Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ប្រជាធិបតេយ្យ និងនីតិរដ្ឋ ត្រូវដើរទន្ទឹមគ្នា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដំណើរការប្រជាធិបតេយ្យ ត្រូវដើរទន្ទឹមគ្នានឹងនីតិរដ្ឋ ហើយអ្វីដែលសំខាន់នោះ គឺត្រូវថែរក្សាការពារសន្តិភាព ឲ្យបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម  សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាចំនួន១,៨៣៥នាក់ នាព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនជាដំណាក់កាលៗ ហើយកំពុងដំណើរការនូវប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យមានការចងចាំឲ្យច្បាស់ទាំងអស់គ្នា។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ប្រជាធិបតេយ្យដែលគ្មានការគោរពច្បាប់ គឺអាណាធិបតេយ្យ បើគិតតែពីអនុវត្តច្បាប់ដោយមិនបើកសេរីភាព គឺវាផ្ដាច់ការ អញ្ចឹងវាត្រូវអមដំណើរជាមួយគ្នា រវាងប្រជាធិបតេយ្យ នីតិរដ្ឋៗ»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា ប្រទេសនានានៅលើពិភពលោក កំពុងអនុវត្តនូវចំណុចខាងលើនេះដែរ ហើយពិភពលោកត្រូវផ្អែកលើច្បាប់។ «នៅលើពិភពលោក ក៏គេកំពុងតែធ្វើអាហ្នឹងដែរ ត្រូវមានការគោរពច្បាប់ ពិភពលោកគឺគោរពច្បាប់ ផ្អែកលើច្បាប់ បើមិនផ្អែកលើច្បាប់ ផ្អែកលើកម្លាំងវាមិនវាយពេញពិភពលោកហើយ»។ នេះជាការលើកឡើងបន្តរបស់សម្ដេចតេជោ ហ៊ុន សែន។

បើតាមសម្ដេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសនីមួយៗ ប្រសិនបើមិនមានច្បាប់គ្រប់គ្រងទេ គឺប្រាកដ​ណាស់អ្នកខ្លាំង នឹងទៅបំពានអ្នកខ្សោយ។ ដូច្នេះ ត្រូវដើរទន្ទឹមគ្នារវាងប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយត្រូវថែរក្សាការពារសន្តិភាព ឲ្យបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចកម្ពុជាដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ចូលក្នុងបញ្ជីតាមចាប់ខ្លួន

សេដ្ឋកិច្ច២ ម៉ោង មុន

តម្លៃស្រូវធ្លាក់ចុះក្រោម ៨០០ រៀល នៅខេត្តបាត់ដំបង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌូណេស៊ីគ្រោងនាំចូល​​គោ-ក្របី​៤០ម៉ឺនក្បាលនៅឆ្នាំ២០២៥ ដើម្បីជួយកម្មវិធីផ្ដល់អាហារឥតគិតថ្លៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិកស៊ើបអង្កេតលើរថយន្ត Tesla ប្រហែល ២.៦ លានគ្រឿង ក្រោយ​​រអាក់​រអួល​​​មុខងារ​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ១០ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កាសែតអាល្លឺម៉ង់ផ្សាយថា នាយករដ្ឋមន្ត្រីស្រីថៃ រស់ក្នុងជីវិតយ៉ាងប្រណិត ប្រើរបស់សុទ្ធតែថ្លៃៗ

Sokha Hotels

ព័ត៌មានពេញនិយម