ព័ត៌មានជាតិ
ធនាគារ ABA ចែករំលែកព័ត៌មានការពារខ្លួនពីអំពើឆបោកតាមមធ្យាបាយនានា
ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ហៅកាត់ថា ABA បានចេញសារណែនាំបន្ថែមទៀត ដល់អ្នកប្រើប្រាស់សេវាធនាគាររបស់ខ្លួន ក៏ដូចជាសាធារណជន ស្តីពីការការពារខ្លួនអំពីការឆបោកតាមមធ្យោបាយនានា ក្នុងន័យដើម្បីបង្កើនសុវត្ថិភាពពេលប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអនឡាញ ដោយមិនអាចមានការក្លែងបន្លំ ឬឆបោកតាមរូបភាពផ្សេងៗបាន។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/ABA1-1024x614.jpg)
ការចេញសេចក្តីណែនាំនេះ បន្ទាប់ពីថ្មីៗនេះ មានការផ្ទុះឡើងនូវករណីមួយចំនួន ទាក់ទងនឹងការឆបោកលុយបងប្អូនប្រជាពលរដ្ឋតាមគ្រប់រូបភាព ក្នុងនោះរួមមានទាំងការឆបោកដោយបន្លំអត្តសញ្ញាណ ឬជាការ Hack តាមមធ្យោបាយ អ៉ីនធើណេតជាដើម។ ហេតុនេះ ដើម្បីការពារខ្លួនមិនឲ្យក្លាយជាជនរងគ្រោះ គ្រឹះស្ថានហិរញ្ញវត្ថុឯកជនមួយនេះ ណែនាំឲ្យមានការប្រុងប្រយ័ត្នបន្ថែម ពាក់ព័ន្ធនឹងព័ត៌មានសេវាធនាគារផ្ទាល់ខ្លួន ដោយមិនត្រូវប្រាប់ ឬផ្តល់ ព័ត៌មានលម្អិតខ្លួន ទៅបុគ្គលណាម្នាក់ឡើយ សូម្បីតែក្រុមគ្រួសារ មិត្តភក្តិ ឬសូម្បីតែបុគ្គលណាម្នាក់ដែលមក អះអាងថា ខ្លួនជាបុគ្គលិករបស់ធនាគារក៏ដោយ។
ដើម្បីរក្សាសុវត្ថិភាពពេលប្រើប្រាស់សេវាធនាគារតាមអនឡាញ ធនាគារ ABA បានគូសបញ្ជាក់ចំណុចសំខាន់ និងចាំបាច់ចំនួន៥ ខាងក្រោមនេះ៖
១. កុំបង្ហាញ ឬប្រាប់ព័ត៌មានចាំបាច់នានា ដែលប្រើសម្រាប់ការចុះឈ្មោះជាមួយធនាគារ ABA ទៅឲ្យបុគ្គលណាម្នាក់ឲ្យសោះ។
២. កុំប្រាប់ ឬផ្ដល់លេខកូដសុវត្ថិភាព ដែលទទួលបានពីធនាគារតាមរយៈសារ SMS ឬសារជូនដំណឹង ទៅឲ្យបុគ្គលណាម្នាក់ឲ្យសោះ បើទោះបីបុគ្គលនោះអះអាងថា ខ្លួនគេជាបុគ្គលិកធនាគារ ABA ក៏ដោយ។
៣. កុំបង្ហាញលេខទូរស័ព្ទដែលប្រើភ្ជាប់ជាមួយកម្មវិធីសេវាធនាគារ (Mobile App) ជាសាធារណៈ។
៤. ត្រូវឧស្សាហ៍ប្តូរលេខសម្ងាត់ (PIN) កម្មវិធី Mobile ឲ្យបានទៀងទាត់ជាប្រចាំ។
៥. មិនត្រូវប្រាប់ ឬផ្តល់ពាក្យសម្ងាត់ (Secret Word) លើកម្មវិធីសេវាធនាគាររបស់ខ្លួន ទៅឲ្យបុគ្គលណា ម្នាក់ឡើយ។
មួយវិញទៀត បើសិនជាទទួលរងការក្លែងបន្លំណាមួយ ឬសង្ស័យថា ព័ត៌មានសេវាធនាគាររបស់ខ្លួន អាចត្រូវបានបង្ហាញ ឬធ្លាក់ដល់ដៃបុគ្គលណាម្នាក់ ក៏អាចរាយការណ៍តាមអ៊ីមែលធនាគារ ឬលេខទំនាក់ទំនងរបស់ធនាគារផ្ទាល់ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/1-1024x348.jpg)
គួររំលឹកថា ជនឆបោកតែងតែរកល្បិចថ្មីៗ ដើម្បីលួចយកព័ត៌មានសម្ងាត់របស់អ្នកប្រើប្រាស់សេវាធនាគារ ដោយអាចខលតាមទូរស័ព្ទ កុហកថាជាបុគ្គលិកធនាគារ ឬក្លែងបន្លំធ្វើជានរណាម្នាក់ដែលយើងស្គាល់ ឬប្រាប់ថាលោកអ្នកបានឈ្នះរង្វាន់ផ្សេងៗ ដោយផ្ញើលីងដើម្បីថតយកព័ត៌មាន នៅពេលដែលលោកអ្នកបំពេញលីងនោះ។ ហេតុនេះ ដាច់ខាត កុំប្រាប់ឬផ្ដល់កូដផ្ទៀងផ្ទាត់ (OTP) ដែលបានផ្ញើទៅអ្នកតាមសារ SMS និងត្រូវពិនិត្យលីងទាំងអស់ដែលលោកអ្នកបានទទួល ម្ដងហើយម្ដងទៀត ហើយមិនត្រូវផ្ញើព័ត៌មានសំខាន់ ឬព័ត៌មានសម្ងាត់របស់ខ្លួនទៅឲ្យនរណាម្នាក់ឡើយ ទោះគេជាអ្នកណាក៏ដោយ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត