Connect with us

ព័ត៌មានជាតិ

គិត​មក​ដល់​ព្រឹក​នេះ​ ជំនន់​ទឹកភ្លៀង​នៅ​ខណ្ឌ​ដង្កោ​ ស្រក​អស់ហើយ​

បានផុស

នៅ

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ខណ្ឌ​ដង្កោ ប្រាប់​ឲ្យ​ដឹង​ថា គិត​មកដល់​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២០ ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​មូលដ្ឋាន​ខណ្ឌ​ដង្កោ​ទាំងមូល ទឹកបាន​ស្រក​ទៅវិញ​អស់ហើយ បងប្អូន​ប្រជា​ពលរដ្ឋ​អាច​ទៅ​រស់​នៅ​តាម​លំនៅដ្ឋាន​រៀងៗ​ខ្លួន​របស់​ពួកគាត់​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ និង ផ្លូវ​លេខ​២០​អា ហៅ ផ្លូវ​លេខ​១០៤ យានយន្ត​គ្រប់​ប្រភេទ អាច​បើក​ចរាចរណ៍​ទៅមក​បាន​ធម្មតា។ ដោយឡែក សម្រាប់​ផ្លូវ​ស្ពាន​ព្រែក​ជ្រៃ ចាប់ពី​ចំណុច​ស្ពាន​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម រហូត​ទៅដល់​រង្វង់​មូល​ស្រី​កង​ស្រូវ សង្កាត់​រលួស អាច​បើកបរ​បានតែ​ម៉ូតូ និង ផាស់​អាប់ ឬ ម៉ូតូ​កង់​បី ប៉ុណ្ណោះ រថយន្ត​គ្រប់​ប្រភេទ ហាម​ចូល ។​

សូម​ជម្រាប​ជូន​ឲ្យ​ដឹង​ថា នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ គិត​មកដល់ពេលនេះ ជំនន់​ទឹក​ភ្លៀង បាន​ស្រក​អស់ហើយ តាម​ការ​ពិនិត្យឃើញ​ថា លិច​ភូមិ​ចំនួន​៤២​ ផ្ទះ​៤៩៦៥​ខ្នង ស្រែចម្ការ ជាង​១១២៥​ហិកតា ផ្លូវ​១០៥​កន្លែង គិត​ជា​ប្រវែង​ជាង​៣៣​គីឡូម៉ែត្រ សាលារៀន​១២​កន្លែង វត្ត​៩ មណ្ឌល​សុខភាព​៣ ប៉ុស្តិ៍​សុខភាព​២​ទីតាំង រោងចក្រ​១៣​ទីតាំង សហគ្រាស​ធន់​តូច និង​សិប្បកម្ម ១១​ទីតាំង៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម