Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ​ បាននិងកំពុង​លើកកម្ពស់ ការធ្វើ​ឌីជីថលរូបនីយកម្ម​ ក្នុងវិស័យ​៤​

បានផុស

នៅ

​លោក កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​និងកំពុង​លើកកម្ពស់ ការធ្វើ​ឌីជីថលរូបនីយកម្ម ទាំង ក្នុង​វិស័យ​ផលិតកម្ម​, ឧស្សាហកម្ម​, សេវាកម្ម និង​រដ្ឋាភិបាល ឌីជីថល (Digital Government)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​នឹងដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល នាពេល​ឆាប់ៗ​ខាងមុខ​នេះ​។ លោកកិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ថ្លែង​បែបនេះ ក្នុង​ឱកាសអញ្ជើញជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​រដ្ឋបាល​ថ្មី​របស់​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្ត​មណ្ឌលគិរី ថ្មីៗ​នេះ​។

​លោកកិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​ថ្លែង​នូវ​ការ​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ ដោយ​ក្តី​នឹករលឹក​ពី សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្ញើជូន​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក ក្រុង និង​បណ្តា​អង្គភាព​គ្រប់ លំដាប់ថ្នាក់​, មន្ត្រីរាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ រួម​ទាំង​ប្រជាពលរដ្ឋ​ នៅ​ខេត្ត​មណ្ឌលគិរី​ទាំងអស់ ដែល​បាន​ខិតខំ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ថែរក្សា ការពារ​សុខសន្តិភាព សណ្តាប់ធ្នាប់​សាធារណៈ រក្សា​ការពារ​បាន​នូវ​ស្ថិរភាព ន​យោបាយ ស្ថិរភាព​សង្គម និង​ជំរុញ​ការ​អភិវឌ្ឍ សេដ្ឋកិច្ច​-​សង្គម​លើ​គ្រប់​វិស័យ​។ ពិសេស​ថែមទៀត បាន​ចូលរួម​អនុវត្ត​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការពារ​បាន​ល្អ នូវ​ការឆ្លង​រាលដាល​នៃ ជំងឺ​សកល​កូ​វីដ​-១៩(COVID-19) ដោយ​គ្មាន​ការឆ្លង​ក្នុង​សហគមន៍​នោះឡើយ​។ ការគ្រប់គ្រង ដោះស្រាយ​សភាពការណ៍​បញ្ហា​ឆ្លង​ជំងឺ​កូ​វីដ​-១៩​បានល្អ​ដូច្នេះ គឺជា​ការរួមចំណែក​ធំ​ណាស់​ក្នុង​ការ​បញ្ចៀស​បញ្ហា​ប្រឈម និង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច និង​ជីវភាព​សង្គមជាតិ ក៏ដូចជា​ជីវភាព រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​យើង​។

​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​វិធានការ​ដ៏​មុត​ស្រួច​របស់ សម្តេច​តេ​ជោ កំពុង​ធ្វើឲ្យ​បណ្តា​ប្រទេស ​នៅលើ​សកលលោក​ចាប់អារម្មណ៍ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ជោគជ័យ​នៃ ការគ្រប់គ្រង​ស្ថានការណ៍​ប្រទេសជាតិ​ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​-១៩​នេះ​។ សម្តេច​តេ​ជោ បាន​បញ្ជា​ដឹកនាំ​យ៉ាង​ហ្មត់ចត់ ប្រាកដប្រជា ឈ្លាសវៃ និង​គ្រប់គ្រង​បាន​ល្អ​នូវ​សភាពការណ៍​ទាំងនេះ រហូតដល់​ក្លាយជា​ប្រទេស​ឈរ​នៅ​លំដាប់​ខ្ពស់ ​ក្នុង​ពិភពលោក ដែល​អាច​គ្រប់គ្រង​ស្ថានការណ៍​ជំងឺឆ្លង​សកល​កូ​វីដ​-១៩ នេះ​បាន​ល្អ​។ អង្គការ​សុខភាព​ពិភពលោក (WHO) ក៏​បាន​កោតសរសើរ​ចំពោះ​ការដឹកនាំ និង​ការ​ចាត់​ចែង​អនុវត្ត​វិធានការ ​យ៉ាង​មាន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែរ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ីបិទ​ព្រលានយន្តហោះ​៤កន្លែង​​នៅ​មូស្គូ​ដោយ​បញ្ហា​សន្តិសុខ​ ខណៈសង្គ្រាម​​​កាន់តែ​កញ្ជ្រោលខ្លាំង​

ព័ត៌មានជាតិ២៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ការងារ បន្តអំពាវនាវម្ចាស់ផ្ទះជួល និងអ្នកលក់ទំនិញ កុំតម្លើងថ្លៃតាមប្រាក់ឈ្នួលកម្មករ

Sokha Hotels

ព័ត៌មានពេញនិយម