ព័ត៌មានជាតិ
ក្រុមហ៊ុនមួយនឹងវិនិយោគអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត នៅលើផ្ទៃដីជាង៣០០ហិកតា ក្នុងខេត្តកោះកុង
លោក អ៊ុក ភ័ក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានឲ្យដឹងថា ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ នឹងធ្វើការវិនិយោគអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត នៅលើផ្ទៃដីទំហំ ៣៣៣,៣៨ ហិកតា ស្ថិតនៅភូមិគៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្លែងចូលរួមកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ទីតាំងដី សម្រាប់វិនិយោគអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន។
លោក អ៊ុក ភ័ក្ត្រា បានមានប្រសាសន៍ថា«តាងនាមរដ្ឋបាលខេត្តកោះកុង សូមធ្វើការគាំទ្រគម្រោងផ្គត់ផ្គង់ទឹកស្អាតនេះ ដែលជាសូចនាករមួយ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្តកោះកុង ដែលត្រូវការទឹកស្អាតផ្គត់ផ្គង់មកទីប្រជុំជន ខណៈយើងរដ្ឋបាលខេត្តមានកំណើនប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ»។ ទន្ទឹមនឹងនោះ លោកអភិបាលរងបានស្នើឲ្យក្រុមហ៊ុនមុននឹងសាងសង់ធ្វើយ៉ាងណាផ្តល់សំណងសមរម្យដល់ប្រជាពលរដ្ឋ ក្នុងករណីបើមានប៉ះពាល់ដល់ពួកគាត់ ខណៈដែលតំបន់នេះ មានបញ្ហាប្រជាពលរដ្ឋតវ៉ាឥតឈប់ឈរ។ ជាមួយគ្នានេះដែរ លោកបានស្នើឲ្យក្រុមហ៊ុនធ្វើការសិក្សាបច្ចេកទេសឲ្យបានល្អិតល្អន់ និងសហការជិតស្និទ្ធជាមួយអាជ្ញារធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត ដើម្បីបញ្ចៀសកុំឲ្យមានបញ្ហាផ្សេងៗដែលអាចកើតមានជាយថាហេតុនិងរក្សាលំនឹងស្ថានប្រព័ន្ធ ជាពិសេសច្រករបៀងសត្វព្រៃ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអានកូ វ៉ធើរ សឹបផ្លាយ ជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ដែលបច្ចុប្បន្ននេះ កំពុងធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ក្នុងខេត្ដព្រះសីហនុ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ស្ពានបុរាណមានអាយុកាលជិត៩០០ឆ្នាំត្រូវបានជួសជុលជាលើកដំបូង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម១៩ ម៉ោង ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់