Connect with us

ព័ត៌មានជាតិ

សមាជិក ACD ទទួលស្គាល់​បញ្ហា​ប្រឈម ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ និង​ឯកភាព​ដោះស្រាយ​តាមរយៈ​អភិក្រម​ពហុ​វិស័យ

បានផុស

នៅ

កិច្ចប្រជុំ​ប្រជុំ​រដ្ឋមន្ត្រីការបរទេស នៃ​កិច្ចសន្ទនា​កិច្ចសហប្រតិបត្តិការ​អា​ស៊ី លើក​ទី​១៧ (17th Ministerial Meeting of the Asia Cooperation Dialogue – ACD) បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ ហើយ​នៅក្នុង​កិច្ចប្រជុំ​នោះ មាន​លោក ម៉េ​វ​លុត ឆា​វូ​ស៊ូ​លុ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​តួ​ក​គី ជា​ប្រធាន ហើយ​ប្រទេស​ជា​សមាជិក ទទួលស្គាល់​បញ្ហា​ប្រឈម ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ និង​ឯកភាព​ដោះស្រាយ​តាមរយៈ​អភិក្រម​ពហុ​វិស័យ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស ស្តីពី​លទ្ធផល នៃ​កិច្ចប្រជុំ ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ថា សម្រាប់​ប្រទេស​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​នោះ​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោម​មូលបទ “​ទេសចរណ៍​តាម​គន្លង​ថ្មី មាន​សុវត្ថិភាព និង​សុខ​ភាពល្អ​” (The New Normal and Safe and Healthy Tourism) ។

​បើ​តាម​លទ្ធផល នៃ​កិច្ចប្រជុំ ប្រទេស​ជា​សមាជិក ACD បានទទួល​ស្គាល់​នូវ​ភាពចាំបាច់​បន្ទាន់ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​បណ្តាលមកពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​បាន​ឯកភាព​រួមគ្នា​ដោះស្រាយ​ផលប៉ះពាល់​លើ​បញ្ហា​សង្គម​-​សេដ្ឋកិច្ច រួមទាំង​វិស័យ​ទេសចរណ៍ តាមរយៈ​អភិក្រម​ពហុ​វិស័យ​។ កិច្ចសហការ​រួមគ្នា​នេះ រួមបញ្ចូល​ទាំង​វិធានការ​ចាំបាច់​ទាំងអស់​ក្នុងការ​ការពារ​សុខភាព និង​សុវត្ថិភាព ការពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក ការរួម​កម្លាំង​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ស្តារ​និង​អភិវឌ្ឍ​ទេសចរណ៍​ជាតិ​ឡើងវិញ ការចែករំលែក​ចំណេះដឹង​និង​ឧ​ត្ត​មា​នុ​វត្ត​ន៍ ក៏ដូចជា​ការជំរុញ​លំហូរ​វិនិយោគ និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សន្តិសុខ​ផ្នែក​សុខាភិបាល និង​ការស្ដារ​ឡើងវិញ​ប្រកបដោយ​ចីរភាព​។

នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ចែករំលែក​អង្គប្រជុំ​នូវ​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​របស់​កម្ពុជា ក្នុង​ការ​ដាក់ចេញ​នូវ​ផែន​ការចាក់​វ៉ាក់សាំង​ថ្នាក់ជាតិ ជូន​ប្រជាជន​ប្រកបដោយ​ប្រសិទ្ធភាព និង​ផែនការ​ស្ដារឡើងវិញ វិស័យ​ទេសចរណ៍​គ្រប់​ជ្រុងជ្រោយ ដែល​មិន​ត្រឹមតែ​ធានា​នូវ​ការស្ដារ​ប្រកបដោយ​សុវត្ថិភាព និង​ឆាប់រហ័ស នៃ​ក្បាលម៉ាស៊ីន​ជំរុញ​កំណើន​ដ៏​សំខាន់​សម្រាប់​ជាតិ​នោះទេ ថែមទាំង​រួមចំណែក​យ៉ាងសកម្ម និង​ប្រកបដោយ​ការទទួលខុសត្រូវ​ដល់​ការស្ដារ​វិស័យ​ទេសចរណ៍ និង​វិស័យ​ផ្សេងទៀត ក្នុង​តំបន់​ទាំងមូល​។

ជាង​នេះទៅ​ទៀត លោក​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​សាជាថ្មី នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​ប្រទេស​សមាជិក​ទាំងអស់ ដើម្បី​បន្ត​ឱ្យ ACD ឈាន​ទៅជា​វេទិកា​ពហុភាគី​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់​កិច្ច​សន្ទនា និង​ការពឹងផ្អែក​គ្នា​ទៅវិញទៅមក​នៅ​គ្រប់​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​។

រដ្ឋមន្ត្រីការបរទេស និង​តំណាង​ជាន់ខ្ពស់​របស់ ACD ក៏បាន​សម្តែង​នូវ​ការ​កោតសរសើរ​ដល់​ប្រទេស​តួ​ក​គី ក្នុង​តួនាទី​ជា​ប្រធាន​ប្រកបដោយ​ជោគជ័យ​សម្រាប់​អាណត្តិ ២០១៩-២០២០ និង​ការបន្ត​ធ្វើជា​ប្រធាន​រហូតដល់​ខែកញ្ញា ឆ្នាំ​២០២១៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម១០ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម១៩ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា១៧ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម