ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន៖ក្រុមប្រឆាំងតែងមានបំណងបង្កចលាចល ដើម្បីតែអំណាចខ្លួនឯង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រុមប្រឆាំងតែងតែមានបំណងបង្កចលាចលដល់សង្គម ដើម្បីតែផលប្រយោជន៍ និងអំណាចខ្លួនឯង។ សម្ដេចតេជោថ្លែងនេះនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅក្នុងសួនឧស្សាហកម្មខេមតុនមកពីរោងចកសហគ្រាសចំនួន១៩ ស្ថិតក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «អ្វីៗទាំងអស់រស់នៅក្រោមដំបូលសន្តិភាព ហើយសន្តិភាពនេះទៀតសោត គឺមិនមែនជាតម្រូវការតែអ្នកគាំទ្ររាជរដ្ឋាភិបាលទេ តែសូម្បីក្រុមប្រឆាំងក៏ត្រូវការសន្តិភាពដែរ»។ ប៉ុន្តែ សម្ដេចតេជោ បានបញ្ជាក់ថា មេដឹកនាំក្រុមប្រឆាំងដែលកំពុងនៅក្រៅប្រទេសតែងបង្កឲ្យមានភាពចលចលាដល់សង្គម ហើយពួកគេតែងតែមានបំណងបង្កភាពចលចលា ដើម្បីទាញយកផលប្រយោជន៍ និងដើម្បីអំណាចខ្លួនឯង តាមរយៈការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកព្រឹត្តិការណ៍ឆ្នាំ២០១៣ ដែលនៅពេលនោះ អតីតមេបក្សប្រឆាំងបានទៅបង្កភាពចលាចលនៅតាមរោងចក្រ-សហគ្រាសនានា ដោយបានបង្ខំឲ្យកម្មករ-កម្មការិនីទាំងអស់ចេញធ្វើបាតុកម្មប្រឆាំងលទ្ធផលនៃការបោះឆ្នោត។ តាមរយៈសកម្មភាពអនាធិបតេយ្យបែបនេះ ទើបរាជរដ្ឋាភិបាលចាត់វិធានការច្បាប់ចំពោះអ្នកទាំងអស់នោះ ដោយមិនមានការលើកលែងឡើយ។
ជាថ្មីម្ដងទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រាប់ទៅក្រុមប្រឆាំងដែលបានប្រកាសគ្រោងធ្វើបាតុកម្មតវ៉ានៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ កុំធ្វើសកម្មភាពអ្វីដែលខុសនឹងច្បាប់ បើមិនដូច្នេះទេ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថភាពនឹងចាត់ការតាមច្បាប់ជាធរមាន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១០ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ