ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីយុត្តិធម៌ កុំដាក់ឈ្មោះ សេង ធារី ក្នុងបញ្ជីលើកលែង និងបន្ធូរបន្ថយទោស
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កុំបញ្ចូលឈ្មោះ សេង ធារី ឬសម្ដេចហៅថា អប្សរាក្បាលត្រង៉ោល ក្នុងបញ្ជីបន្ធូរបន្ថយទោស និងលើកលែងទោស ជាដាច់ខាត។

ថ្លែងចេញពីវេទិកាសំណេះសំណាលជាមួយកម្មករនិយោជិត ក្នុងខេត្តកណ្ដាល នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថា សម្ដេច នឹងមិនលើកលែងទោសចំពោះអ្នកណាម្នាក់ឡើយ ប្រសិនបើមានការអន្តរាគមន៍ពីបរទេស ដោយហេតុសម្ដេចមិនទុកចិត្តជនបរទេសមួយចំនួនដែលចូលចិត្តរំខាន និងចង់ផ្ដួលរំលំរាជរដ្ឋាភិបាល។
ក្នុងន័យនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ថា៖ «អន្តរាគមន៍លើអ្នកណា អ្នកហ្នឹងជាប់គុករហូត ជាប់គុកឲ្យគ្រប់ថ្ងៃ»។ សម្ដេចតេជោ ក៏បានណែនាំដល់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កុំដាក់បញ្ចូលឈ្មោះ សេង ធារី ដែលសម្ដេចហៅថា អប្សរាក្បាលត្រង៉ោល នៅក្នុងបញ្ជីនៃការបន្ធូរបន្ថយទោស ឬលើកលែងទោសឡើយ ដោយសារមានអន្តរាគមន៍ពីជនបរទេស។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នកប្រព្រឹត្តល្មើសច្បាប់ ត្រូវតែអនុវត្តច្បាប់របស់កម្ពុជាជាធរមាន ដោយមិនមានការលើកលែង ហើយក៏ដើម្បីបញ្ជាក់ឲ្យច្បាស់អំពីអធិបតេយ្យភាពជាតិ ដោយមិនអនុញ្ញាតឲ្យមានការលូកដៃចូលរបស់បរទេសណាមួយក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។
ពាក់ព័ន្ធនឹងការព្រមានថា ការបោះឆ្នោតនៅកម្ពុជាខាងមុខ ប្រទេសមួយចំនួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍មកនោះ សម្ដេចតេជោ បានឆ្លើយតបថា គឺមិនចាំបាច់បញ្ជូនមកទេ ព្រោះថា ដំណើរការបោះឆ្នោតទៅបាន គឺអាស្រ័យលើប្រជាពលរដ្ឋកម្ពុជា និងផ្អែកលើច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដែលមានចែងអំពីបែបបទ និងនីតិវិធីនានាដែលពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតប៉ុណ្ណោះ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ