ព័ត៌មានជាតិ
៥ខែឆ្នាំនេះកម្ពុជាមានអ្នកឆ្លងជំងឺគ្រុនចាញ់ជាង៦០០ករណីថយចុះជិត៦០% មិនមានអ្នកស្លាប់ទេ
នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៣នេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនចាញ់ជាង៦០០ករណីមិនមានអ្នកស្លាប់ទេ ថយចុះប្រមាណជិត៦០%បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២កន្លងទៅមានរហូតដល់ទៅជាង១៤០០ករណី និងមិនមានអ្នកស្លាប់ដូចគ្នា។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ
បានមានប្រសាសន៍នៅរសៀលថ្ងៃទី០៥ មិថុនានេះថា ចាប់ពីខែមករាដល់ខែឧសភាឆ្នាំ២០២៣នេះ មានករណីជំងឺគ្រុនចាញ់សរុបចំនួន៦៣០នាក់ គ្មានករណីស្លាប់ទេ បើធៀបទៅនឹងរយៈពេល៥ខែដូចគ្នាកាលពីឆ្នាំ២០២២កន្លងទៅឃើញថាមានការថយចុះចំនួន៥៨% ខណៈ៥ខែឆ្នាំមុនមានករណីជំងឺគ្រុនចាញ់ចំនួន១៤៩៨នាក់ និងមិនមានករណីស្លាប់ដូចគ្នា។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបន្តថា ពិសេសបំផុតគឺការធ្លាក់ចុះជំងឺគ្រុនចាញ់សន្ធំ ឬហៅថា ហ្វាល់ស៊ីប៉ារ៉ូមដោយរយៈពេល៥ខែដើមឆ្នាំ២០២៣ មានចំនួនតែ២៥នាក់ប៉ុណ្ណោះថយ៨១%បើប្រៀបនឹងពេលដូចគ្នាឆ្នាំ២០២២ មានរហូតដល់ចំនួន១៣៥នាក់។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ពន្យល់ថា មូលហេតុដែលបណ្តាលឲ្យករណីជំងឺគ្រុនចាញ់មានការចុះនេះគឺដោយសារ
យើងបានបន្ថែមវិធីសាស្ត្រនិងបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសំបុកចម្លងជំងឺគ្រុនចាញ់ឱ្យបានយល់ដឹងកាន់តែច្បាស់ពីវិធីការពារជំងឺគ្រុនចាញ់ផ្តល់ថ្នាំបង្ការការពារដល់ប្រជាពលរដ្ឋរស់នៅតំបន់ប្រឈមខ្ពស់ជាងគេទៅនឹងជំងឺគ្រុនចាញ់ដូចជានៅស្រុកប្រតិបត្តិសែនមនោរម្យនៅខេត្តមណ្ឌលគីរីនិងស្រុកប្រតិបត្តិភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ក៏ដូចជាផ្តល់មុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋមានមុខរបរចូលព្រៃប្រចាំថ្ងៃផងដែរ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ក្រៅពីនេះយើងមានសម្ភារគ្រប់គ្រាន់ដូចជាឧបករណ៍ធ្វើតេស្តរកមេរោគគ្រុនចាញ់មុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់និងឱសថព្យាបាលជំងឺគ្រុនចាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ជាងនេះទៅទៀតមានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ទីរសុខាភិបាល រាជធានីខេត្ត អាជ្ញាធរមូលដ្ឋានអង្គការដៃគូពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រជាតិលប់បំបាត់ជំងឺគ្រុនចាញ់ក្រោមការចង្អុលបង្ហាញទិសដ៏ត្រឹមត្រូវរបស់លោកសាស្ត្រាចារ្យម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលទើបបានធ្វើឲ្យការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ទទួលបានលទ្ធផលល្អប្រសើរ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល សង្ឃឹមខ្ពស់ថា កម្ពុជានឹងអាចលប់បំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ទាំងស្រុងនៅឆ្នាំ២០២៥ខាងមុខនេះដោយសារពីមួយឆ្នាំទៅមួយឆ្នាំបានកាត់បន្ថយករណីជំងឺគ្រុនចាញ់ថយចុះស្ទើរមួយរយភាគរយ និងមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេប្រសិនបើមិនមានវិបត្តិអ្វីមួយមករារាំងឧបសគ្គដូចជាការផ្ទុះជំងឺកូវីដ១៩ជាដើម។
គួរបញ្ជាក់ថា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨មកម្លេះដែលនាំឱ្យកម្ពុជាជាប្រទេសទទួលបានជោគជ័យក្នុងការកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺគ្រុនចាញ់មុនគោលដៅ៣ឆ្នាំ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ