ព័ត៌មានជាតិ
ប្លន់ផ្អើលផ្សារគោកឃ្មុំ តែការិយាល័យជំនាញ គ្មានអ្នកណាដឹង
ករណីប្លន់មួយ ត្រូវបានគេលាក់យ៉ាងស្ងាត់ ដោយនគរបាលជួរថ្នាក់ដឹកនាំ និង ការិយាល័យជំនាញ គ្មានអ្នកណាដឹងឡើយ ហើយរហូតបានរយៈពេល៤ថ្ងៃ ទើបធ្លាយព័ត៌មានមួយនេះបានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើលពេញក្នុងផ្សារថែមទៀតផង។

តាមការរៀបរាប់ពីស្ត្រីរងគ្រោះ ឈ្មោះ សន ចាន់ណា រស់នៅភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអាជីវករលក់ដូរបន្លែក្នុងផ្សារគោកឃ្មុំ បានរៀបរាប់ថា កាលពីវេលាម៉ោង ជិត៤ទៀបភ្លឺ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ គាត់បានជិះម៉ូតូដឹកអីវ៉ាន់ចេញពីផ្ទះ ឆ្ពោះទៅកាន់ផ្សារគោកឃ្មុំ ដើម្បីលក់ដូរនៅទីនោះជាធម្មតា។

ស្ត្រីរងគ្រោះបានបន្តថា លុះមកដល់ខាងក្រោយសាលាឃុំ ដែលមានផ្លូវបែក ក៏បានឃើញមនុស្សពីរនាក់ឈរក្បែរម៉ូតូមួយគ្រឿង តែគាត់ក៏មិនចាប់អារម្មណ៍ដែរ។ ប៉ុន្តែពេលដែលគាត់ជិះម៉ូតូដល់ខាងមុខផ្សារគោកឃុំ ទើបជនទាំងពីរនាក់នោះ ជិះម៉ូតូទៅពាំងពីមុខ ដោយម្នាក់នៅលើម៉ូតូ រីឯម្នាក់ទៀតចុះមកសួរថា ចែទិញក្រូចទេ។ ក្នុងនោះ បន្ទាប់ពីគាត់បានតបថា មិនទិញទេ គឺជននោះក៏ដើរមកក្បែរ ហើយបើកអាវ ទាញដាវសាំម៉ូរ៉ៃមក ធ្វើឲ្យគាត់លោតចុះពីលើម៉ូតូរត់ឡើងទៅលើគ្រែក្នុងផ្សារ ដោយស្រែកឲ្យគេជួយ។ ប៉ុន្តែពុំមាននរណាម្នាក់ហ៊ានចូលទៅជួយគាត់ឡើយ ដោយវាបាននិយាយថា បោះកាបូបស្ពាយឲ្យវា បើមិនចង់ងាប់។ នៅពេលនោះ គាត់ក៏សម្រេចចិត្តប្រគល់កាបូបឲ្យវា ទើបវាបើកម៉ូតូចេញទៅទិសខាងលិច ហើយបាត់ស្រមោលត្រង់ភូមិឆ្កែកូនតែម្តង។
បើតាមការរៀបរាប់ភិនភាគ គាត់បានសង្កត់ធ្ងន់ថា ម៉ូតូម៉ាក MSX ដែលក្រុមចោរជិះ គឺដូចជាធ្លាប់ឃើញជិះកាត់មុខផ្ទះរបស់គាត់ជាញឹកញាប់ តែមិនបានចាប់អារម្មណ៍។ ដោយឡែកសម្ភារៈដែលបាត់បង់រួមមាន ៖ ទូរសព្ទម៉ាកវីវ៉ូ១គ្រឿង និងលុយ៤៦ម៉ឺនរៀល។
ភ្លាមៗក្រោយពេលកើតហេតុ ប្រហែលជាម៉ោង៤និង៣០នាទីទៀបភ្លឺ គាត់ក៏បានជិះម៉ូតូចូលទៅប៉ុស្តិ៍ ដោយឃើញបើកភ្លើងចោល ហើយឃើញមេប៉ុស្តិ៍ ដែលទើបមកកាន់ថ្មី ឈ្មោះ គឹម ពោធិ ដេកនៅទីនោះ។ ប៉ុន្តែគាត់ហៅ២ដង ដើម្បីប្តឹង តែគេមិនភ្ញាក់ឡើយ ទើបព្រឹកឡើង ក៏បានទៅដាក់ពាក្យប្តឹងម្តងទៀត។
ជុំវិញករណីប្លន់ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលពេញផ្សារនោះ លោក កោ ស៊ុនកាំង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក៏ដូចជាលោកស្នងការរង ទទួលផែនព្រហ្មទណ្ឌ លឹម ពុទ្ធីឡា ក៏បាននិយាយថា លោកមិនបានដឹងទាល់តែសោះនៅក្នុងរឿងនេះ។ ដោយឡែកប្រភពក្រៅផ្លូវការមួយបានបង្ហើបថា លោកស្នងការ បានស្ដីបន្ទោសយ៉ាងខ្លាំងដល់លោកអធិការ ផង់ សុភាព ដែលបំភ្លៃរឿងបទល្មើសឧក្រិដ្ឋនេះ ទៅជារឿងក្មេងទំនើងវិញ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ