ព័ត៌មានជាតិ
សម្ដេចតេជោ មានជំនឿជាក់លាក់ថា កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៧ យ៉ាងយូរបំផុត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេចមានជំនឿជាក់លាក់ថា កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៧ យ៉ាងយូរបំផុត។

ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចជិត ៦ពាន់នាក់ នាព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីជាមានបញ្ហាប្រឈម ទាក់ទងទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ, ជំងឺរាតត្បាត និងភាពមិនច្បាស់លាស់នៃភូមិសាស្រ្ដនយោបាយយ៉ាងណាក៏ដោយ ក៏សម្ដេច មានជំនឿនៅក្នុងចិត្តថា កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៧ យ៉ាងយូរបំផុត។ បន្ទាប់មក កម្ពុជានឹងដើរដល់គោលដៅបង្កើនប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ប៉ុន្តែយ៉ាងណាក៏ដោយ បើទោះបីមានបញ្ហាប្រឈមផ្នែកទាក់ទិនជាមួយនឹងបញ្ហាការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងភាពមិនច្បាស់លាស់នៃភូមិសាស្រ្ដនយោបាយ តែខ្ញុំមានជំនឿក្នុងចិត្ត ហើយជំនឿជាក់លាក់ទៀតផង នៅត្រង់ថា កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ ២០២៧យ៉ាងយូរបំផុត ហើយបន្តទៅយើងនឹងដើរដល់គោលដៅនៃការបង្កើនប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ ២០៣០ ដូចអ្វីដែលដាក់ចេញជាគោលដៅនៃការអភិវឌ្ឍប្រកបចីរភាព»។
បើតាមសម្ដេចតេជោ ហ៊ុន សែន កំណើនសេដ្ឋកិច្ចដែលកម្ពុជាបាននិងកំពុងមានសព្វថ្ងៃនេះ ផ្ដល់ឱកាសឲ្យកម្ពុជាឈានទៅសម្រេចគោលដៅខាងលើនេះ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត