ព័ត៌មានជាតិ
សំរាមក្នុងក្រុងកំពតមួយថ្ងៃមានពី ១០០ តោនទៅ ១៤០ តោន
លោក នៃ គង់ អភិបាលរងខេត្តកំពតបានឲ្យដឹងថា ខេត្តកំពតមានតំបន់ទេសចរណ៍ស្អាតហើយទាក់ទាញ ៣៤ កន្លែងដែលមានភ្ញៀវទេសចរចូលមកលេងកម្សាន្តក្នុង ១ សប្តាហ៍ពី ២៥ ០០០ នាក់ទៅ ៣៥ ០០០ នាក់។ ដោយឡែកដោយសាការអភិវឌ្ឍរួមទាំងកំណើនទេសចរ ក្រុងកំពតក្នុងមួយថ្ងៃមានសំរាមដែលត្រូវប្រមូលចន្លោះ ១០០ តោនទៅ ១៤០ តោន។


លោកបានលើកឡើងថា ប្រព័ន្ធអេកូឡូស៊ីមានសារៈសំខាន់ណាស់សម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ ហើយដោយសារកំណើនមនុស្ស កំណើនការប្រើប្រាស់ធនធានធម្មជាតិ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី។ ដោយសារកំណើនប្រជាពលរដ្ឋរាល់ឆ្នាំៗ ការអភិវឌ្ឍន៍សេដ្ឋកិច្ចលឿនពេក និងការបោះចោលសំណល់ប្លាស្ទិកពាសវាលពាសកាលទើបតម្រូវឱ្យមាន “ការស្ដារឡើងវិញប្រព័ន្ធអេកូឡូស៊ីឡើងវិញ”។
លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពតបានបញ្ជាក់ឱ្យដឹងថា ខ្យល់ដែលយើងអាចដកបានដោយសារតែការរក្សាបាននូវប្រព័ន្ធអេកូឡូស៊ី ធ្វើធនធានព្រៃឈើមានសំណើមជានិច្ច ធ្វើខ្យល់បរិសុទ្ធទប់ស្កាត់ការហូរច្រោះដី ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ រក្សាបាននូវលំនឹងបរិស្ថាន។


លោកក៏ស្នើដល់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់គ្នា ត្រូវបន្តចូលរួមឲ្យបានសកម្មថែមទៀត លើការងាររៀបចំគ្រប់គ្រង និងទុកដាក់កាកសំណល់រឹងរាវឱ្យបានត្រឹមត្រូវនៅតាមគេហដ្ឋាន ក៏ដូចជាតាមទីធ្លាសាធារណៈ និងទីប្រជុំជន។ ជាមួយគ្នានេះអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ស្រុក ក្រុងទាំងអស់ ត្រូវបង្កើតចលនាគ្រប់គ្រងបរិស្ថាន នៅតំបន់គោលដៅរបស់ខ្លួនឲ្យបានម៉ត់ចត់៕
អត្ថបទ៖ សឹង រ៉ាត់

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?