Connect with us

ព័ត៌មានជាតិ

លោក ប្រាក់ សុខុន នឹងទៅចូលរួមពិធីចូលកាន់តំណែងជាផ្លូវការរបស់ប្រធានាធិបតីតួកគី

បានផុស

នៅ

ប្រមុខការទូតកម្ពុជានឹងធ្វើជាតំណាងរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់លោកប្រធានាធិបតីតួកគី។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទសកម្ពុជា នៅរសៀលថ្ងៃទី២ ខែមិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាស បានឲ្យដឹងថា តបតាមការអញ្ជើញរបស់វិមានប្រធានាធិបតីនៃសាធារណរដ្ឋតួកគី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងទៅចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់លោកប្រធានាធិបតីតួកគី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នៅរដ្ឋធានីអង់ការ៉ា។​

បើតាមសេចក្ដីប្រកាសដដែលនេះ កម្ពុជា និងតួកគី មានចំណងមិត្តភាពស្និទ្ធស្នាល និងរឹងមាំ និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធប្រកបដោយថាមវន្តលើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

សេចក្ដីប្រកាស បន្តថា វត្តមានរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន​ នៅក្នុងពិធីដ៏មានសារៈសំខាន់ខាងលើ នឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវជំនឿទុកចិត្តផ្នែកនយោបាយទៅវិញទៅមក និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដែលកំពុងរីកលូតលាស់ រវាងប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម