Connect with us

ព័ត៌មានជាតិ

មនុស្ស ៦០ នាក់ ស្លាប់-របួសដោយរន្ទះបាញ់ រយៈពេល ៥ ខែឆ្នាំនេះ

បានផុស

នៅ

រយៈពេល ៥ ខែ ឆ្នាំ ២០២៣ នេះ បាតុភូត​រន្ទះបាញ់ បាន​កើតឡើង​ចំនួន ៦០ លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់-រង​របួស​ប្រមាណ ៦០ នាក់ និង​ងាប់​គោក្របី​ជិត ៦០ ក្បាល។ ក្នុង​នោះ នៅ​ក្នុង​ខែ​ឧសភា មាន​អ្នក​ស្លាប់ និង​រង​របួស​ច្រើន​ជាង​គេ​រហូត​ដល់​ជិត ៤០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ០២ មិថុនា​នេះ​ថា រយៈពេល ៥ ខែ​ឆ្នាំនេះ គ្រោះ​រន្ទះបាញ់​បាន​បណ្ដាល​ខូចខាត​ផ្ទះ​ចំនួន ៣ ខ្នង ,ស្លាប់​មនុស្ស ៣១ នាក់ ,រង​របួស ២៩ នាក់ ,និង​ងាប់​គោក្របី ៥៩ ក្បាល។

លោក​បាន​បន្ត​ថា ក្នុង​ចំណោម​ករណី​បាតុភូត​រន្ទះបាញ់ ៦០ លើក ក្នុង​នោះ​កើតឡើង​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០២៣ ច្រើន​ជាង​គេ រហូត​ដល់​ទៅ ៣៩ លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២១ នាក់ ,រង​របួស ១៨ នាក់ និង​ងាប់​គោក្របី ៤១ ក្បាល។

លោក​បាន​បន្ត​ទៀត​ថា ក្នុង​ចំណោម​អ្នក​ស្លាប់ ៣១ នាក់ ដោយសារ​រន្ទះបាញ់ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​ចំនួន ១ នាក់ ,ខេត្ត​កណ្ដាល ១ នាក់ ,តាកែវ ២ នាក់ ,ស្វាយរៀង ១ នាក់ ,រតនគីរី ១ នាក់ ,ស្ទឹងត្រែង ៣ នាក់ ,ក្រចេះ ៣ នាក់ ,កំពង់ធំ ៣ នាក់ ,ពោធិ៍សាត់ ៣ នាក់ ,បាត់ដំបង ៣ នាក់ ,កំពង់ឆ្នាំង ៣ នាក់ ,បន្ទាយមានជ័យ ១ នាក់ ,ឧត្តរមានជ័យ ២ នាក់ ,ព្រះសីហនុ ១ នាក់ ,កោះកុង ១ នាក់ ,និង​ព្រៃវែង ២ នាក់។

លោក​បាន​បន្ថែម​ថា បច្ចុប្បន្ន​បាតុភូត​រន្ទះបាញ់​នេះ​គឺជា​បញ្ហា​មួយ​កំពុង​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​មនុស្ស និង​សត្វ គួរ​ឲ្យ​ព្រួយបារម្ភ។ ដូចនេះ សូម​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ជាទីបំផុត។ ចំណែក​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​ផ្សព្វផ្សាយ​ពី​វិធី​ការពារ​ខ្លួន​ពី​ករណី​បាតុភូត​រន្ទះបាញ់​នេះ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង ដើម្បី​ឲ្យ​ពួកគាត់​ចេះ​ការពារ​ខ្លួន​ចៀស​ផុត​ពី​គ្រោះថ្នាក់ សំដៅ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយ​រន្ទះបាញ់​នេះ​កាន់តែ​ប្រសើរ។

លោក សុទ្ធ គឹមកុលមុនី បាន​បញ្ជាក់​ថា លើស​ពី​នេះ​ទៀត រាជធានី-ខេត្ត​ណា​មាន​ករណី​គ្រោះ​រន្ទះបាញ់​កើតឡើង​ញឹកញាប់ អាជ្ញាធរ​គួរតែ​កៀរគរ និង​ស្វែងរក​ដៃគូ សប្បុរសជន​នានា ដើម្បី​ដាក់​ឧបករណ៍​ការពារ​រន្ទះ ធានា​បាន​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ទាំងនោះ ឲ្យ​ចៀស​ផុត​ពី​គ្រោះថ្នាក់​ដោយសារ​រន្ទះ​ជា​បន្ត​ទៀត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកជំនាញភាសាបាលី ពន្យល់ពីអក្សរបាលីដែលមាន ក/ន នៅខាងចុង “មគ្គុទ្ទេសក៍” និង “មគ្គុទ្ទេសន៍” តើខុសគ្នាបែបណាខ្លះ?

ព័ត៌មានជាតិ៣៦ នាទីutes មុន

លោក នេត្រ ភក្រ្តា ស្នើអ្នកសារព័ត៌មានលុប បំបាត់ការដាក់ខែទារប្រាក់កម្រៃនៅទីតាំងខុសច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

មោទនភាព! កម្ពុជាជាប់ឆ្នោតជាសមាជិកនៃគណៈកម្មការកសាងសន្តិភាពអង្គការ​សហ​ប្រជា​ជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឆ្នាំ​២០២៣ ការ​ទិញ​លក់​សព្វាវុធ កើន​ឡើង​ដល់ ៦៣២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សៀន សុវណ្ណា៖ ការលើកកម្ពស់គុណភាពអប់រំ គឺដើម្បីអភិវឌ្ឍន៍យុវជនឱ្យក្លាយជាទំពាំងស្នងឫស្សី

ចរាចរណ៍៩ ម៉ោង មុន

ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ថានទូត​ចំនួន​៦ ត្រូវ​បាន​កម្ទេច ពេល​រុស្ស៊ី​បាញ់​មីស៊ីល​វាយ​ប្រហារ​រដ្ឋធានី​កៀវ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីល Ballistic សន្ធាប់លើទីក្រុង កៀវ, មួយថ្ងៃ ក្រោយ លោក ពូទីន បង្អួតកម្លាំងទ័ព

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រថយន្តបុករះនៅផ្សារបុណ្យណូអែលអាល្លឺម៉ង់ ស្លាប់និងរបួសមនុស្សច្រើននាក់ សង្ស័យជាអំពើភេរវកម្ម

ជីវិតកម្សាន្ដ៧ ម៉ោង មុន

តារាសម្តែង សាឡាត់ ស្រីឡាង ទម្លាយរឿងផុងខ្លួនក្នុងបំណុលនិងផ្តាំកុំឱ្យឆាប់ទុកចិត្តលើមនុស្ស

Sokha Hotels

ព័ត៌មានពេញនិយម