Connect with us

ព័ត៌មានជាតិ

តំបន់​ប្រតិបត្តិការ​សឹក​រង​ឧត្ដរមានជ័យ ចេញ​យាម​តាម​ប៉ុស្ដិ៍​សង្កេតការណ៍ និង​ល្បាត​ត្រួតពិនិត្យ បង្គោល​សីមា​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ

បានផុស

នៅ

ឧត្ដរ​មាន​ជ័យ ៖ នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៣ ក្រោម​ការដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​ឧត្ដរមានជ័យ បាន​ដាក់​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ទៅគ្រប់​បណ្តា​កងឯកភាព​ចំណុះ​ទាំងអស់​ត្រូវ​បន្ត​ចាត់តាំង​កម្លាំង​សហការ​ជាមួយ​អង្គ​ភាពជា​មិត្ត ចេញ​យាម ល្បាត​ត្រួតពិនិត្យ​បង្គោល​សីមា និង​បណ្ដា​ចំណុច​គោលដៅ​ផ្សេងៗ​ទៀត ដែល​បាន​កំណត់ទុក ដើម្បី​តាមដាន និង​ក្តាប់​ឱ្យ​ជាប់​រាល់​សភាពការណ៍​ប្រែប្រួល​តាម​ខ្សែបន្ទាត់​ព្រំដែន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​មេបញ្ជាការ មានប្រសាសន៍ថា ការដឹកនាំ​កម្លាំង ចុះ​ពិនិត្យ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ជា​រៀងរាល់ថ្ងៃ ​គឺ​ដើម្បី​អនុវត្ត​តាម ផែនការ​បទបញ្ជា របស់​ថ្នាក់លើ ដើម្បី​ពង្រឹង​ដល់​កងកម្លាំង​ប្រចាំការ លោក​មេបញ្ជាការ​ក៏បាន​ដាក់​បញ្ជា​យ៉ាង​តឹងរ៉ឹង​ដល់​កងកម្លាំង​ត្រូវ​សហការ សាមគ្គី​គ្នា​ទៅវិញទៅមក​ឱ្យ​បាន​ល្អ​ថែមទៀត។

ជាមួយនឹង​កម្លាំង​តាម​គោលដៅ​ផ្សេងទៀត ពិសេស​ត្រូវ​ថែរក្សា​បង្កើន​ប្រព័ន្ធ​លេណដ្ឋាន​ឱ្យ​បាន​រឹងមាំ ដើម្បី​រក្សាសុខ​សន្តិភាព​ស្ថេរភាព​ជូន ប្រជាពលរដ្ឋ និង​ទប់ស្កាត់​រាល់​សកម្មភាព​បទល្មើស​ឆ្លងដែន ខុសច្បាប់​៕

ដោយ​ ៖​ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម