ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម ៖ ក្រុមហ៊ុន Alibaba នឹងបើកវគ្គបណ្តុះបណ្តាលម្ចាស់អាជីវកម្មដោយឥតគិតថ្លៃ
ក្រុមហ៊ុន Alibaba នឹងបើកថ្នាក់បណ្ដុះបណ្ដាលតាមប្រព័ន្ធអេឡិចត្រូនិចមួយឈ្មោះថា Alibaba Netpreneur Masterclass នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងគោលបំណងផ្ដល់ចំណេះដឹងបន្ថែមដល់សហគ្រិន និងម្ចាស់អាជីវកម្មប្រព័ន្ធអេឡិចត្រូនិចទាំងអស់ នូវបទពិសោធន៍ និងជំនាញថ្មីៗ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់អាជីវកម្ម និងសេដ្ឋកិច្ចក្នុងតំបន់ឱ្យមានភាពវិជ្ជមានប្រសើរឡើង ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba។ នេះបើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្ពុជា នៅថ្ងៃទី ០៥ មិថុនានេះ។

បើតាមក្រសួងពាណិជ្ជកម្ពុជា តាមរយៈថ្នាក់បណ្ដុះបណ្ដាលនេះ សហគ្រិន និងម្ចាស់អាជីវកម្មនឹងទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅអំពីសេដ្ឋកិច្ចឌីជីថល, ស្វែងយល់ពីជំហានផ្សេងៗដើម្បីជំរុញអាជីវកម្មឱ្យមានភាពយូរអង្វែងក្នុងសម័យឌីជីថល, ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាក្រោយថ្នាក់បណ្ដុះបណ្ដាលពេលចប់ និងទទួលបានឱកាសចូលរួមថ្នាក់បណ្ដុះបណ្ដាលផ្ទាល់នៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន Alibaba ប្រទេសចិន សម្រាប់បុគ្គលឆ្នើម។
កាលបរិច្ឆេទស្នើសុំដាក់ពាក្យសិក្សា គឺចាប់ពី ថ្ងៃទី ៥ ខែមិថុនា រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈតំណភ្ជាប់ https://agi.alibaba.com/alibabanetpreneurmasterclass2023 របស់ក្រុមហ៊ុន Alibaba។ សម្រាប់លទ្ធផលអ្នកដែលត្រូវបានជ្រើសរើសចូលរៀននឹងទទួលបាននៅ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣។
ចំពោះកាលបរិច្ឆេទចូលរៀន នឹងចាប់ផ្ដើមពី ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ ដល់ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ ដែលមានរយៈពេលពី ៦ ទៅ ៨ ម៉ោងក្នុងមួយសប្ដាហ៍ ហើយតម្រូវឱ្យរៀនជាភាសាអង់គ្លេស។
សូមបញ្ជាក់ថា ការចូលរៀនថ្នាក់បណ្ដុះបណ្ដាលនេះគឺមិនមានបង់ថ្លៃទេ។ ចំពោះអ្នកដែលបញ្ចប់ការសិក្សានឹងទទួលបានវិញ្ញាបនបត្រនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?