Connect with us

ព័ត៌មានជាតិ

កញ្ញា រ៉ុន សុភី ផ្តាំយុវជនគ្រប់រូបឱ្យចេះចាប់យកឱកាស និងប្រើឱកាស ដើម្បីអភិវឌ្ឍន៍ខ្លួន

បានផុស

នៅ

យុវតី រ៉ុន សុភី ពីអតីតក្មេងរើសសំរាមស្ទឹងមានជ័យ មានឱកាសទទួលបានអាហារូបករណ៍១០០% សិក្សានៅប្រទេសអូស្ត្រាលី បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ គួរចេះចាប់យកឱកាស មានភាពក្លាហាន ចេះសិក្សាពីអ្វីនៅជុំវិញខ្លួន ព្រោះឱកាសមិនអាចចេះតែមានគ្រប់ពេលវេលាឡើយ។

កញ្ញា រ៉ុន សុភី (រូបភាពពី Cambodian Children’s Fund)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា រ៉ុន សុភី ត្រូវបានគេស្គាល់ថា ជាអតីតក្មេងស្រីរើសសំរាមទាំងយប់ទាំងថ្ងៃនៅវាលចាក់សំរាមដ៏ធំល្វឹងល្វើយនៅស្ទឹងមានជ័យ។ នៅពេលដែលកញ្ញាមានឱកាសសិក្សានៅប្រទេសអូស្រ្តាលី ហើយពេលនេះបញ្ចប់ការសិក្សាហើយនោះ នាងក៏ផ្តាំដល់មនុស្សជំនាន់ក្រោយឱ្យចេះចាប់យកឱកាស និងមានភាពក្លាហាននៅក្នុងជីវិត។ ទោះបីជាកញ្ញាបានជោគជ័យមួយកម្រិតហើយក្តី ក៏នៅតែមានបញ្ហាមួយចំនួនដែលធ្វើឱ្យកញ្ញាមិនមានភាពក្លាហានគ្រប់គ្រាន់ផងដែរ។

កញ្ញា រ៉ុន សុភី នៅគំនរសំរាមស្ទឹងមានជ័យ (រូបភាពពី Cambodian Children’s Fund)

កញ្ញាបានលើកឡើងថា៖ “ខ្ញុំ​សោកស្ដាយ​ដែល​មិន​បាន​ស្វែង​យល់​ឲ្យ​បាន​គ្រប់​គ្រាន់ មិន​សកម្ម​គ្រប់គ្រាន់ និង​មិន​ក្លាហាន​គ្រប់គ្រាន់។ នេះ​គ្រាន់តែមាន​ន័យ​ថា ខ្ញុំ​មិន​បាន​ចាប់​យក​រាល់​ឱកាស​ដែល​មាន​នោះ​ទេ”។ អតីតនិស្សិតរូបនេះបន្តថា៖ “ឱកាសមិនតែងតែមករកយើងទេ ដូច្នេះ នៅពេលដែលអ្នកទទួលបានហើយ សូមចាប់យកវាមកប្រើប្រាស់។ កុំខ្លាចការវិនិច្ឆ័យ ព្រោះអ្នកម្នាក់ឯង មិនអាចផ្គាប់ចិត្តមនុស្សគ្រប់រូបបានទេ​ ជាពិសេសត្រូវយល់ថាអ្នករស់នៅដើម្បីខ្លួនឯង មិនមែនអ្នកដ៏ទៃឡើយ។ អ្នកនឹងភ្លឺស្វាង ប្រសិនបើអ្នកអាចលូតលាស់ដោយខ្លួនឯង”។

កញ្ញា រ៉ុន សុភី មានបងប្អូន ៧នាក់ នាងមិនបានចូលសាលារៀនរហូតដល់នាងអាយុ១១ឆ្នាំ។ នាងមិនស្គាល់ឡើយថាថ្នាក់រៀនមានរូបរាងបែបណាខ្លះនោះទេ រហូតត្រូវបានលោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលជាអង្គការមួយមានបេសសកម្មជួយប្រែក្លាយកុមារក្រីក្របំផុតនៅកម្ពុជា ផ្តល់ឱកាសបានសិក្សារៀនសូត្រ និងប្រែក្លាយខ្លួនជាអ្នកដឹកនាំម្នាក់។ លោក Scott Neeson ជួយ និងផ្តល់ឱកាសឱ្យនាងបានសិក្សានៅអង្គការនោះ បានប្រែក្លាយខ្លួនពីក្មេងស្រីម្នាក់ផ្សេងទៀត។

កញ្ញា រ៉ុន សុភី (រូបភាពពី Cambodian Children’s Fund)

នៅពេលដែលកញ្ញា រ៉ុន សុភី មានឱកាសបានលោក Scott Neeson ជួយសង្រ្គោះ និងបានសិក្សាដូចក្មេងដទៃ នាងក៏ទទួលបានអាហារូបករណ៍១០០% ពីមហាវិទ្យាល័យ Trinity ក្នុងប្រទេសអូស្ត្រាលី។ អាហារូបករណ៍១០០% គ្របដណ្តប់លើថ្លៃសិក្សា ចំណាយលើការស្នាក់នៅ អាហារហូបចុក និងប្រាក់ឧបត្ថម្ភមួយចំនួន។ អាហារូបករណ៍មានរយៈពេល ៤ឆ្នាំកន្លះ ក្នុងនោះកម្មវិធីសិក្សាបន្ថែមរយៈពេលកន្លះឆ្នាំ សិក្សានៅមហាវិទ្យាល័យ ១ឆ្នាំ និងនៅសាកលវិទ្យាល័យរយៈពេល៣ឆ្នាំ។ រយៈពេលជិត៥ឆ្នាំនេះ កញ្ញាសិក្សាជំនាញ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ Melbourne។

កញ្ញា រ៉ុន សុភី (រូបភាពពី Cambodian Children’s Fund)

អតីតនិស្សិតនៅសាកលវិទ្យាល័យ Melbourne រូបនេះ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Melbourne ក្នុងឆ្នាំ២០២២។ សព្វថ្ងៃនេះកញ្ញាបានបំពេញការងារនៅសាលាឯកជនមួយក្នុងប្រទេសអូស្ត្រាលីជាបុគ្គលិកពេញម៉ោង។ ចំពោះការសិក្សាបន្តទៀត គឺនៅមិនទាន់មានគម្រោងឡើយ៕

លោក Scott Neeso (រូបភាពពី Cambodian Children’s Fund)
(រូបភាពពី Cambodian Children’s Fund)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អាមេរិក ពន្លឿន​ការ​ផ្ដល់​ជំនួយ​យោធា ៤​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម