ព័ត៌មានជាតិ
សម្ដេចតេជោ ៖ បើមិនបង្កើតសាលាឧទ្ធរណ៍តាមភូមិភាគទេ ប្រហែលសំណុំរឿងនៅសាលាឧទ្ធរណ៍ភ្នំពេញ នឹងមានការកកស្ទះមិនខានឡើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រសិនបើមិនមានការបង្កើតសាលាឧទ្ធរណ៍តាមបណ្ដាភូមិភាគទេ ប្រហែលជាមានសំណុំរឿងកកស្ទះនៅសាលាឧទ្ធរណ៍ភ្នំពេញច្រើនមិនខានឡើយ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាចំនួន១,៨៣៥នាក់ នាព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចការរបស់តុលាការ ត្រូវបន្តកែទម្រង់បន្តទៀត ដែលកន្លងមកសម្ដេចធ្លាប់លើកឡើងជាទូទៅថា កំណែទម្រង់ គឺ ៩៩ភាគរយរស់ តែបើមិនកែទម្រង់ ៩៩ភាគរយស្លាប់។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ជារឿងល្អហើយដែលក្នុងរយៈពេលកន្លងទៅនេះ មានការផ្ដួមផ្ដើមឲ្យមានសាលាឧទ្ធរណ៍តាមបណ្ដាភូមិភាគ។ បើមិនបង្កើតទេ នឹងធ្វើឲ្យមានការកកស្ទះសំណុំរឿងនៅសាលាឧទ្ធរណ៍ភ្នំពេញច្រើនមិនខានឡើយ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «វាជាការល្អហើយដែលក្នុងរយៈពេលកន្លងទៅនេះ យើងបានផ្ដួចផ្ដើមរួមគ្នាបង្កើតសាលាឧទ្ធរណ៍តាមភូមិភាគ បើសិនជាមិនបង្កើតឲ្យមានសាលាឧទ្ធរណ៍តាមបណ្ដាភូមិភាគទេ ប្រហែលជាសំណុំរឿងកកស្ទះសាលាឧទ្ធរណ៍ភ្នំពេញហ្នឹង គឺយ៉ាងច្រើន»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបង្កើតសាលាឧទ្ធរណ៍តាមភូមិភាគ គឺដើម្បីបង្កភាពងាយស្រួល សម្រាប់ផ្ដល់សេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋ៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?