ព័ត៌មានជាតិ
កម្ពុជា ចិន រៀបចំព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៥»
ភ្នំពេញ ៖ កម្ពុជា ចិនបានរៀបចំព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៥»នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅសាលសន្និសិទចតុមុខបន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជា រួចមក។
ការដំណើរការព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៥»នេះមានការចូលរួមពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក វ៉ាង វិនធៀន (Wang Wentian )ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋចិនប្រចាំនៅកម្ពុជា។
ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៥» នេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយ ស្ថានទូតចិនប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងទទួលរៀបចំដោយវិទ្យុមិត្តភាពកម្ពុជា ដែលបង្កើតឡើងនៅកម្ពុជា ដោយស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន រួមជាមួយនឹងក្រុមហ៊ុនភាពយន្តចិន គ្រុប។
លោក វ៉ាង វិនធៀនបានមានប្រសាសន៍ថាជាលើកទី៥ហើយ នៃព្រឹត្តិការណ៍ដំណើរ ភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមហើយលោកសង្ឃឹមថា ខ្សែភាពយន្តដែលនឹងចាក់បញ្ចាំងនេះ មិនត្រឹមតែជំរុញការស្វែងយល់ អំពីវប្បធម៌ចិន ជូនដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែក៏ជួយលើកកម្ពស់វប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ឱ្យកាន់តែសម្បូរបែបដែលស្ថិតក្រោម ស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ ផងដែរ។
លោកបន្តថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម» នេះបានក្លាយជាគម្រោងសកម្មភាពមួយ សម្រាប់ការលើកកម្ពស់កិច្ចផ្សារភ្ជាប់ដួងចិត្តនៃ ប្រជាជនទាំងពីរ ហើយទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពី បងប្អូនប្រជាជនកម្ពុជានៅតាមបណ្ដាខេត្ត និងតំបន់នីមួយៗ នៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកទួតបានបន្តទៀតថា ការផ្លាស់ប្ដូរវប្បធម៌ និងសិល្បៈរវាងចិន និងកម្ពុជា បានបង្កើតជាស្ពានទំនាក់ទំនង និងចំណងមិត្តភាពដ៏អស្ចារ្យ សម្រាប់ប្រជាជនទាំងពីរប្រទេសខណៈ បច្ចុប្បន្នប្រទេសទាំងពីរ កំពុងតែជំរុញយ៉ាងសកម្ម ក្នុងការកសាងសហគមន៍ជោគវាសនារួមគ្នា ហើយការផ្លាស់ប្ដូរវប្បធម៌ចិន និងកម្ពុជា បានស្វាគមន៍ជាមួយឱកាសនៃការអភិវឌ្ឍដ៏មានតម្លៃបំផុត។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ថាព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៥» លើកនេះ នឹងនាំមកនូវខ្សែភាពយន្តដ៏ឆ្នើម ដែលរួមមានខ្សែភាពយន្តខ្មែរ និងខ្សែភាពយន្តចិន បញ្ចូលសម្លេងជាភាសាខ្មែរ ដូចជារឿង កំណត់ត្រាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅអ៊ូហាន, អ្នកក្លាហានដំបងបិសាច, ក្ដីស្រមៃយុវជនចិន វគ្គ២ និងម្ចាស់របាំងមុខ ជាដើម។
លោកស្រីបានឲ្យដឹងថា ក្រោយពីចាក់បញ្ចាំងលើកដំបូងរួច ខ្សែភាពយន្តទាំងនេះ នឹងត្រូវយកទៅចាក់បញ្ចាំង នៅតាមសាលារៀន ទីប្រជុំជន និងបន្ទាយកងទ័ពជាដើម នៅតាមបណ្ដារាជធានីខេត្ត និងក្រុងនានាដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
លោកស្រីបានបន្តថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន- កម្ពុជាដ៏ឆ្នើម» នេះជាស្ពានដែលបានភ្ជាប់រវាងប្រជាជនទាំងពីរ និងធ្វើឲ្យចំណងមិត្តភាពរវាងកម្ពុជា និងចិន កាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត។
លោកស្រីបានបន្ថែមថា រយៈពេល៤ឆ្នាំកន្លងមកព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម» ទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពី បងប្អូនប្រជាពលរដ្ឋខ្មែរ ដោយបានចូលរួមទស្សនាយ៉ាងច្រើនកុះករ រាល់ការដាក់បញ្ចាំងភាពយន្តចិន-ខ្មែរ នៅតាមតំបន់នានា ក្នុងរាជធានីខេត្តក្រុងនីមួយៗ។
លោកស្រីបានបន្ដថា « អ្វីដែលអាចទាក់ទាញឱ្យប្រជាជនខ្មែរ និយមទស្សនាខ្សែភាពយន្តចិន ក៏ព្រោះតែប្រទេសទាំងពីរ មានចំណងមិត្តភាពជាច្រើនជំនាន់មកហើយ រីឯវប្បធម៌ប្រពៃណីទំនៀមទម្លាប់ ជំនឿ និងផ្នត់គំនិតទៀតសោត ក៏មានលក្ខណៈប្រហាក់ប្រហែលគ្នា។ នេះជាមូលហេតុធ្វើឱ្យខ្សែភាពយន្ត ក៏ដូចជាសិល្បៈ និងវប្បធម៌របស់ចិន បានឆក់យកដួងចិត្តរបស់ប្រជាជនខ្មែរឱ្យចូលចិត្ត និងគាំទ្រយ៉ាងខ្លាំង»៕
ដោយ ៖ សំអឿន
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច