ព័ត៌មានជាតិ
ប្រធានមន្ទីរឧស្សាហកម្ម ៖ ការប្រមូលផលអំបិលកំពត-កែប ទទួលបានជាង ៧ម៉ឺនតោន
ចុងរដូវនៃការប្រមូលផលអំបិលកំពត-កែប ទទួលបានទិន្នផលប្រមាណជាង ៧ម៉ឺនតោន ដោយអំបិលនៅក្នុងស្តុកនៅសល់ជាង ២ម៉ឺនតោន ខណៈដែលទិន្នន័យនៃការចែកចាយនៅទូទាំងប្រទេស បាននិងកំពុងស្រង់ស្ថិតិបន្ថែម, ទោះយ៉ាងណាមានការប៉ាន់ស្មានថាបានចែកចាយអស់ជាង ៥ម៉ឺនតោន។ នេះជាការបញ្ជាក់របស់លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត។

ថ្លែងប្រាប់កម្ពុជាថ្មី លោក សុខ គឹមជឿន បានសន្និដ្ឋានថា គិតមកដល់ពេលនេះ ការប្រមូលផលបានជាង ៧ម៉ឺនតោនហើយ នៅសេសសល់មួយចំនួនទៀត ដោយប្រជាកសិករកំពុងប្រញាប់ប្រមូលប្រណាំងនឹងអាកាសធាតុ។ បើតាមលោក គឹមជឿន ការផ្គត់ផ្គង់អំបិលនៅឆ្នាំ ២០២៣នេះ អាចនឹងគ្រប់គ្រាន់ ឬសល់ថែមទៀតផង ខណៈកម្ពុជា មានតម្រូវការអំបិលប្រមាណ ១០ម៉ឺនតោន ក្នុងមួយឆ្នាំ។
លោកបន្តដូច្នេះថា «ឥឡូវមិនទាន់ចប់រដូវផលិត១០០ភាគរយទេ អាចបន្តនៅមើលអាកាសធាតុបន្តិច ប៉ុន្តែកន្លែងខ្លះក៏កំពុងបញ្ចូលទឹកដើម្បីដាក់ផលិតបន្តទៀត, យើងអាចនិយាយបានថាការផ្គត់ផ្គង់គ្រប់គ្រាន់មិនបាច់នាំចូលមកទៀតទេ ហើយអំបិលនាំចូលកន្លងមក ក៏នៅសល់ប្រហែល ១ម៉ឺនតោនក្នុងស្តុកដែរ»។

ដូចគ្នានេះដែរ លោក ប៊ុន ណារិន ប្រធានសមាគមផលិតទំនិញសម្គាល់ភូមិសាស្រ្តអំបិលកំពត-កែប បានឱ្យដឹងថា នៅពេលនេះ បានផុតរដូវការធ្វើប្រហុកផ្អកហើយ ដូច្នេះតម្រូវការអំបិលក៏មានការថមថយបន្តិច ដោយលោកជឿជាក់ថា អំបិលអាចនឹងផ្គត់ផ្គង់គ្រប់តម្រូវការនៅឆ្នាំនេះ។
ប្រធានសមាគមរូបនេះ បានឱ្យដឹងទៀតថា នៅក្នុងរដូវប្រមូលផលនេះ អំបិលធម្មតា មានតម្លៃចន្លោះពី ២៥ ០០០ ទៅ ៣ម៉ឺនរៀល ក្នុងមួយបាវ(៥០គីឡូ)។ ដោយឡែកសម្រាប់អំបិល GI មានតម្លៃចន្លោះពី ៤ម៉ឺន ទៅ ៥ម៉ឺនរៀល ក្នុងមួយបាវ។ លោក ប៊ុន ណារិន បញ្ជាក់ថា ស្របពេលដែលទីផ្សារអំបិលមានស្ថានភាពល្អប្រសើរ ពលរដ្ឋដែលធ្លាប់បោះបង់មុខរបរនេះ ក៏ចាប់ផ្តើមងាកមកចាប់អាជីពនេះវិញជាបណ្តើរៗផងដែរ។

បើតាមលោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជា មានផ្ទៃដីផលិតអំបិលនៅខេត្តកំពតប្រមាណជិត ៣ ៦០០ ហិចតា ខេត្តកែបមានប្រហែល ១ពាន់ហិចតា និងខេត្តកោះកុងជាង ១០ហិចតា ដោយក្នុងនោះមានអ្នកផលិតចំនួនជាង ១៧០ក្រុម៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ