Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ ស្នើដល់អ្នកប្រើបណ្តាញសង្គមទាំងអស់ កុំចែករំលែកបទចម្រៀង​«មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧»

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងពិនិត្យឃើញមានការបង្ហោះផ្សព្វផ្សាយបទ​ចម្រៀងមួយបទក្រោមចំណងជើងថា «មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧» ច្រៀងដោយអ្នកនាង មាស សុខសោភា ក្នុងគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ដែលបានបរិយាយដោយគ្មានភស្តុតាងច្បាស់លាស់ពីការ​សោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រដ៏មហិមានៅសម័យអង្គរ និងបានបង្កឲ្យមាន​ប្រតិកម្មយ៉ាងខ្លាំងពីសាធារណមតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពន្យល់ថា រហូតមកដល់បច្ចុប្បន្ននេះ ពុំទាន់មានឯកសារស្រាវជ្រាវប្រវត្តិសា​ស្រ្តណាមួយ​ដែលមានលក្ខណៈវិទ្យាសាស្រ្តគ្រប់គ្រាន់ បញ្ជាក់ច្បាស់ពីការសោយទិវង្គតរបស់ព្រះ បាទ ជ័យរវ្ម័នទី៧​នៅឡើយទេ។ ការផលិតបទចម្រៀងខាងលើ គឺពុំមានភស្តុតាង ពិតប្រាកដ ដែលជាហេតុបង្កឲ្យមានការភ័ន​ច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជា។

ថ្វីត្បិតតែក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈសង្កេតឃើញថា បទចម្រៀងនេះ បានលុបចេញពីគណនីហ្វេស​ប៊ុកឈ្មោះ Meas Soksophea ហើយក៏ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទូចសុំឲ្យអ្នកនាង មាស សុខសោភា អ្នកនិពន្ធបទចម្រៀង និងអ្នកពាក់ព័ន្ធផ្សេងទៀតលុបចោលបទចម្រៀង មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ពីបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតជាបន្ទាន់។ ស្របជាមួយគ្នានេះ ក្រសួងស្នើសុំចំពោះ​សាធារណជនមេត្តាកុំចែករំលែកផ្សព្វផ្សាយបទចម្រៀងនេះបន្ត។

ក្រោយពីបទចម្រៀងនេះ បានបង្ហោះចេញពីបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់អ្នកនាង មាស សុខសោភា មានសាធារណជនជាច្រើនផ្ទុះការរិះគន់ និងបញ្ចេញមតិផ្សេងៗគ្នា។ ក្នុងនោះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃផងដែរ។ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ចេញមតិលើហ្វេសប៊ុកផ្លូវការដូច្នេះថា«បទចម្រៀង «មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧» ធ្វើឱ្យខ្ញុំភ្ញាក់ខ្លួន និងតក់ស្លុតខ្លាំងណាស់។ ខ្ញុំក៏ជាអ្នកអក្សរសាស្ត្រ និងជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរមួយរូបដែរ ប៉ុន្តែ មិនធ្លាប់ប្រទះឃើញឯកសារស្តីពីការសោយទិវង្គតរបស់ ព្រះបាទជ័យវរ្ម័នទី៧ ដែលជាមហាក្សត្រខ្មែរដ៏ល្បីល្បាញ និងជាទីគោរពរបស់ខ្មែរយើង ដូចបានរៀបរាប់ក្នុងខ្លឹម​សារបទចម្រៀងនេះទេ។ ខ្ញុំមិនបរិយាយទៅឆ្ងាយទេ បើអាច សុំលប់វីដេអូនេះចោលទៅ។ ការតែងនិពន្ធនេះ ខុសចាប់តាំងពីការប្រើពាក្យពេចន៍ឡើងទៅ កុំនិយាយទៅដល់សច្ចៈភាពខ្លឹមសារប្រវត្តិសាស្ត្រ។ ពាក្យ មរណភាព គេមិនប្រើចំពោះ ព្រះមហាក្សត្រ ទេ។ ខ្ញុំមិនចាត់ទុកថា ប្អូនស្រីដែលជាអ្នកចម្រៀងមានចេតនាអាក្រក់ណាមួយនោះទេ ប៉ុន្តែ តាមរយៈវណ្ណកម្មនេះ បង្ហាញថា ក្រុមផលិតទាំងមូលនៅខ្ចីសេចក្តី និងខ្វះភាពគ្រប់ជ្រុងជ្រោយ។ ជាថ្មីម្តងទៀត ខ្ញុំមិនគាំទ្រការយកព្រលឹងជាតិយើង ទៅលេងសើចបែបនេះទេ។ គួរលប់ចោលទៅ ហើយលប់ឱ្យបានលឿន។ «គ្មាននរណាបំផ្លាញព្រលឹងខ្មែរ ក្រៅតែពីខ្មែរខ្លួនឯងនោះទេ»។

រហូតមកដល់ពេលនេះ បើទោះបីជានៅលើហ្វេសផ្លូវការរបស់អ្នកនាង មាស សុខសោភា បានលុបបទចម្រៀងនេះ​ចេញយ៉ាងណាក្តី តែនៅលើបណ្តាញយូធូបមួយចំនួន មិនទាន់លុបចេញនៅឡើយ បើទោះជាមានមហាជន​ចូលទៅខមិនឱ្យលុបចេញក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម