Connect with us

ព័ត៌មានជាតិ

អង្គការទស្សនៈពិភពលោក បានអនុវត្តកម្មវិធី៣ ដោយផ្តោតយកចិត្តទុកដាក់លើកុមារ

បានផុស

នៅ

របាយការណ៍ប្រចាំឆ្នាំ២០២២ បានបង្ហាញថា ក្នុងដំណាក់កាលនៃការស្តារឡើងវិញពីវិបត្តិកូវីដ-១៩ អង្គការទស្សនៈពិភពលោក បានអនុវត្តនូវកម្មវិធីអាទិភាពចំនួន៣ ដោយផ្តោតការយកចិត្តទុកដាក់លើកុមារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍នេះ បានឲ្យដឹងថា អង្គការទស្សនៈពិភពលោក បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ដៃគូ និងសហគមន៍ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើកុមារ យុវជន និងគ្រួសារងាយរងគ្រោះបំផុត។ រយៈពេលពេញមួយឆ្នាំ២០២២ អង្គការទស្សនៈពិភពលោក បានផ្តល់ផលវិជ្ជមានដល់ប្រជាជនចំនួនជាង៤លាន៥សែននាក់ ក្នុងនោះ មានកុមារចំនួនជាង១លាន៣សែននាក់ក្នុងរាជធានី-ខេត្តចំនួន១៥។

នៅក្នុងដំណាក់កាលនៃការស្តារឡើងវិញពីវិបត្តិកូវីដ-១៩ អង្គការទស្សនៈពិភពលោក បានអនុវត្តកម្មវិធីអាទិភាពចំនួន៣ ដោយផ្តោតការយកចិត្តទុកដាក់លើកុមារ រួមមាន កម្មវិធីអាហារូបត្ថម្ភ កម្មវិធីអប់រំ និងកម្មវិធីកិច្ចការពារ និងការចូលរួមរបស់កុមារ។ ទន្ទឹមនេះ អង្គការទស្សនៈពិភពលោក ក៏បានរួមបញ្ចូលការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម និងសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ដែលជាកិច្ចការឆ្លងវិស័យមាននៅគ្រប់កម្មវិធីទាំងអស់នេះផងដែរ។

តាមរយៈកម្មវិធីអាហារូបត្ថម្ភ អង្គការទស្សនៈពិភពលោក បានពង្រឹងសមត្ថភាពក្រុមទ្រទ្រង់សុខភាពភូមិចំនួនជាង១ពាន់ ៦រយនាក់ ដែលជាអ្នកផ្តល់ការប្រឹក្សាយោបល់ដល់អាណាព្យាបាលរបស់កុមារចំនួនជាង១ពាន់នាក់ ផ្តល់ការគាំទ្រដល់ប្រជាជនចំនួនជាង៦ម៉ឺននាក់ ដើម្បីទទួលបានទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់ និងគាំទ្រដល់ការបង្កើត និងការពង្រឹងសហគមន៍កសិកម្មចំនួន៥៧ រួមទាំងក្រុមអ្នកផលិតចំនួន៤៩ ដើម្បីបង្កើនជីវភាពរស់នៅ និងភាពធន់ផ្នែកសេដ្ឋកិច្ចរបស់គ្រួសារ។  

ចំណែក កម្មវិធីអប់រំរបស់អង្គការទស្សនៈពិភពលោក បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ ហើយបានផ្តល់ផលវិជ្ជមានដល់កុមារចំនួនជាង១៨៦ ៩០០នាក់ (ក្នុងនេះមានកុមារីចំនួនជាង៩១ ៥០០នាក់) ដើម្បីគាំទ្រដល់សិស្សដែលខកខានការសិក្សារយៈពេលជិតពីរឆ្នាំកន្លងមក ដោយសារការបិទសាលារៀន នៅអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩។ ក្នុងនោះ កម្មវិធីបានផ្ដល់កញ្ចប់សិក្សាបំប៉នសមត្ថភាពសម្រាប់កុមារថ្នាក់មតេយ្យ និងសកម្មភាពផ្សេងៗទៀត ដូចជា ជំរំអំណាន ការបំពាក់បំប៉នសមត្ថភាពដល់គ្រូបង្រៀន និងការធ្វើឲ្យកាន់តែប្រសើរឡើងលទ្ធភាពដែលសិស្សទទួលបានសៀវភៅអាន ដើម្បីធានាថាកុមារអាចតាមទាន់មេរៀនរបស់ខ្លួន។

ព្រមជាមួយគ្នានេះ ដើម្បីគាំទ្រដល់ផែនការសកម្មភាពបញ្ចប់អំពើហិង្សាលើកុមាររបស់ក្រសួងសង្គមកិច្ច អង្គការទស្សនៈពិភពលោកក៏បានចូលរួមបណ្តុះបណ្តាលកុមារជិត២ម៉ឺន៥ពាន់នាក់ អំពីជំនាញបំណិនជីវិតពាក់ព័ន្ធនឹងកិច្ចការពារកុមារ ការ គាំទ្រគំនិតផ្តួចផ្តើមដែលដឹកនាំដោយកុមារចំនួន៥០០គម្រោង និងគម្រោងយុវជន/ក្មេងជំទង់ចំនួន២៣៧គម្រោង ដើម្បីដោះស្រាយបញ្ហាអំពើហិង្សាលើកុមារ។ អង្គការ ក៏បានបណ្តុះបណ្តាលអាណាព្យាបាលប្រមាណ១ម៉ឺន២ពាន់នាក់ ពីការចិញ្ចឹមកូនតាមបែបវិជ្ជមាន និងគាំទ្រដល់ការបង្កើត និងកសាងសមត្ថភាពក្រុមការពារកុមារតាមឃុំផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម