Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ក្រសួង និង អាជ្ញាធរ ពាក់ព័ន្ធ ត្រូវចាត់វិធានការជាបន្ទាន់ និង ម៉ឺងម៉ាត់ ចំពោះជនខិលខូចដែលឆ្លៀតឱកាសកាប់ ទន្ទ្រានព្រៃឈើ ក្នុងពេលរដ្ឋាភិបាលកំពុងរវល់ កិច្ចការបោះឆ្នោត

បានផុស

នៅ

ភ្នំពេញ ៖ នាយប់​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារជាពិសេសមួយ​ទាក់ទិន​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ ដែលជា​សម្បត្តិ​ធនធាន​ជាតិ​ ពី​សំណាក់ជនខិលខូច ដែល​ឆ្លៀត​ឱកាស​ក្នុង​ពេលដែល​រាជរដ្ឋាភិបាលកំពុងតែជាប់រវល់ ទៅលើ​កិច្ចការ​ងារ​ការបោះឆ្នោត។

សម្ដេចតេជោ​បាន​មាន​ប្រសាសន៍​ថា តាម​ការសង្កេត​នឹង​ទទួលបាន​ព័ត៌មាន​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​កន្លងទៅ និង​ពេលនេះ ដោយសារ​ជិត​កៀក​បោះឆ្នោត​ពួក​ខិលខូច​បានចាប់ផ្ដើម​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាប់​យក​ដីធ្លី​របស់​រដ្ឋ​ដែលជា​សម្បត្តិ​ធនធាន​របស់​ជាតិ យើង​តែង​សង្កេតឃើញថា ជា​រៀង​រាល់ពេល​ឱ្យ​តែមាន​ការបោះឆ្នោត​អំពើ​ល្មើសច្បាប់​ទាក់ទង​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ និង​កាប់​យក​ទន្ទ្រាន​យក​ដី​គឺ​តែងតែ​កើតមាន។

សម្ដេច​មាន​ប្រសាសន៍​ទៀត​ថា ដូច្នេះ​ខ្ញុំ​សូម​រំលឹក​ចំពោះ​ក្រសួង​ដែលមាន​ការពាក់ព័ន្ធ ជាពិសេស​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក៏ដូចជា​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បញ្ចេញ​កម្លាំង​រារាំង​គ្រប់​លទ្ធភាព​ទាំងអស់​ដើម្បី​បំផ្លាញចោល​នូវ​ពួក​ខិលខូច ដែល​ឆ្លៀតឱកាស​នៅពេល​វេលា​ដែល​រាជរដ្ឋាភិបាល​កំពុង​ជាប់រវល់​ទៅលើ​កិច្ចការ​ទាក់ទង​នឹង​ការបោះឆ្នោត ហើយ​គេ​លួច​ទៅ​កាប់បំផ្លាញ​ព្រៃឈើ​បញ្ហា​ទាំងអស់នេះ គឺ​ត្រូវ​ពឹងផ្អែក​ទៅលើ​ការខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្ដម​លោកជំទាវ​ ដែល​ជា​អភិបាលខេត្ត​ដែលមាន​ព្រៃឈើ​ទាំងនោះ សុំ​យកចិត្តទុកដាក់​ធ្វើការ​ងារ​នេះ ហើយ​ខ្ញុំ​ក៏​សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងឡាយ​សូម​មេត្តា​គោរព​ច្បាប់​និង​សុំ​កុំ​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ។

សម្ដេច​បាន​សង្កត់ធ្ងន់​ថា ​ខ្ញុំ​ក៏​សូម​ដាក់ចេញ​នូវ​បទបញ្ជា​ម៉ឺងម៉ាត់​ដើម្បី​ចាប់​យក​មេខ្លោង​ទាំងឡាយ​ដែល​បំពាន​ច្បាប់​ទាំងនោះ​យក​មក​ផ្តន្ទាទោស​តាមច្បាប់ យើង​មិន​អាច​លើកលែង ហើយ​យោគយល់​ដើម្បី​តែ​គ្រាន់តែ​សន្លឹក​ឆ្នោត​សម្រាប់​មនុស្ស​ប៉ុន្មាន​នាក់​នោះទេ។ យើង​ត្រូវធ្វើ​ការងារ​ដើម្បី​ការពារ​នូវ​ធនធានធម្មជាតិ​ព្រៃឈើ និង​ដីធ្លី​របស់​រដ្ឋ​យើង​មិនអាច​យោគយល់​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​ល្មើសច្បាប់​នៅក្នុង​ពេលវេលា​ដែល​រាជរដ្ឋាភិបាល​កំពុង​ជាប់រវល់ ហើយ​ខ្ញុំ​ក៏​សូម​អំពាវនាវ​ឲ្យ​អ្នក​ដែល​មាន​ប្រាក់​កាក់ ឬ អ្នក​មាន​អំណាច ដែល​ឈរ​ពី​ខាង​ក្រោយខ្នង​នៃ​ជនខិលខូច ឬ​ប្រើប្រាស់​ជនខិលខូច​ទាំងនេះ ដើម្បី​យក​ទៅ​កាប់​ទន្ទ្រាន​យក​ព្រៃឈើ ឲ្យ​ដក​ខ្លួន​ចេញ​ជាបន្ទាន់​ប្រសិនបើ​មានការ​ស្រាវជ្រាវ​ទៅ​ឃើញថា មានការ​ពាក់ព័ន្ធ​ជាប់​ជាមួយនឹង​មន្ត្រី​ណា ឬ អ្នកមាន​ប្រាក់កាក់​ណាក៏ដោយ រាជរដ្ឋាភិបាល​នឹងមិន​អត់ឱន ហើយក៏​មិន​លើកលែង​ចំពោះ​សកម្មភាព​នៅ​ពី​ក្រោយខ្នង​នោះ​ផងដែរ។

ទទួលបាន​នូវ​បទបញ្ជា​នេះ​សូម​ឯកឧត្ដម លោកជំទាវ ចាត់វិធានការ​ជាបន្ទាន់​បញ្ជូន​កម្លាំង​ដើម្បី​បង្ក្រាប​នូវ​ភាព​អនាធិបតេយ្យ​ក្នុង​ការ​កាប់​ទន្ទ្រាន​យក​ដីព្រៃ យក​កាប់បំផ្លាញ​ព្រៃឈើ​ដើម្បី​យក​ដីធ្លី ត្រូវធ្វើ​កិច្ចការងារ​នេះ​ជា​បន្ទាន់ ដោយ​មិន​ពន្យារពេល​ហើយ​កិច្ចការងារ​នេះ ត្រូវធ្វើ​ដូច​ភ្លៀងរលឹម​មិនអាច​ឲ្យ​កើតឡើង​ងើបឡើង​សាជាថ្មី​ដើម្បី​បំផ្លាញ​ទៅដល់​ព្រៃឈើ​និង​ដីធ្លី​របស់​រដ្ឋ​នោះឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​បើកកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រចាំឆ្នាំ​របស់​ក្រុម​អធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល

សន្តិសុខសង្គម២ ម៉ោង មុន

មេការ​សំណង់​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពី​ជាន់​ទី៤២ នៃអគារ ខុនដូ កំពុង​សាងសង់ នៅ​មូលដ្ឋាន​ខណ្ឌបឹងកេងកង

ចរាចរណ៍២ ម៉ោង មុន

ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្ត​ និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសម្នាក់វ័យ២៨ឆ្នាំ នៅខេត្តកំពង់ចាម ស្លាប់ដោយសារជំងឺផ្តាសាយបក្សី ក្រោយបរិភោគសត្វមាន់ឈឺ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក យិត ស៊ុនណារ៉ា ណែនាំឱ្យលោក តាតសុវណ្ណ នាយកថ្មីសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងត្រូវបន្តដឹកនាំដោយប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម