Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាលចាក់វ៉ាក់សាំងដល់ដូសទី ៨ ហើយទទូចឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញការពារកូវីដបំប្លែងថ្មី

បានផុស

នៅ

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខា​ភិបាលបានជំរុញឱ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀត ដើម្បីឱ្យមានភាពស៊ាំទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មីៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ០២ ខែមិថុនានេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការចាក់ដូសជំរុញនេះសម្រាប់កុមារអាយុ៣ឆ្នាំ ត្រូវចាក់ដូសទី៣ និងដូសទី ៤អាយុចាប់ពី៥ឆ្នាំដល់១២ឆ្នាំចាក់ដូសជំរុញទី៤, ទី៥ ទី៦ទី៧ជាហូរហែរក្នុងចន្លោះពី៦ខែបន្ទាប់ពីចាក់ដូសជំរុញនីមួយៗរួច។

លោករដ្ឋមន្ត្រីបានបន្តថា «ខ្ញុំចាក់ដូសជំរុញទី៨ហើយការចាក់នេះមិមែនខ្ញុំខ្លាចឈឺជាងគេទេប៉ុន្តែត្រូវតែចាក់ការពារព្រោះថា ពេលឈឺវាមិនមែនស្រួលទេបើយើងចាក់ការពារបានងាយស្រួលអត់ឈឺយើងអាចធ្វើកិច្ចការងារផ្សេងៗបានហើយកុមារអាចទៅរៀនសូត្របានត្រឹមត្រូវតាមម៉ងតាមពេលនិងលេងបាន។ ឥឡូវនេះសូមបងប្អូននាំកូនចៅទៅចាក់ដូសជំរុញនៅមណ្ឌលសុខភាពដើម្បីការពារការឆ្លងជំងឺកូវីដ១៩ទាំងអស់គ្នា»។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តវិធានការ៣ការពារនិង៣កុំឱ្យបានល្អនិងខ្ជាប់ខ្ជួននិងកុំភ្លេចធ្វើអនាម័យដូចជាលាងសំអាតដៃជាមួយសាប៊ូ អាកុលនិងពេលជួបជុំគ្នាត្រូវពាក់មាសហើយពេលចាក់ដូសទី៥ទី៦ហើយក៏ដោយក៏ត្រូវបន្តចាក់ដូសទី៧ឬទី៨ជាបន្តបន្ទាប់ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ខែកម្ភៈឆ្នាំ២០២១ រហូតមកដល់ថ្ងៃទូ០១ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាបានចាក់វ៉ាក់សាំងដូសទី១បានចំនួន ១៥ ២៨៩ ៧៩២ នាក់ ដូសទី២ ចំនួន ១៤ ៦៦២ ៩៨៨នាក់ ដូសទី៣ចំនួន ១០ ៦៦១ ១៨០​នាក់ដូសទី៤ចំនួន ៥ ២២០ ៥២៤ នាក់ ដូស ទី៥ចំនួន ១ ៨៦៩ ៩១៦ នាក់ និងដូសទី៦បានចំនួន ៤២៦ ៥០៧នាក់។លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់មាន ៩៥,៥៦%៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម