Connect with us

ព័ត៌មានជាតិ

កុមារ អាចលាងឈាមដែរទេ ឬក៏មានតែមនុស្សចាស់?

បានផុស

នៅ

ការលាងឈាម គឺអនុវត្តតែលើប្រភេទអ្នកជំងឺដែលមានតម្រងនោមខ្សោយខ្លាំង ឬមិនដំណើរការ ហើយភាគច្រើន គឺកើតចំពោះអ្នកមានបញ្ហាតម្រងនោមរុំារៃ ជំងឺទឹកនោមប្រៃ ទឹកនោមផ្អែម លើសសម្ពាធឈាម​ ឬស្ថិតក្នុងស្ថានភាពសង្គ្រោះ​បន្ទាន់ ដែលទូទៅគឺលើមនុស្សវ័យចំណាស់ ប៉ុន្តែចំពោះក្មេងក៏មានបញ្ហាខ្សោយ​តម្រងនោម និងតម្រូវឲ្យ​លាង​ឈាម​ផងដែរ។
នេះជាបើតាមការឲ្យដឹងពី​លោកវេជ្ជបណ្ឌិត នីវ រត្នវីរៈ ឯកទេសផ្នែកតម្រងនោមនិងលាងឈាម បម្រើការនៅ​មន្ទីរពេទ្យកាល់ម៉ែត ក្នុងបទសម្ភាសជាមួយកម្ពុជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត នីវ រត្នវីរៈ បញ្ជាក់ថា បញ្ហាតម្រងនោមខ្សោយ មិនមែនជាជំងឺពីកំណើតទេ ហើយក៏មិនមែន ជាជំងឺតំណពូជដែរ តែការខ្សោយតម្រងនោម អាចកើតមាននៅពេលណាមួយក្នុងជីវិតរបស់មនុស្ស។ វេជ្ជបណ្ឌិតឯកទេសផ្នែកតម្រងនោម និងលាងឈាមរូបនេះ អះអាងថា សូម្បីតែក្មេងក៏អាចកើតមានបញ្ហាខ្សោយ តម្រងនោម ដល់ថ្នាក់ត្រូវលាងឈាម គ្រាន់តែស្ថិតក្នុងកម្រិតតិចជាងមនុស្សចាស់ប៉ុណ្ណោះ។

ឆ្លៀតក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិតក៏បានណែនាំផងដែរ សម្រាប់អ្នកដែលមានជំងឺត្រូវលាងឈាម គឺត្រូវតមទទួល​ទាន​ប្រៃ និងប្រយ័ត្នខ្ពស់ចំពោះអាហារណាដែលមានសារជាតិបូតាស្យូម ដែលសារជាតិទាំងនេះ ភាគច្រើន​គឺសម្បូរនៅក្នុងបន្លែផ្លែឈើ ពិសេស ចេក និងទឹកដូង ព្រោះការទទួលទានជាតិបូតាស្យូមនេះច្រើន នឹងបង្កឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ការលាងឈាម គឺជាដំណាក់កាលនៃការជួយស្តារសុខភាពតម្រងនោមអ្នកជំងឺ ឲ្យដំណើរការឡើងវិញ ក៏ដូចជា​បញ្ចុះសារជាតិពុលក្នុងសារពាង្គកាយប៉ុណ្ណោះ មិនមែនមានន័យថា “ជាដំណាក់កាលចុងក្រោយនៃជីវិតឡើយ”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

វិស័យអប់រំ​ខេត្តក្រចេះរីកចម្រើន​ រហូត​ជាប់ជយលាភី​ប្រកួតប្រជែង​ថ្នាក់ជាតិឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

WHO សហការរៀបចំវេទិកាសុខភាពសកលអាស៊ីប៉ាស៊ីហ្វិកជាមួយរដ្ឋសភាកម្ពុជា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ៨ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

សេដ្ឋកិច្ច៤ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម