ព័ត៌មានជាតិ
កម្ចីក្រោម ២០០០ ដុល្លារ ពីមីក្រូហិរញ្ញវត្ថុតាមជនបទ មិនត្រូវការដាក់ទ្រព្យបញ្ចាំ
ចំណុចចាប់ផ្ដើមនៃការផ្តល់ឥណទានរបស់វិស័យមីក្រូហិរញ្ញវត្ថុគឺផ្តោតលើពលរដ្ឋក្រីក្រនៅតាមជនបទ។
ជាទូទៅការផ្តល់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតាមជនបទក្រោមទុន ២ ០០០ ដុល្លារច្រើនជាង ៧៨% គឺមិនភ្ជាប់លក្ខខណ្ឌនៃការដាក់ទ្រព្យបញ្ចាំធានានោះទេ។ នេះបើតាមការបញ្ជាក់របស់លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា នៅក្នុងពេលដឹកនាំក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចស្វែងយល់ពីវិស័យហិរញ្ញវត្ថុក្នុងខេត្តកំពង់ចាមកាលពីពេលថ្មីៗនេះ។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា
លោក កាំង តុងងី បានឲ្យដឹងថា គោលដៅរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតាមជនបទ គឺចាប់យកអតិថិជនក្រីក្រក្នុងការផ្តល់កម្ចីសម្រាប់ការប្រើប្រាស់និងពង្រីកអាជីវកម្ម។
លោកបញ្ជាក់ថា ពលរដ្ឋក្រីក្រនៅតាមជនបទដែលអត់មានមុខរបរច្បាស់លាស់ ពិបាកក្នុងការទទួលបានកម្ចីពីធនាគារ ប៉ុន្តែតាមរយៈមីក្រូហិរញ្ញវត្ថុផ្តល់លក្ខខណ្ឌងាយស្រួលសម្រាប់កម្ចីខ្នាតតូចៗ។
ជាស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយបើកដំណើរការជាង ១០ ឆ្នាំ លោក ហៃ ដារម្យ ប្រធាននាយកប្រតិបត្តិរបស់គ្រឹះស្ថានហិរញ្ញវត្ថុចម្រើនបានបញ្ជាក់ថា គ្រឹះស្ថានរបស់លោកមានចក្ខុវិស័យគាំទ្រដល់ការអភិវឌ្ឍដល់សង្គម ដោយមិនផ្តោតតែលើប្រាក់ចំណេញនោះទេ។
លោកថា អតិថិជនដែលត្រូវការកម្ចីក្រោមទុន ១ ៥០០ ដុល្លារពីគ្រឹះស្ថានមិនបាច់ដាក់ទ្រព្យបញ្ចាំទេ។ លក្ខខណ្ឌគឺអតិថិជនត្រូវមានទីលំនៅច្បាស់លាស់ក្នុងតំបន់ប្រតិបត្តិការយ៉ាងតិច ៦ ខែ ហើយបើករណីស្នាក់នៅផ្ទះជួលយ៉ាងតិចបំផុត ១ ឆ្នាំ។
ការផ្តល់ប្រាក់កម្ចីខ្នាតតូចដោយគ្មានទ្រព្យបញ្ចាំ ផ្តល់លទ្ធភាពដល់ពលរដ្ឋក្រីក្រទទួលបានដើមទុនបន្ថែម ដើម្បីប្រើប្រាស់និងពង្រីកមុខរបរជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
លោក មាស ចាន់ នាយកភូមិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុ AMK បានបញ្ជាក់ថា ចក្ខុវិស័យរបស់គ្រឹះស្ថានហិរញ្ញវត្ថុ AMK គឺផ្តោតជួយដល់ពលរដ្ឋនៅតាមជនបទ ។
លោកបន្តថា ក្នុងចំណោមអតិថិជនដែលប្រើប្រាស់សេវាកម្ចីនៅគ្រឹះស្ថាន AMK ជាង ៣០ ម៉ឺននាក់ ក្នុងនោះជាង ៦០ ភាគរយជាពលរដ្ឋរស់នៅតាមជនបទ ហើយកម្ចីជាមធ្យមប្រហែល ១៥០០ ដុល្លារ។
ការផ្តល់កម្ចីដោយមិនភ្ជាប់លក្ខខណ្ឌស្មុគស្មាញ ដើម្បីលើកទឹកចិត្តដល់ពលរដ្ឋទទួលបានកម្ចីស្របច្បាប់ ចៀសវាងប្រើប្រាស់កម្ចីក្រៅផ្លូវការដែលប្រឈមមុខហានិភ័យ និងអាចបន្ថែមបន្ទុកដល់ជីវភាពថែមទៀត។
ពលរដ្ឋមួយរូបរស់នៅភូមិទួលដង្កោ ឃុំជ្រៃវៀង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលទើបតែទទួលបានកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុមួយកន្លែងដើម្បីយកមកពង្រីកមុខរបរបានឲ្យដឹងថា ពេលដែលអ្នកស្រីដាក់ស្នើសុំកម្ចី មន្រ្តីឥណទានបានចុះមកវាយតម្លៃពីមុខរបររបស់អ្នកស្រី និងស្នើសុំពិនិត្យឯកសារមួយចំនួន។ ក្នុងលក្ខខណ្ឌផ្តល់កម្ចីនេះ គេមិនតម្រូវឲ្យមានទ្រព្យបញ្ចាំនោះទេបើយើងខ្ចីតិចតួច ដែលនេះផ្តល់កក់ក្តៅដល់អ្នកស្រីទទួលបានទុនបន្ថែមដើម្បីពង្រីកមុខរបរ។
កញ្ញា ឃីម ស៊ីមន មន្រ្តីឥណទានរបស់គ្រឹះស្ថាន AMK ប្រចាំនៅស្រុកកំពង់សៀមបានឲ្យដឹងថា អតិថិជនអាចប្រើប្រាស់កម្ចីជាបុគ្គលឬជាក្រុមក្រោមទុន ១៥០០ ដុល្លារ ដោយមិនបាច់ដាក់ទ្រព្យបញ្ចាំ។ ការផ្តល់កម្ចីជាក្រុមគឺអតិថិជនអាចធានាគ្នាទៅវិញទៅមក។ ដោយឡែកសម្រាប់ការខ្ចីជាបុគ្គលត្រូវតែមានមុខរបរច្បាស់លាស់ ហើយគ្រឹះស្ថាននឹងចុះមកពិនិត្យនិងផ្តល់លទ្ធភាពផ្តល់កម្ចី។
លោក កាំង តុងងី បានបញ្ជាក់ថា ច្បាប់នៅក្នុងប្រទេសកម្ពុជាបានកំណត់អត្រាការប្រាក់លើការផ្តល់ឥណទានកម្ចីមិនឲ្យលើស ១.៥% ក្នុងមួយខែ។ គ្រឹះស្ថានខ្លះអាចទម្លាក់ការប្រាក់ក្រោម ១% ក៏មានដែរ។
លោកថា អត្រាការប្រាក់ជាលក្ខខណ្ឌចាំបាច់សម្រាប់ការសម្រេចចិត្តប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថានណាមួយ។ ប៉ុន្តែអត្រាការប្រាក់មិនមែនជាកត្តាតែមួយទេ មានកត្តាផ្សេងទៀតដែលអតិថិជនត្រូវសិក្សាឲ្យច្បាស់ដូចជា លក្ខខណ្ឌបង់សងត្រឡប់មកវិញ ថ្លៃសេវាផ្សេងៗ ការផាកពិន័យប្រសិនអតិថិជនបង់យឺត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ