ព័ត៌មានជាតិ
លោកជំទាវ ហ៊ុន ម៉ាលី និងលោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្ដមហ៊ុន ម៉ានិត កៀរគរថវិកា ៩៥០០០ដុល្លារពីក្រុមហ៊ុនចំនួន៦ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ក៏ដូចជាចូលរួមក្នុងយុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់” សម្រាប់កុមារកម្ពុជារបស់មូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវ ហ៊ុន ម៉ាលី បុត្រីពៅរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន មានិត បានកៀរគរថវិកាបរិច្ចាគពីក្រុមចំនួន៦ មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាល ក៏ដូចជាមូលនិធិគន្ធបុប្ផាកម្ពុជា ជួយរក្សានិរន្តរភាពនៃកិច្ចដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផា ៥ទីតាំង នៅព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនទាំង៦នោះរួមមានក្រុមហ៊ុន ម៉ាលីន អឹផាតម៉ិន បរិច្ចាគចំនួន ៣០ ០០០ ដុល្លារអាមេរិក, ក្រុមហ៊ុន DYNITH COMMERCIAL Co., Ltd. ១០ ០០០ ដុល្លារអាមេរិក, DyNith Manufacturing Industrial Co., Ltd. ១០ ០០០ ដុល្លារអាមេរិក, ក្រុមហ៊ុន ធីខេ អ៊ែវ៉ឹន្យូ (ខេមបូឌា) Co., Ltd. ៣០ ០០០ ដុល្លារអាមេរិក, GO GYM (Cambodia) Co., Ltd. ១០ ០០០ ដុល្លារអាមេរិក, និងក្រុមហ៊ុន រិន ឆាយ ផន សប ៥ ០០០ ដុល្លារអាមេរិក សរុបថវិកាទាំងអស់ចំនួន៩៥០០០ដុល្លារ។

ក្នុងឱកាសនោះ លោកជំទាវ និងក្រុមការងារក៏បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពទូទៅនៃការពិនិត្យ និងព្យាបាលទារក និងកុមារ តាមបន្ទប់នីមួយៗផងដែរ ដោយបានជូនពរឱ្យពួកគេឆាប់ជាសះស្បើយពីជំងឺ ឱ្យបានឆាប់ៗ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្ដួចផ្ដើម និងទឹកចិត្តសប្បុរសធម៌នេះ ដែលសបញ្ជាក់ឱ្យឃើញពីស្មារតីខ្មែរជួយខ្មែរ ក្នុងការរួមគ្នានាំភាពញញឹមដល់មារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕






















-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក