ព័ត៌មានជាតិ
ប្រទះឃើញក្រឡជាច្រើនក្នុងបាតសមុទ្រមានអាយុកាលរាប់រយឆ្នាំ
សមុច្ច័យកុលាលភាជន៍ដែល កងកម្លាំងនៃទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រ ដែលទើបរកឃើញ ហើយស្រង់យកពីសំពៅជំនួញ លិចក្នុងភូមិសាស្ត្រចន្លោះកោះតាគៀវ និងកោះឫស្សី នាពេលថ្មីៗនេះ បើតាមការសិក្សាប្រៀបធៀបគេអាចសន្មតថា សំពៅដឹកទំនិញជំនួញនេះ ប្រហែលស្ថិតនៅចន្លោះ ស.វ.១៥ ស.វ.១៧ នៃគ.ស. ឬអាចនិយាយបានថា ស្ថិតនៅរវាង ៣០០ឆ្នាំ ទៅ ៥០០ឆ្នាំ មុនពេលបច្ចុប្បន្ន។

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ លោក អ៊ុក សុខា អគ្គនាយ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំក្រុមការងារនៃ អគ្គនាយកបេតិកភណ្ឌ សហការជាមួយ លោកឧត្តមនាវាទោ លី ហួត មេបញ្ជាការសន្តិសុខលម្ហសមុទ្រ មន្ត្រីជាន់ខ្ពស់នៃទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការ ជាតិសន្តិសុខលំហសមុទ្រ ចុះពិនិត្យ និងវាយតម្លៃពីសមុច្ច័យកុលាលភាជន៍ ជាច្រើនប្រភេទ ដូចជាពាងត្រចៀកបួន, ក្រឡត្រចៀកបួន, ខួច, ក្អម, ចាន, ឆ្នាំង, ជើងក្រាន រួមទាំងវត្ថុផ្សេងៗជាច្រើនទៀត។
ហើយបច្ចុប្បន្ននេះ ត្រូវបានកងកម្លាំងនៃទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន ដែលបានរកឃើញ និងយកមករក្សាទុកនៅទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រ នៅសាលាហ្វឹកហ្វឺនកងទ័ពជើងទឹកក្នុងខេត្តព្រះសីហនុ។


យ៉ាងណាមិញ ក្នុងនោះកុលាលភាជន៍ភាគច្រើន ត្រូវបានសន្និដ្ឋានថា ពួកវាត្រូវបានដុតក្នុងកម្ដៅខ្ពស់ និងមានផ្ទៃរលោង ផលិតនៅក្នុងតំបន់ ដូចជា ឡមេណាំណយ និងឡស្រីសជនាល័យ ក្នុងខេត្តសិង្ហបុរី និងសុខោទ័យ ក្នុងប្រទេសថៃសព្វថ្ងៃនេះ ។ដោយឡែកចំពោះ ភាជន៍ផលិតបែបប្រពៃណី គេបានឱ្យដឹងថា គឺផលិតនៅតាមភូមិក្បែរក្រុងអយុធ្យា។


ស្របពេលជាមួយគ្នានោះ លោក អ៊ុក សុខា បានស្នើសុំ លោក ឧត្តមនាវាទោ លី ហួត ជួយសហការការការពារតំបន់សំពៅលិចដោយបោះ ផ្ទាំងសញ្ញាសម្គាល់តំបន់អភិរក្សបេតិកភណ្ឌក្រោមទឹកក្នុងភូមិសាស្ត្រសំពៅលិច និងបានសុំប្រគល់វត្ថុដែលបានរកឃើញជូនក្រសួង វប្បធម៌ និងវិចិត្រសិល្បៈរក្សាទុកជាសម្បត្តិ ជាតិ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍