ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យលើកកម្ពស់សិទ្ធិជនមានពិការភាព
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីបើកព្រឹត្តិការកីឡាជនពិការលើកទី ១២ នៅយប់ថ្ងៃទី ០៣ ខែមិថុនានេះថា តាមរយៈនូវការប្រកួតកីឡាស៊ីហ្គេមនៅទីក្រុងភ្នំពេញក្នុងប្រទេសកម្ពុជាពេលណាមួយអាស៊ាន អាចទទួលការដេញថ្លៃធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ឬការប្រកួតបាល់ទាត់ពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន មានជំនឿថា បណ្ដាប្រទេសអាស៊ាន នឹងអាចមានក្រុមបាល់ទាត់មួយដែលខ្លាំងសម្រាប់ការប្រកួតនៅក្នុងពិភពលោកក្នុងក្របខណ្ឌជាសហគមន៍អាស៊ាន។
កម្ពុជាមានមោទនភាពដែលបានរៀបចំការប្រកួតកីឡាជនពិការអាស៊ានលើកទី ១២ ដើម្បីរួមចំណែកលើកកម្ពស់សិទ្ធិសេរីភាពជនមានពិការភាព និងផ្ដល់ឱកាសដល់អត្តពលលិកជនពិការបញ្ចេញសមត្ថភាព ខណៈសម្ដេចតេជោជំរុញឱ្យលើកកម្ពស់សិទ្ធិជនមានពិការភាព និងគាំទ្រអត្តពលិកជនពិការគ្រប់ៗគ្នា។

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡាចូលរួមចំនួន១៣ប្រភេទរួមមានអត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះអង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង៣នាក់។


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ