Connect with us

ព័ត៌មានជាតិ

ក្រុម​អ្នក​សារព័ត៌មាន​ជាង ២០ ស្ថាប័ន​ ចុះ​ទស្សនកិច្ច​ស្វែង​យល់​ពីសេវាកម្ចី​ធនាគារ​នៅ​តាម​ជនបទ

បានផុស

នៅ

ដោយមានការសហការពីសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគម​ធានារ៉ាប់រង​កម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា បាន​រៀបចំ​ដំណើរ​ទស្សន:កិច្ច​សម្រាប់ក្រុមការីនិពន្ធ និង​ក្រុមអ្នកសរសេរព័ត៌មានទៅខេត្តកំពង់ចាម​រយ:ពេល ២ ថ្ងៃ គឺថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៣ ដើម្បី​ស្វែងយល់​ពីវិស័យធនាគារ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិស័យធានារ៉ាប់រងកម្ពុជា។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រៅ​ពី​ចុះ​ស្វែង​យល់​​​ពី​វឌ្ឍនភាពដំណើរការ​ស្ថាប័ន​ផ្តល់​សេវាហិរញ្ញវត្ថុក្នុង​ខេត្ត​កំពង់ចាម​​គឺ​​ការ​បាន​ចុះ​ជួប​ជាមួយ​ពលរដ្ឋ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ពី​ការ​ប្រើប្រាស់​​សេវា​កម្ចីពី​គ្រឹះស្ថានហិរញ្ញវត្ថុ ក៏​ដូចជា​​ស្វែងយល់​​ពី​បញ្ហា​​ប្រឈម​នានា។

បើ​តា​ម​កាល​វិភាគ​នៅ​ថ្ងៃ​ទីមួយ​ ក្រុម​ការងារ​នឹង​​ចុះ​ទៅ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើនដែល​ស្ថិត​នៅភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នៅថ្ងៃដដែល ក្រុមអ្នកសារព័ត៌មាននឹង​បន្តចុះ​ទៅ​​គ្រឹះ​ស្ថាន​មី​ក្រូហិរញ្ញ​វត្តុ អេ អឹម ខេ (AMK) ដែល​មានទីតាំង​នៅ​ទី​រួម​ខេត្ត​កំពង់ចាម និង​ពេល​រសៀល​នឹង​ទៅ​ជួប​អតិថជន​ដែលបានប្រើប្រាស់សេវា​កម្ចីរបស់ AMK នៅស្រុក​កំពង់សៀម។

នៅ​ថ្ងៃ​ទីពីរ​ ក្រុម​អ្នក​ព័ត៌មាន​នឹង​បន្ត​ចុះ​ទស្សនកិច្ច​នៅ​​ក្រុមហ៊ុនផ្តល់​សេវា​ធានារ៉ាប់រ៉ង AIA និង​ធនាគារ​ប្រៃសណីយ៍កម្ពុជា​​។ ក្នុង​ដំណើរបេសកកម្ម​រយៈពេល​ពីរ​ថ្ងៃ​ ក្រុមអ្នក​សារព័ត៌មាន​ក៏​គ្រោង​ទៅ​ស្វែ​ង​យល់​ពី​ដំណើរ​ការ​របស់​​ធនាគរ​វីង​សាខា​នៅ​ក្រុង​កំពង់ចាម​ និង​ចុះ​ទៅ​ជួបអតិថិជន​​ដែលប្រើប្រាស់​សេវាកម្ចី​ពង្រីក​អាជីវកម្ម​ពីធនាគារ​ប្រៃសណីយ​នៅ​ស្រុក​មេមត់​​ខេត្ត​ត្បូងឃ្មុំផង​ដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម