ព័ត៌មានជាតិ
សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការស្ពានបេតុងឆ្លងកាត់ដៃស្ទឹងព្រែកត្នោត ក្នុងសង្កាត់ក្រាំងពង្រ
ស្ពានបេតុងឆ្លងកាត់ដៃស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រ ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការណ៍ហើយ ដើម្បីជួយសម្រួលចរាចរអោយបងប្អូនប្រជាពលរដ្ឋបានឆ្លងកាត់ និងដោះស្រាយបាននូវការកកស្ទះចរាចរនៅតំបន់នេះផងដែរ ។

ពិធីសម្ពោធស្ពានបេតុងខាងលើ បានធ្វើឡើងនារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ និងមានការចូលរួមពីលោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។

ការស្ថាបនាស្ពានបេតុងឆ្លងកាត់ដៃស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រ ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោខាងលើធ្វើឡើងក្រោយសម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន មើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅពេលឆ្លងកាត់ស្ទឹងព្រែកត្នោតម្តងៗ។ ដើម្បីដោះស្រាយការលំបាកនេះ និងដើម្បីដោះស្រាយការកកស្ទះចរាចរផងនោះទើបសម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន សម្រេចផ្តល់ជាអំណោយក្នុងការកសាងស្ពាននេះឡើង។

គួរបញ្ជាក់ថា ស្ពានបេតុងខាងលើនេះ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃ២៩តុលា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ជាអំអោយដ៏ថ្លៃថ្លារបស់សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន៕
អត្ថបទ៖ ស្រីរ័ត្ន





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ