Connect with us

ព័ត៌មានជាតិ

អ្នកជំ​នាញណែនាំពីវិធីសាស្ត្រ បញ្ចៀសខ្លួនពីការងគ្រោះដោយសារបទល្មើសបច្ចេកវិទ្យា

បានផុស

នៅ

ការឆបោកតាមប្រព័ន្ធអនឡាញ នៅតែកើតមានក្នុងប្រទេសកម្ពុជា ហើយជនដែលងាយរងគ្រោះបំផុត គឺអ្នកដែលមិន យល់ច្បាស់ពីការប្រើប្រាស់បច្ចេកវិទ្យា ដោយមិនកំណត់វ័យនិងភេទឡើយ។ ការឆបោកនោះទៀតសោត មានគ្រប់រូបភាព ដែលរួមមានទាំងឆបោកតាមទូរស័ព្ទដៃដោយការទាក់ទងមកប្រាប់ថាត្រូវរង្វាន់ បន្លំអត្តសញ្ញាណ គំរាមកំហែងបង្ហោះរូបអាក្រាត និងការលក់អាសអាភាសកុមារជាដើម ដែលសុទ្ធសឹងតែប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។
នេះបើតាមការឲ្យដឹងពីលោក​ ភាគ ធារិត អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងលោក ឆាយ ប៊ុនរម្យមានិត នាយការិយាល័យនៃនាយកដ្ឋានប្រឆាំងបទល្មើសសង្គមបច្ចេកវិទ្យា នៃអគ្គការដ្ឋាននគរបាលជាតិ ក្នុងកម្មវិធីកម្មវិធីច្បាប់ និងសណ្តាប់ធ្នាប់ សហការគាំទ្រដោយ កម្ពុជាថ្មី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ ឆាយ ប៊ុនរម្យមានិត នាយការិយាល័យប្រឆាំងបទល្មើសសង្គមបច្ចេកវិទ្យា នៃនាយកដ្ឋានប្រឆាំងបទល្មើស​បច្ចេកវិទ្យានៃអគ្គការដ្ឋាននគរបាលជាតិ បានបន្តថា បច្ចេកវិទ្យា មិនត្រឹមតែផ្តល់ភាពងាយស្រួលខ្លាំង ក្នុង​ការធ្វើពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងជួយ​ទាញយកផលប្រយោជន៍ជាច្រើនដល់ការធ្វើជំនួញ ដោយធ្វើឲ្យ​មនុស្សងាយស្រួលក្នុងការទំនាក់ទំនង ការបញ្ជាទិញ និងការទូទាត់ប្រាក់។ ជាមួយគ្នានោះ​ បច្ចេកវិទ្យា ក៏បានរុញច្រាននូវការអភិវឌ្ឍនសេដ្ឋកិច្ចជាតិ សង្គម និងគ្រប់វិស័យទាំងអស់។

ជុំវិញការលើកឡើងនេះ អ្នកជំនាញរូបនេះ ក៏បានបន្ថែមដែរថា “នៅក្នុងគុណសម្បត្តិ ក៏មានគុណវិបត្តិ ដូច្នេះនៅពេល ដែលវិស័យបច្ចេកវិទ្យាកាន់តែរីកចម្រើនទៅមុខ ក៏មានជនទុច្ចចរិតមួយចំនួន ឆ្លៀតយកឱកាសនេះ កេងប្រវ័ញ្ចផលប្រយោជន៍​​ពីជនងាយរងគ្រោះ​ផងដែរ”។

បើតាមលោកឧត្តមសេនីយ៍ត្រី ភាគ ធារិត អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កន្លងមកមានការលួចចូល​ប្រើប្រាស់គណនីហ្វេសប៊ុកនរណាម្នាក់ ដើម្បីបោកបន្លំផ្ញើសារទៅកាន់បុគ្លលណាម្នាក់ ដែលម្ចាស់គណនីស្គាល់ នៅក្នុងរូបភាព​ជាការផ្ញើសារទៅខ្ចីលុយ ឬវេរលុយឲ្យ។ ក្នុងនោះ លោកបានលើកយកករណីជាក់ស្តែងមួយក្នុងឆ្នាំ២០២០ ជាពេលវេលានៃការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ដែលមានអ្នកក្លែងបន្លំធ្វើជាចែកចាយម៉ាស អាល់កុល និងសម្ភារវេជ្ជសាស្ត្រក្នុងតំលៃទាប ហើយបានទាក់ទាញអាជីវករភាគច្រើនឲ្យបញ្ជាទិញ។ លោកថា ក្រោយពីភាគីជនរងគ្រោះ ប្រគល់ប្រាក់​ជូន​ហើយ ជនឆបោកនោះក៏ផ្តាច់ទំនាក់ទំនងតែម្តង។

ឆ្លៀតក្នុងឱកាសនេះ ដើម្បីការពារខ្លួនកុំឲ្យក្លាយខ្លួនជាជនរងគ្រោះ តាមរយៈការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ លោក ភាគ ធារិត ណែនាំឲ្យអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ គប្បីព្យាយាមយល់ដឹង និងស្វែងយល់ព័ត៌មាន​​ពី​បច្ចេកវិទ្យា​ឲ្យបានច្រើន។ លោកបន្ថែមទៀតថា ការរក្សាសុវត្ថិភាពផ្ទាល់ខ្លួននោះទៀតសោត គឺផ្តើមចេញពីកត្តាបុគ្គលជាចម្បង ដោយតម្រូវឲ្យធ្វើរឿងចាំបាច់ទូទៅមួយចំនួនដូចជា៖
១. ប្រើប្រាស់លេខសម្ងាត់ឲ្យបានរឹងមុាំ ដោយមានបញ្ចូលលេខ អក្សរតូច អក្សរធំ និងនិមិត្តសញ្ញា និងឧស្សាហ៍ប្តូរលេខ​សម្ងាត់។
២. ប្រើប្រាស់ Two Factor Authentication (មុខងារសុវត្តិភាព) ។
៣. ជៀសវាងការប្រើប្រាស់ Wifi សាធារណៈ ព្រោះមានពេលខ្លះ Hacker អាចអនុញ្ញាតឲ្យមនុស្សទូទៅប្រើប្រាស់ Wifi របស់ខ្លួនហ្វ្រី ដើម្បីបន្លំយកទិន្នន័យ។
៤. ជៀសវាងការចុចតំណលីង ដែលមិនមានប្រភពច្បាស់លាស់។
៥. ជៀសវាងការបង្ហាញឯកជនភាពច្រើនពេក នៅលើបណ្តាញសង្គម ពិសេសលេខទូរស័ព្ទដែលមានភ្ជាប់​នឹងបណ្ណសំខាន់ៗ ដូចជាធនាគារជាដើម ឬបណ្ណសម្គាល់ខ្លួន។
៦. កុំធ្វើតាមការណែនាំតាម ឬបញ្ជូនឯកសារព័ត៌មានផ្ទាល់ខ្លួនណាមួយ ទៅឲ្យបុគ្គលណាម្នាក់ដែលអះអាងថាខ្លួនជា បុគ្គលិកស្ថាប័នណា ឬអ្នកណាក៏ដោយ។
៧. ការឱ្យជាងជួសជួលទូរសព្ទបង្កើតគណនីហ្វេសប៊ុកឲ្យ ដោយឲ្យពួកគេប្រើប្រាស់លេខសម្ងាត់ដដែលៗពីមួយទៅមួយ៕

អត្ថបទដោយ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម