Connect with us

ព័ត៌មានជាតិ

ផ្លូវប្របតាម​មាត់សមុទ្រខេត្តកែប សាងសង់សម្រេច​បាន​ជាង ៦៥ ភាគរយ

បានផុស

នៅ

កំណាត់ផ្លូវប្របមាត់សមុទ្រខេត្តកែបសាងសង់សម្រេច​បានជាង ៦៥ ភាគរយ ចាប់ពីកំពង់ផែកោះទន្សាយទៅដល់ឆ្នេរសមុទ្រអង្កោល​​តភ្ជាប់ទៅផ្លូវជាតិលេខ ១៣-៣២ ដែល​នឹងបញ្ចប់​ទាំងស្រុងរយៈពេល ៣ ខែ​ទៀត​នេះ។

លោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ ADB បានឲ្យដឹងថា បើគិតមកដល់ពេលនេះសម្រេចបានការ​សាងសង់​បានជាង ៦៥ ភាគរយ នៅសល់ ៣៥ ភាគរយទៀតខាងបច្ចេកទេសនឹង​បញ្ចប់នៅពេល​ដ៏​ខ្លីខាងមុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវប្របមាត់សមុទ្រដែលមានប្រវែងជាង ១២ គីឡូម៉ែត្រ តភ្ជាប់គ្នាចាប់ពីកំពង់​ផែកោះទន្សាយទៅកាន់ឆ្នេរអង្កោលតភ្ជាប់ទៅផ្លូវជាតិលេខ១៣-៣២ សាងសង់ ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចំណាយថវិកាប្រមាណ ១០,៥លានដុល្លារអាមេរិក។

លោក ហម និមល បានបញ្ជាក់បន្ថែមថា អំឡុងមួយរយៈពេលនេះជារដូវភ្លៀងធ្លាក់ ដូច្នេះអាចបង្កការរំខានខ្លះៗដល់​ការ​អនុវត្តន៍គម្រោងទាំងមូល។ តែយ៉ាងណាមិនបានធ្វើឲ្យប៉ះពាល់ការបញ្ចប់គម្រោងទៅតាមផែនការនោះទេ។

លោកបន្ថែមថា បច្ចប្បន្នសម្រេចបានការរៀបចំគ្រឹះខាងក្រោមដែលជាដំណាក់កាលដំបូង ក្នុងនោះការរៀបចំប្រឡាយ​ និងលូរំដោះទឹកស្ទើរតែរួចរាល់ហើយដែរ នៅសល់តែ ២ ដំណាក់កាលចុងក្រោយទៀតនឹងរួចរាល់។

កំណាត់ផ្លូវប្របមាត់ឆ្នេរនេះ គឺជាសសៃឈាមទេសចរណ៍មួយតភ្ជាប់​ទៅ​ឆ្នេរអង្កោលនាថ្ងៃអនាគត។ ផ្លូវមួយខ្សែនេះនឹង​នាំ​ឲ្យ​មានកំណើនភ្ញៀវទេសចរជាតិ និង​ភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនាដើរលេងកម្សាន្តខេត្តកែបឱ្យកាន់តែច្រើន ហើយក៏នឹងបញ្ជៀសការកកផ្ទះភ្ញៀវទេសចរទៅដើរលេងកម្សាន្តនៅឆ្នេរកែបផងដែរ។

គួរបញ្ជាក់ដែរថា គម្រោងកំណាត់ផ្លូវប្របមាត់សមុទ្រនេះគឺជាអនុគម្រោងមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយានៅតំបន់ឆ្នេរ នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងនោះមានអនុគម្រោងចំនួន ២ ទៀត រួមមានទីលានទុកដាក់សំរាមដែលទើបសម្ពោធ និងផ្ទេរឱ្យរដ្ឋបាលខេត្តគ្របគ្រងបន្តនាពេលថ្មីៗនេះ និងគម្រោងកំពង់ផែលើកោះទន្សាយ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៧ នាទីutes មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

ព័ត៌មានជាតិ៤១ នាទីutes មុន

ភូមិសាស្ត្រកសិទេសចរណ៍ ក្នុងខេត្តត្បូងឃ្មុំ កំពុងប្រមូលផលដំណាំហូបផ្លែ ដាក់លក់បណ្តើរៗហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១ ២០០ កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ

ជីវិតកម្សាន្ដ២ ម៉ោង មុន

មកស្គាល់កវីនិពន្ធឆ្នើមៗ នៅពីក្រោយបទដ៏កក្រើកពិភពតន្ត្រី របស់កំពូលៗតារាចម្រៀង មុនមានតន្ត្រីរ៉េប

ជីវិតកម្សាន្ដ២ ម៉ោង មុន

កវីនិពន្ធឆ្នើម ១០រូប នៅពីក្រោយបទចម្រៀងដ៏កក្រើកពិភពតន្ត្រី របស់កំពូលតារាចម្រៀងមនោសញ្ចេតនា

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែ​ប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម