Connect with us

ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ ​បង្កើត​គណៈកម្មការ​រៀប​ចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​ជា​លើកដំបូង​

បានផុស

នៅ

​ភ្នំពេញ​ ៖ ​ក្រសួងយុត្តិធម៌​បានសម្រេច​បង្កើត​គណៈកម្មការ​រៀបចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​នៅតាម​តុលា​ការជាន់​ទាប​និង​តុលាការ​ជាន់ខ្ពស់​ជា​លើកដំបូង​ដើម្បី​ចូលរួម​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​។

ប្រទេស​កម្ពុជា​នៅ​មិនទាន់មាន​តុលាការ​ពាណិជ្ជកម្ម​និង​តុលា​ការងារ​នៅឡើយ​ទេ​ ពោល​គឺ​កម្ពុជា​មានតែ​សាលាដំបូង​រាជធានី ខេត្ត សាលាឧទ្ធរណ៍​រាជធានី ខេត្ត និង​តុលាការ​កំពូល និង​តុលាការយោធា​ប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កើត រិ​ទ្ធ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីសម្រេច​មួយ​ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា ​គណៈកម្មការ​រៀបចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​នេះដែ​ល​មាន​សមាជិក​ចំនួន ២០​រូប​មកពី​ក្រសួង​យុត្តិធម៌​ដែល​មាន​លោក ជីវ សុង​ហាក់ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ជា​ប្រធាន លោក​ឡុង​នរិន្ទ អនុរដ្ឋលេខាធិការ​ជា​អនុប្រធាន លោក​សួរ ចាន់​ធី អនុ​រដ្ឋលេខា​ធិការ​ជា​អនុប្រធាន​និង​មាន​សមាជិក​ចំនួន​១៧​រូប​។

លោក​កើត ​រិ​ទ្ធ​ បាន​បន្ត​ថា ​គណៈកម្មការ​នេះ​ត្រូវ​ទទួលបន្ទុក​រៀបចំ​ដំណើរការ​តុលាការ​ពាណិជ្ជ​កម្ម​នេះ​ក្នុង​នោះ​មាន​មាន​តួនាទី​និង​ភារ​កិ​ច្ច រៀបចំ​លិ​ខិត​បទដ្ឋាន​នានា​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ឲ្យ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​នៅ​តាម​សាលាជម្រះក្តី​ជាន់​ទាប​និង​សភាពាណិជ្ជកម្ម​នៃ​សាលា​ជ្រំះ​ជាន់ខ្ពស់​។​សិក្សា​និង​រៀបចំ​ទីតាំង​សម្រាប់​តុលាការ​ពាណិជ្ជកម្ម រៀបចំ​ប្បញ្ញត្តិ​ស្តី​ពី​នីតិវិធី​ពាណិជ្ជកម្ម កំណត់​ប្រភេទ​វិវាទ​ពាណិជ្ជកម្ម​ជាដើម​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​គណៈកម្មកា​រ​ត្រូវ​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​សភាពាណិជ្ជកម្ម​កម្ពុជា ដើម្បី​ជ្រើសរើស​ទីប្រឹក្សា​ជា​ពាណិជ្ជករ​ឬ​អ្នកមានចំណេះដឹង​ផ្នែក​ពាណិជ្ជកម្ម​ទៅតាម​ច្បាប់​កំណត់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

Sokha Hotels

ព័ត៌មានពេញនិយម