Connect with us

ព័ត៌មានជាតិ

ការ​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ​សាយ​ប័​រ (Cybersecurity) សម្រាប់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ក្នុងស្រុក​៖ មធ្យោបាយ​ការពារ​ពី​ការគំរាមកំហែង​ដែល​កើនឡើង​ក្នុងសម័យ​ឌីជីថល

បានផុស

នៅ

ភាពជឿនលឿន​នៃ​បច្ចេកវិទ្យា ដូចជា AI, blockchain និង chatbots កំពុងតែ​ធ្វើឱ្យ​វិស័យ​ធនាគារ បន្ត​ផ្លាស់ប្ដូរ​ឱ្យ​កាន់តែ​រីកចម្រើន​ជា​លំដាប់ ដោយ​អនុញ្ញាតឱ្យ​ធនាគារ​នានា​ផ្តល់​សេវាកម្ម​របស់ខ្លួន​ស្របតាម​តម្រូវការ​អតិថិជន​គ្រប់រូប ខណៈដែល​ប្រតិបត្តិការ​ឌីជីថល​កាន់តែ​មាន​សុវត្ថិភាព និង​អាច​ទុកចិត្តបាន​។ ទោះជា​យ៉ាងណាក៏ដោយ ក្រៅពី​គុណសម្បត្តិ​នានា​ដែល​នាំមក​នូវ​អត្ថប្រយោជន៍ បច្ចេកវិទ្យា ទាំងនេះ​ក៏​មកជា​មួយ​ហានិភ័យ និង​ការគំរាមកំហែង​ខ្ពស់ ដែល​ធនាគារ​នានា​ត្រូវតែ​ដោះស្រាយ​ដោយ​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ យើង​សង្កេតឃើញថា​មានការ​លួច​ចូល​ប្រើប្រាស់​ទិន្នន័យ​ជាច្រើន​បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​វា​មិនមែនជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​នោះទេ បើ​យោងតាម​របាយការណ៍​វាយតម្លៃ​ពី​កម្មវិធី Cyber Treat របស់ Interpol ក្នុង​ឆ្នាំ 2021 ដោយ​ចំនួន​នៃ​ករណី​សរុប​មាន​ដល់​ទៅ 7,345 ករណី ដែល​ត្រូវបាន​កត់ត្រា​ក្នុងប្រទេស​កម្ពុជា​អំឡុង​ឆ្នាំ 2020​។ ចំនួន​ករណីនេះ​មិន​រាប់បញ្ចូល​ទាំង​ការវាយប្រហារ​ផ្សេងៗ​ទៀត​ដែល​មិនត្រូវ​បាន​គេ​រាយការណ៍ ហើយ​វិស័យ​ធនាគារ​ជា​គោលដៅ​ក្នុងការ​ប៉ុនប៉ង​លួច​ចូល​ច្រើន​បំផុត​ដែលមាន​អត្រា​ដល់​ទៅ 21.3% នៃ​ការវាយប្រហារ​បែប phishing​។

តាម​ការ​សម្រង់​មតិ​របស់ លោកជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ជំរុញ​ឱ្យ​ធនាគារ និង​ស្ថាប័ន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា វិនិយោគ​បន្ថែម​លើ​សន្តិសុខ​សាយ​ប័​រ (Cybersecurity) បន្ថែមទៀត ដោយសារតែ​មានការ​កើនឡើង​នៃ​ឌី​ជី​ថ​លូ​ប​នីយកម្ម (digitalization) ។

លោកជំទាវ​បណ្ឌិត បាន​មានប្រសាសន៍ថា ”​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ ឌី​ជី​ថ​លូ​ប​នីយកម្ម ក៏​ផ្ដល់ឱកាស​ច្រើន​ដល់​ឧក្រិដ្ឋជន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ផងដែរ​។ ព័ត៌មាន​ហិរញ្ញវត្ថុ ដ៏​សំខាន់ៗ​របស់​អ្នកប្រើប្រាស់​រាប់ពាន់នាក់ ក៏​កំពុង​ស្ថិតក្នុង​ហានិភ័យ​។ ដូច្នេះ នាង​ខ្ញុំ​សូម​ស្នើឱ្យ​ស្ថាប័ន គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ឱ្យធ្វើ​ការអភិវឌ្ឍ​ឱ្យបាន​ត្រឹមត្រូវ​លើ​ប្រព័ន្ធ​សន្តិសុខ​សាយ​ប័​រ និង​ផ្តល់​ការ បណ្តុះបណ្តាល​ដល់​បុគ្គលិក​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការបំពាន​លើ​ប្រព័ន្ធ​សុវត្ថិភាព​។ បន្ត​ការអប់រំ និង​ផ្សព្វផ្សាយ​ចំណេះដឹង គឺជា​គន្លឹះ​ក្នុង​ការធានា​សុវត្ថិភាព​លើ​សន្តិសុខ​សាយ​ប័​រ​ផងដែរ​”​។​

​ឥឡូវនេះ ដល់ពេល​ហើយ​ដែល​ម្ចាស់​ធនាគារ​ទាំងអស់​គិតគូរ និង​ចាត់ទុក​សន្តិសុខ​សាយ​ប័​រ (Cybersecurity) ជា​ចលករ​ជំរុញ​កំណើត​។ ប្រព័ន្ធ​សុវត្ថិភាព​នឹង​ជួយ​ជំរុញ​កម្លាំង​ការងារ​ឱ្យ​កាន់​តែមាន ផលិតភាព និង​ភាព​ច្នៃប្រឌិត​ដែល​នឹង​ដើម្បី​បង្កើន​គុណសម្បត្តិ​ប្រកួតប្រជែង​។

ការអនុវត្ត​បែបនេះ​ក៏​សមស្រប​ទៅនឹង​របាយការណ៍​ដែល​បានចេញ​ផ្សាយ​ដោយ Cisco ផងដែរ ដែល​បង្ហាញ​ពី​ការព្រួយបារម្ភ​ថា​សន្តិសុខ​សាយ​ប័​រ (Cybersecurity) បាន​រារាំង​ការច្នៃប្រឌិត​របស់​ក្រុមហ៊ុន​ដល់​ទៅ 71% ដោយ​ភ័យខ្លាច​ក្នុង​ការបើក​ប្រព័ន្ធ​ប្រតិបត្តិ​ការបន្ថែម​ដែល​អាច​ទទួលរង​ការគំរាមកំហែង​តាមរយៈ ប្រព័ន្ធ​អ៊ីនធឺណិត​។ លើសពីនេះ សន្តិសុខ​សាយ​ប័​រ​ក៏​អាចជួយ​រក្សា​ទិន្នន័យ និង​ធ្វើឱ្យ​អតិថិជន​បន្ត​គាំ ទ្រ​ធនាគារ ស្រប​ពេលដែល​ធនាគារ​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​កិច្ចការពារ​ទិន្នន័យ​ឯកជន​ភាព និង​សម្លឹង​ឆ្ពោះទៅរក​កិច្ចការពារ​ពី​ការគំរាមកំហែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នាពេលខាងមុខ​បន្ថែមទៀត​។

ទោះជា​យ៉ាង​នេះ​ក្ដី បច្ចេកវិទ្យា​ដែល​កំពុងតែ​រីកចម្រើន ដូចជា​វេទិកា​សុវត្ថិភាព​ដែល​ប្រើ​បច្ចេកវិទ្យា Cloud ដំណើរការ​ដោយ​វិធី​ញែក​កម្មវិធី អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​ទាំងនេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​ផ្ដល់​វិសាលភាព​ការពារ​ពេញលេញ​ទូទាំង​សហគ្រាស​តូចធំ​គ្រប់​ប្រភេទ​ទាំងអស់ ដោយ​មិន​តម្រូវ Endpoint Software ឬ end user-experience ឡើយ​។

ការ​បំបែក​សិន ក្នុង​ជំហរ Zero trust គឺជា​វិធីសាស្ត្រ​មួយ​ដើម្បី​ការពារ​សន្តិសុខ​សាយ​ប័​រ ដែល​សន្មត​ថា រាល់​អ្នកប្រើប្រាស់ (user) ឧបករណ៍ (Devices) និង ណិ​ត​វើក (Network) ទាំងអស់​សុទ្ធតែ​មិនមាន សុវត្ថិភាព​គួរ​ទុកចិត្តបាន ហើយ​គួរតែ​ត្រូវបាន​ផ្ទៀងផ្ទាត់​បញ្ជាក់​ពី​សុវត្ថិភាព​ជាមុនសិន​មុននឹង​ផ្ដល់​សិទ្ធិ​ចូល​ប្រើប្រាស់​។ នីតិវិធី​នេះ​កំពុង​ក្លាយជា​វិធីសាស្ត្រ​ដ៏​ពេញនិយម​កាន់តែខ្លាំង​ឡើង​ក្នុង​វិស័យ​ធនាគារ និង ស្ថាប័ន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែលជា​មធ្យោបាយ​មួយ​ដើម្បី​កែលម្អ​លើ​សន្តិសុខ​សាយ​ប័​រ (Cybersecurity) និង ការពារ​ពី​ការគំរាមកំហែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ ម្យ៉ាងវិញទៀត​ការ​បំបែក​កម្មវិធី Web Browser ដាច់ដោយឡែក ក៏​ជួយ​រក្សា​សកម្មភាព​រុករក (browsing) ឱ្យ​ស្ថិតក្នុង​ស្ថានភាព ឬ​បរិយាកាស​សុវត្ថិភាព​ផងដែរ ដោយ​បំបែក​ចេញពី​ឧបករណ៍ (Device) និង ណិ​ត​វើក (Network) របស់​អ្នកប្រើប្រាស់​។ វិធីសាស្ត្រ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ទប់ស្កាត់​ការគំរាមកំហែង​តាម​វិ​ប (web) ដូចជា​ការវាយប្រហារ​បែប phishing, ការទាញយក​មេរោគ (Malware Downloads) និង​ការទាញយក​ដ្រា​យ​វ៍ណា​មួយ (Drive-By Download)​។​

​អំពី Menlo Security

Menlo Security នឹង​ជួយ​ការពារ​ស្ថាប័ន​ពី​ការវាយប្រហារ​តាមរយៈ​អ៊ីនធឺណិត ដោយ​លុបបំបាត់​ការគំរាមកំហែង​នៃ​មេរោគ malware លើ​គេហទំព័រ (Web), ឯកសារ (Documents), និង​អ៊ីមែល (Email)​។ វេទិកា​សុវត្ថិភាព​ប្រើ​បច្ចេកវិទ្យា Cloud ដំណើរការ​ដោយ​វិធី​ញែក​របស់ Menlo Security ផ្ដល់​វិសាល ភាព​ការពារ​ពេញលេញ​ទូទាំង​សហគ្រាស​តូចធំ​គ្រប់​ប្រភេទ​ទាំងអស់ ដោយ​មិន​តម្រូវ Endpoint Software ឬ end user-experience ឡើយ​។

Menlo Security ត្រូវបាន​ជឿទុកចិត្ត​ដោយ​អាជីវកម្ម ធំៗ​ទូទាំង​សកលលោក រួមទាំង​ក្រុមហ៊ុន Fortune 500 និង 8 ស្ថាប័ន​នៃ​សេវាកម្ម​ហិរញ្ញវត្ថុ​ពិភពលោក​ធំជាងគេ​ទាំង 10 ដែល​ត្រូវបាន​គាំទ្រ​ដោយ Vista Equity Partners, Neuberger Berman, General Catalyst, American Express Ventures, Ericsson Ventures, HSBC និង JP Morgan Chase​។ Menlo Security មាន​ទីស្នាក់ការ​កណ្តាល​នៅ Mountain View រដ្ឋ California ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ www.menlosecurity.com.

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

កូរ៉េខាងត្បូង ព្រមានថា គីម ជុងអ៊ុន អាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ អំឡុងពេលអាមេរិកបោះឆ្នោត

ព័ត៌មានជាតិ៣៤ នាទី មុន

កសិករក្នុងស្រុកបវេល បង្ខំចិត្តច្រូតស្រូវស្រងែ មុនពេលកំណត់ព្រោះខ្លាចទឹកជំនន់

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានជាតិ៥៦ នាទី មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

Sokha Hotels

ព័ត៌មានពេញនិយម