ព័ត៌មានជាតិ
លោក ហ៊ុយ វណ្ណៈ ក្តីស្រមៃត្រឹមជាគ្រូបង្រៀន មុនក្លាយជារដ្ឋលេខាធិការនៅក្រសួងមហាផ្ទៃ
នៅក្នុងបទសម្ភាសកម្មវិធី Grow Under Peace របស់សារព័ត៌មាន«កម្ពុជាថ្មី» លោក ហ៊ុយ វណ្ណៈ បានមានប្រសាសន៍ឱ្យដឹងថា «ខ្ញុំមិនធ្លាប់គិតស្រមៃដល់ថា អាចឈានជើងដើរនៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា និងក្លាយជារដ្ឋលេខាធិការក្រសួងមហាផ្ទៃដូចបច្ចុប្បន្ន ព្រោះពីមុនក្តីស្រមៃតែមួយគត់ ចង់ក្លាយជាគ្រូបង្រៀន»។

ការវិវត្ត និងការរីកចម្រើននៃសង្គម ពីមួយដំណាក់កាល ទៅមួយដំណាក់កាល អាចប្រែក្លាយលោក ហ៊ុយ វណ្ណៈ ឱ្យឈានជើងដើរមកដល់ដូចពេលបច្ចុប្បន្ន។ នៅក្នុងកម្មវិធី Grow Under Peace លោក ហ៊ុយ វណ្ណៈ ដែលសព្វថ្ងៃជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ហើយក៏ជាបញ្ញវន្តខ្មែរមួយរូបដ៏មានសក្ដានុពល ដែលបានបញ្ចប់ការសិក្សាមកពីសហរដ្ឋអាមេរិក បានលើកឡើងថា កម្រងខ្សែជីវិតរបស់លោក តាំងពីដំបូង រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺកើតចេញពីការតស៊ូ អត់ធ្មត់ ព្យាយាមជម្នះ នូវគ្រប់បញ្ហាដែលកើតមានចំពោះមុខ។
ជាក់ស្ដែង កំឡុងពេលប្រទេសជាតិស្ថិតនៅក្នុងភាពក្រីក្រ លំបាក លោក ហ៊ុយ វណ្ណៈ បានបង្ហើបថាលោកមិនធ្លាប់ស្រមៃថាបានក្លាយជាថ្នាក់ដឹកនាំមួយរូបធ្វើការនៅក្នុងក្រសួងមហាផ្ទៃ និងបម្រើការងារ នៅក្នុងជួររាជរដ្ឋាភិបាល ឬនៅក្នុងសង្គមនយោបាយនោះទេ ព្រោះតាំងពីនៅយុវវ័យ លោកស្រលាញ់ ស្រមៃ និងចង់ធ្វើជាគ្រូបង្រៀនមួយរួបប៉ុណ្ណោះ។

ត្រង់ចំណុចនេះ លោក រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានពន្យល់ថា «តាំងពីតូចនៅពេលដែលខ្ញុំកើតមក ឃើញតែសាលារៀន វត្តអារាម អត់មានឃើញសង្គមសេដ្ឋកិច្ច សង្គមវិទ្យាសាស្ត្រទេ ព្រោះក្រោយពីសម័យប៉ុលពតមកឃើញតែគោ ក្របី វាលស្រែ លោកសង្ឃ គ្រូបង្រៀន ដូច្នេះជម្រើសខ្ញុំនៅពេលមានតែប្រឹងរៀនយកចំណេះធ្វើគ្រូបង្រៀន ហើយបើធ្វើមិនបាន ទៅធ្វើជាកងទ័ព»។

ការខិតខំពីមួយដំណាក់កាលទៅមួយដំណាក់កាល និងការបើកទូលាយនៃសង្គម លោក ហ៊ុយ វណ្ណៈ អាចមានឱកាសទៅបន្តការសិក្សានៅក្រៅប្រទេស ហើយអាចឱ្យលោកវិវត្តពីគ្រូបង្រៀន មកធ្វើការនៅក្នុងអង្គការសង្គមស៊ីវិល អ្នកស្រាវជ្រាវ មកជាអ្នកនិពន្ធ និងអាចដើរមកដល់ចំណុចមួយដូចពេលបច្ចុប្បន្នក្លាយជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ