Connect with us

ព័ត៌មានជាតិ

កាកបាទ​ក្រហម​កម្ពុជា​បរិច្ចាគ​ថវិកា​ចំនួន១​លាន​ដុល្លារ​អាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

បានផុស

នៅ

​ដើម្បី​ចូលរួម​អបអរសាទរ “​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា​” ឆ្នាំ​២០២៣, កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន បាន​ឧបត្ថម្ភ​ថវិកា ១​លាន​ដុល្លារ​អាមេរិក ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​រួមគ្នា​នាំ​ភាព​ញញឹម​ដល់​កុមារ​ដែល​ជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​លើក​ទី​៦​ហើយ ក្នុងចំណោម​១២​លើក ដែល​កាកបាទក្រហម​កម្ពុជា​បាន​ឧបត្ថម្ភ​ថវិកា​តាមរយៈ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ចាប់​តាំង​ពី​មូលនិធិ​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃ​ទ​១១ ខែមេសា ឆ្នាំ​២០២៣​។

ពិធី​ប្រគល់​-​ទទួល​ថវិកា​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទ​ក្រហមកម្ពុជា ក្រោម​វត្តមាន​លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ុក ម៉ាលី អគ្គ​ហិរញ្ញិក កាកបាទក្រហមកម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង លោក រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជានា​យក​ប្រតិបត្តិ​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។

មូលនិធិ​គន្ធបុប្ផា​កម្ពុជា សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​ថ្នាក់ដឹកនាំ​ទាំង​អស់នៃ​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ពលរដ្ឋ​ដែល​ជួប​ការ​លំបាក​នៅ​ទូទាំង​ប្រទេស ជាពិសេស​ការចូលរួម​ចំណែក​លើកកម្ពស់​សុខុមាល​ភាព ទារក និង​កុមារ និង​កុមារ​នៅ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម