ព័ត៌មានជាតិ
អគ្គិភ័យកើតឡើងជាង ៣០០លើកបង្កឱ្យមនុស្សស្លាប់ និងរបួសជិត ៤០នាក់ ត្រឹម៥ ខែ នៅទូទាំងប្រទេស
ក្នុងរយៈពេល៥ខែឆ្នាំ២០២៣នេះ គ្រោះអគ្គិភ័យ បានកើតឡើងចំនួន ៣០៤លើក ដោយបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជិត ៤០នាក់ ព្រមទាំងបំផ្លាញលំនដ្ឋានជាង៣៤០ខ្នងផងដែរ ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៣មិថុនានេះថា រយៈពេល៥ខែនេះ អគ្គិភ័យបានបណ្តាលឱ្យឆេះផ្ទះចំនួន ៣៤៣ខ្នងឆេះតូបផ្សារ ២៣តូប ឃ្លាំងទំនិញ ៨កន្លែង សាលារៀន១ខ្នង អគាររដ្ឋបាល៨កន្លែង រោងចក្រសិប្បកម្ម ៩កន្លែង ស្លាប់មនុស្ស១៤នាក់ និងរបួស២៣នាក់។
លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់១៤នាក់ក្នុងនោះ នៅរាជធានីភ្នំពេញមានចំនួន៣នាក់ រងរបួស៣នាក់ ឆេះផ្ទះ៥១ខ្នង ឆេះតូបផ្សារ៣តូប ឃ្លាំទំនិញ៥កន្លែង និងរោងចក្រសិប្បកម្ម១កន្លែងក្នុងករណីអគ្គិភ័យ៥៦លើក។
លោកបានបន្តទៀតថា ក្រៅពីនេះនៅខេត្តកណ្តាលមានអ្នកស្លាប់១នាក់ តាកែវ២នាក់ ស្វាយរៀង២នាក់ ស្ទឹងត្រែង១នាក់ កំពង់ចាម៣នាក់ និងខេត្តព្រះសីហនុ២នាក់។
បើតាមលោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិធ្លាប់បានបញ្ជាក់ថា ដើមចមដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើង គឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីចំនួន ៤១.៥៥ភាគរយ, ប្រើប្រាស់ភ្លើងចំនួន ៣៨.២៤ភាគរយ និងក្ដាប់ មិនបានចំនួន២០.២១ភាគរយ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់