ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន៖ បទល្មើសកាប់ទន្ទ្រានដីព្រៃតែងកើតមានឡើងនៅមុនការបោះឆ្នោត
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្លៀតពេលជិតបោះឆ្នោត បទល្មើសកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋតែងតែកើតមានឡើងយ៉ាងអនាធិបតេយ្យ ខណៈសម្ដេចតេជោ បានបញ្ជាទៅអភិបាលខេត្តទាំងអស់ត្រូវទប់ស្កាត់ឲ្យខានតែបានរាល់សកម្មភាពកាប់ទន្ទ្រានដីព្រៃទាំងនេះ។

សម្ដេចតេជោថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រដល់សិស្សផ្នែកយុត្តិធម៌ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់ជ្រោយចង្វា រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការរាយការណ៍របស់អភិបាលខេត្តខ្លះ គឺកំពុងមានក្រុមបុគ្គលដើរចាប់យកដីតែម្ដង ហើយប្រសិនបើ អាជ្ញាធរមានមានសមត្ថកិច្ចធ្វើសកម្មភាពបង្ក្រាប ក្រុមបុគ្គលទាំងនោះបានគំរាមថត ដើម្បីផ្សព្វផ្សាយនៅពេលយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខ ពាក់ព័ន្ធនឹងការបង្ក្រាបរបស់អាជ្ញាធរមកលើពួកគេ។
ប៉ុន្តែយ៉ាងណាក៏ដោយ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាដាច់ណាត់ឲ្យបញ្ឈប់សកម្មភាពកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋជាបន្ទាន់ អ្នកណាក៏ដោយ ទោះបីជាអ្នកក្រ ឬអ្នកមាន ដោយសម្ដេច បញ្ជាក់ថា នេះគឺជាដីរបស់រដ្ឋ ជាព្រៃឈើរបស់ជាតិ មិនអាចទៅធ្វើសកម្មភាពអនាធិបតេយ្យបែបនេះតាមទំនើងចិត្តបានឡើយ។ ទន្ទឹមនេះ សម្ដេចតេជោ បានដាក់បទបញ្ជាទៅអភិបាលខេត្តទាំងអស់ គឺត្រូវតែទប់ស្កាត់ឲ្យខានតែបានរាល់សកម្មភាពកាប់ទន្ទ្រានដីព្រៃ ឬការចាប់យកដីដោយក្រុមបុគ្គលខិលខូចទាំងនេះ ដោយមិនមានការលើកលែងឡើយ។

បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏មានព្រមានចាត់វិធានការច្បាប់ជាធរមានចំពោះជនប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធទាំងអស់ ហើយបើរកឃើញថាមានមន្ត្រីណាម្នាក់នៅពីក្រោយខ្នងសកម្មភាពកាប់បំផ្លាញព្រៃឈើ ឬចាប់ការដីរបស់រដ្ឋ សម្ដេច នឹងដកចេញពីក្របខណ្ឌរដ្ឋ មិនថាមន្ត្រីយោធា ឬមន្ត្រីនគរបាល រួមទាំងមន្ត្រីតុលាការផងដែរ។ សម្ដេចតេជោបានបញ្ជាក់ដែរថា កុំចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល អយុត្តិធម៌ ឬប្រើកម្លាំងបង្ក្រាបពលរដ្ឋ ព្រោះនេះជាបទល្មើស ដែលរាជរដ្ឋាភិបាលមានកាតព្វកិច្ចចាំបាច់ ដើម្បីការពារសណ្ដាប់ធ្នាប់ ការពារធនធានធម្មជាតិ និងព្រៃឈើរបស់ជាតិ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង