ព័ត៌មានជាតិ
ទោះសម្ដេចតេជោមិនបន្តធ្វើនាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីគណបក្សប្រជាជន ត្រូវបន្តចុះសួរសុខទុក្ខប្រជាជន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា បើទោះបីថាសម្ដេចតេជោបន្តធ្វើនាយករដ្ឋមន្ត្រី ឬមិនបន្តធ្វើនាយករដ្ឋមន្ត្រី គឺឱ្យតែនាយករដ្ឋមន្ត្រី ចេញពី គណបក្សប្រជាជនកម្ពុជា ត្រូវតែចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាជន បន្តពី សម្ដេចតេជោ។
ការថ្លែងនេះ ធ្វើឡើងក្នុង ពិធីចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ នេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នេះជាជំនួប ម្ខាងជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស ម្ខាងទៀតជាជំនួបរវាងជីតា និងចៅ ឪពុក និងកូន ពូ ឬអ៊ំ និងក្មួយ ព្រោះមិនមែនជារឿងអ្វីដាច់ដោយឡែកទេ។ ត្រង់ប្រទេសនានា ប្រធានាធិបតី នាយករដ្ឋមន្ត្រីរបស់គេ ដើរជួប ឬមិនជួបប្រជាជនគេ នោះជារឿងរបស់គេ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា៖ “តែរឿងរបស់ខ្មែរជាការចាំបាច់ ដើម្បីដើរសួរសុខទុក្ខ ហើយរឿងនេះបានក្លាយជាកាតព្វកិច្ច របស់គណបក្សកាន់អំណាចតែម្ដង។ បើទោះបីថា ខ្ញុំបន្តធ្វើនាយករដ្ឋមន្ត្រី ឬមិនបន្តធ្វើនាយករដ្ឋមន្ត្រី ឱ្យតែនាយករដ្ឋមន្ត្រី ចេញពី គណបក្សប្រជាជនកម្ពុជា ត្រូវតែបន្តធ្វើកិច្ចការ បន្តពី ហ៊ុន សែន។ ប្រជាធិបតេយ្យប្រជាជន គឺមានសារៈសំខាន់ខ្លាំងណាស់ ដែលជាមូលដ្ឋានគ្រឹះរបស់ ហ៊ុន សែន ធ្វើសកម្មភាព រយៈពេលកន្លងទៅ តាំងពីដំណាក់កាល វេទិការជាមួយកសិករនៅតាមវាលស្រែ មកវេទិការរាជរដ្ឋាភិបាលជាមួយវិស័យឯកជន មកវេទិការរាជរដ្ឋាភិបាលជាមួយកម្មករ កម្មការិនី”។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា រឿងអស់នេះហើយដែលយើងអាចឈ្វេងយល់គ្នា ស្គាល់ចិត្តថ្លើមគ្នា និងអាចរស់នៅជាមួយគ្នា ដោយសុខដុមរមនា ជឿជាក់ថា ប្រទេសរបស់យើងនឹងទទួលបានសេចក្ដីសុខ។
គួរបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ និយោជិត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺនេះមួយដងរួចមកហើយ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ សម្រាប់ការជួបសំណេះសំណាលជាលើកទី២ នៅព្រឹកនេះ មានកម្មករ និយោជិតចូលរួមសរុបចំនួន ១៦ ៤៤១ នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១១។ រោងចក្រ សហគ្រាសចំនួន១១ ដែលកម្មករ និយោជិតចូលរួមសំណេះសំណាលនេះ ជាប្រភេទរោងចក្រផលិតស្បែកជើងចំនួន១០ និងផលិតកាបូបចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិកប្រទេសកាណាដា ប្រទេសជប៉ុន។ល។
នៅខេត្តកំពង់ស្ពឺ ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស៣៨៥ មានកម្មករនិយោជិតប្រមាណ ១៦ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន ១៩១ មានកម្មករនិយោជិតសរុបជិត ១៥ ម៉ឺននាក់ និងជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន៕
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៦ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ