Connect with us

ព័ត៌មានជាតិ

​៥ ខែ ឆ្នាំ ២០២៣៖ កម្ពុជា​បានចំណូល ១៦ លានដុល្លារ​ពីការលក់សំបុត្រចូលទស្សនាអង្គរ​

បានផុស

នៅ

នៅក្នុងរយៈពេល ៥ ខែឆ្នាំ ២០២៣ មានភ្ញៀវទេសចរបរទេស​ជាង ៣ សែន នាក់ (៣៤៤.៧៥៧) បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលអាចរកចំណូលបានជាង ១៦ លានដុល្លារ​អាមេរិក។

​សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរបង្ហាញថា តំបន់អង្គររកចំណូលបាន១៦ លានដុល្លារ​ពីការលក់សំបុត្រក្នុងអំឡុងខែមករាដល់ខែឧសភាឆ្នាំនេះ កើនឡើង ៧៦៥ ភាគរយពី ១.៨៥ លានដុល្លារ​បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុងខែ ឧសភា ឧទ្យាននេះបានស្វាគមន៍ជនបរទេសចំនួន ៤៥,៧៥៩ នាក់ ដែលរកប្រាក់ចំណូល​បាន២លានដុល្លារពីការលក់សំបុត្រ។

​លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ប្រាប់កម្ពុជាថ្មីថា ​នៅក្នុងឆ្នាំ ២០២៣ តាមរយៈព្រឹត្តិការណ៍ធំៗនៅកម្ពុជា កម្ពុជា​អាចទទួលបានទេសចរណ៍អន្តរជាតិប្រមាណ ៤ លានាក់។

ឆ្នាំ​ ២០២២ កម្ពុជា​រក​ចំណូល​បាន​ប្រមាណ​ ១,៤១៥ ​លាន​ដុល្លារ​ពី​ទេសចរ​អន្តរជាតិ​ប្រមាណ​ ២,២៨​ លាន​នាក់​ ខណៈ​ទេសចរ​ជាតិ​ប្រមាណ​ ១៤ លាន​នាក់​ដែល​ដើរ​កម្សាន្ត​ទូទាំង​ប្រទេស​ បាន​ផ្តល់​ចំណូល​ប្រមាណ​ ៦៥០ ​លាន​ដុល្លារ​អាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម