ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យស្ត្រីកាន់តួនាទីដឹកនាំកាន់តែច្រើន ប្រធានមន្ទីរមានដល់ទៅ ០៤ រូប
បច្ចុប្បន្ននេះ ស្ត្រីក៏មានសមត្ថភាពអាចបម្រើការងារនៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជាដូចជាបុរស ហើយស្ត្រីក៏ជាកម្លាំងចលករដ៏សំខាន់មួយដែលមិនអាចខ្វះបាន។ ពិតណាស់តាមរាជធានីខេត្តនានាភាគច្រើនយើងសង្កេតឃើញថា មានបុរសធ្វើការជាមួយថ្នាក់ដឹកនាំច្រើនជាងស្ត្រី ប៉ុន្តែចំពោះខេត្តឧត្តរមានជ័យវិញហាក់ខុសពីខេត្តដទៃ ព្រោះមានស្ត្រីជាថ្នាក់ដឹកនាំរហូតដល់ ៧៣ នាក់ កំពុងធ្វើការនៅក្នុងរដ្ឋបាលខេត្តនាពេលបច្ចុប្បន្ននេះ។

នៅក្នុងសន្និសីទបង្ហាញពី «ភាពជោគជ័យរយៈពេល ៥ ឆ្នាំកន្លងមករបស់ខេត្តឧត្តរមានជ័យ» កន្លងទៅនេះ លោកអភិបាលខេត្តបានលើកឡើងពីការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ ខណៈមានស្ត្រីរហូតដល់ ៧៣នាក់ កំពុងកាន់តួនាទីជាថ្នាក់ដឹកនាំទៅតាមតួនាទីក្នុងរចនាសម្ព័ន្ធក្នុងខេត្ត។
ក្នុងចំណោមស្ត្រីធ្វើជាថ្នាក់ដឹកនាំទាំង ៧៣ នាក់ ដែលកំពុងបម្រើការងារក្នុងខេត្តឧត្តរមានជ័យនាពេលបច្ចុប្បន្ន មានមុខដំណែងដូចខាងក្រោម៖

ស្ត្រីបម្រើការនៅក្នុងជួរក្រុមប្រឹក្សាខេត្តមាន ០៦នាក់, ស្ត្រីជាគណៈអភិបាលខេត្ត ០២ រូប, ស្ត្រីជាអភិបាលរងក្រុង ស្រុក ០៥ រូប, ស្ត្រីជាប្រធានមន្ទីរចំនួន ០៤ រូប ស្ត្រីជាមេឃុំ ០១ រូប, ស្ត្រីជាក្រុមប្រឹក្សាក្រុងស្រុក ១២ រូប និងស្ត្រីជាក្រុមប្រឹក្សាឃុំ សង្កាត់ ៤៣ រូប បន្ថែមពីលើស្ត្រីក្នុងរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំក្នុង មន្ទីរ អង្គភាព និងស្ថាប័ននានាផងដែរ។
ក្រៅពីខេត្តឧត្តរមានជ័យដែលមានការលើកទឹកចិត្តដល់ស្រ្តីពង្រឹងសមត្ថភាព ផ្តល់ឱកាសស្មើៗគ្នានលើតួនាទីដឹកនាំ ដោយឡែកក្នុងចំណោមអភិបាលរាជធានីខេត្តក្រុងទាំង ២៥ ក៏មានស្ត្រី ២ រូបកំពុងតួនាទីជាអភិបាលខេត្តដឹកនាំកិច្ចការក្នុងខេត្ត។

ក្នុងនោះលោកស្រី មិថុនា ភូថង ជាស្ត្រីដំបូងគេនិងវ័យក្មេងជាងគេ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសតែងតាំងធ្វើជាអភិបាលនៃគណៈអភិបាលខេត្តកោះកំឡុងខែមិថុនា ឆ្នាំ២០១៧។
ដោយឡែក ស្ត្រីម្នាក់ទៀត គឺលោកស្រី បាន ស្រី មុំ បច្ចុប្បន្នមានមុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសតែងតាំងកាលពីចុងឆ្នាំ២០២០៕

រូបភាព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ