Connect with us

ព័ត៌មានជាតិ

៥ខែឆ្នាំនេះ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន៦៤ សរុបទុនជាង ៥៤០លានដុល្លារ

បានផុស

នៅ

នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៣នេះ គម្រោងវិនិយោគចំនួន៦៤ក្រុមហ៊ុន ដែលមានទុនវិនិយោគចំនួន ៥៤០,៧៤លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តដោយផ្តល់ឱកាសការងារ​ជូនប្រជាពលរដ្ឋចំនួន៧៨២៩២កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួននេះបើធៀបទៅនឹងរយៈពេល៥ខែដូចគ្នាឆ្នាំ២០២២កន្លងទៅឃើញថា មានការថយចុះគួរឱ្យកត់សម្គាល់ ខណៈ ៥ខែឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន ៧២ក្រុមហ៊ុនដែលមានទុនវិនិយោគជាង២៦៤៨​លានដុល្លារអាមេរិកនិងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៤៤៦៥៩កន្លែង។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា​ក្នុងចំណោមគម្រោងវិនិយោគចំនួន​៦៤ ក្រុមហ៊ុនក្នុងនោះ​ក្នុងខែមករាមានគម្រោងវិនិយោគចំនួន ១០មានទុនវិនិយោគចំនួន​ ៩៩,៤លានដុល្លារ​ ផ្តល់​ឱកាសការងារបាន ១៧១២៩ កន្លែង។ ខែកម្ភៈ មានគម្រោងវិនិយោគចំនួន ១៧មានទុនវិនិយោគចំនួន ៩៨,៨​លានដុល្លារ​ និងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋបានចំនួន ២២៧៨៤ កន្លែង។ ខែមីនាមានគម្រោងវិនិយោគ​ចំនួន ៧​មានទុនវិនិយោគចំនួន ៣៣,៧ ​លានដុល្លារ និងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៦៦៦៩កន្លែង ខែមេសា​មានគម្រោងវិនិយោគចំនួន ២០ក្រុមហ៊ុនមានទុនវិនិយោគចំនួន ២៤៧,៧ លានដុល្លារដោយផ្តល់ឱកាស​ការងារជូន​ដល់ប្រជាពលរដ្ឋចំនួន ១៧៧២៣កន្លែងនិងខែឧសភាមានគម្រោងវិនិយោគចំនួន​១០​មានទុនវិនិយោគចំនួន ៦០,១៤លានដុល្លារដោយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន១៣៩៨៧កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគចំនួន ៦៤មានតែខែមេសា មានគម្រោងវិនិយោគធំៗ និងចំណាយទុនច្រើនជាងគេ​ក្នុងនោះរួមមានគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជនិងគោសាច់ខ្នាតធំនៅស្រុកស្នួល ខេត្តក្រចេះក្នុង​ទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារ ។គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹងនិងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត នៅភូមិកោះ​ស្តេចឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ៣០លានដុល្លារ។គម្រោងបង្កើត​រោងចក្រកែច្នៃផ្លែស្វាយ នៅភូមិតានៃឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារ គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡានៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៧ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម