ព័ត៌មានជាតិ
សម្ដេចតេជោ ធ្លាប់ប្រាប់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា អាស៊ាន មិនអាចអនុវត្តម៉ោងដូចគ្នាទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសជាសមាជិកអាស៊ាន មិនអាចអនុវត្តម៉ោងដូចគ្នាទេ ព្រោះទម្លាប់ម៉ោងពេលរបស់ប្រជាជននៃប្រទេសនីមួយៗ មិនដូចគ្នាឡើយ។

ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចជិត ៦ពាន់នាក់ នាព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា នៅក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាននាពេលកន្លងមក ដែលប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ គឺអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីព រ៉ាហ្សាក់ បានលើកឡើងនូវបំណងឲ្យមានអត្តសញ្ញាណរួមរបស់អាស៊ាន នោះគឺម៉ោងដូចគ្នា។ នៅក្នុងកិច្ចប្រជុំនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ករណីនេះមិនអាចអនុវត្តបានទេ ហើយប្រសិនបើអនុវត្តនឹងមានការតវ៉ាមិនខានឡើយ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «កាលហ្នឹងឯកឧត្ដម ណាជីព រ៉ាហ្សាក់ គាត់ធ្វើជានាយករដ្ឋមន្ត្រី ខ្ញុំថា ឯកឧត្ដមហើយ បើសិនជាឯកឧត្ដម ឲ្យម៉ោងរួម ហើយអនុវត្តម៉ោងរបស់សំាងហ្គាពួរ ម៉ោងរបស់ម៉ាឡេស៊ី ច្បាស់ណាស់ថា ខ្ញុំសូម្បីតែព្រះសង្ឃ ក៏ធ្វើបាតុកម្មប្រឆាំងខ្ញុំដែរៗ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ប្រសិនបើអនុវត្តម៉ោងដូចម៉ាឡេស៊ី ឬម៉ោងសិង្ហបុរី គឺសម្រាប់កម្ពុជាមិនអាចអនុវត្តបានទេ ព្រោះទម្លាប់ម៉ោងពេលរបស់ប្រជាជនកម្ពុជា បានអនុវត្តមករាប់រយឆ្នាំមកហើយ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ