ព័ត៌មានជាតិ
ថតជាប់សត្វព្រៃ ៣៤ ប្រភេទ នៅក្នុងរបៀងអភិរក្សជាប់ឧទ្យានជាតិវីរ:ជ័យ
សត្វព្រៃចំនួន ៣៤ ប្រភេទត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ បង្ហាញវត្តមាននៅក្នុងតំបន់របៀងអភិរក្សជីវៈចម្រុះជាប់នឹងឧទ្យានជាតិវីរ:ជ័យក្នុងខេត្តរតនគិរី។

នៅលើទំព័រហ្វេសប៊ុក លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ឱ្យដឹងថា កាលពីខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ក្រុមមន្ត្រីជំនាញមកពីអង្គការសត្វព្រៃ និងរុក្ខជាតិ និងក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តរតនគិរី និងសហគមន៍មូលដ្ឋាន បានដាក់ពង្រាយម៉ាស៊ីនថតស្វ័យប្រវត្តិប្រមាណជា ២៧ គ្រឿងនៅក្នុងតំបន់របៀងអភិរក្សជីវចម្រុះ ដោយទុកថតនៅក្នុងព្រៃអស់រយៈពេល ០២ ខែ។


អ្វីដែលគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ០២ខែ កន្លងមក មានសត្វព្រៃចំនួន ៣៤ ប្រភេទត្រូវបានថតបានក្នុងនោះ មាន ០៨ ប្រភេទ ត្រូវបានកំណត់ជាប្រភេទរងការគំរាមកំហែង ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN។ បន្ថែមនេះក៏មាន ០៥ ប្រភេទ ជាប្រភេទងាយរងគ្រោះ ០២ ប្រភេទជាប្រភេទកំពុងជិតផុតពូជ និងចំនួន ០១ ប្រភេទជិតផុតពូជបំផុត ហើយមាន ០២ប្រភេទជាប្រភេទជិតរងការគំរាមកំហែង។


របកគំហើញសំខាន់ៗ ដែលបានថតជាប់រូបភាពរួមមាន សត្វខ្លា ឃ្មុំធំ, សត្វកែះ, សត្វក្ងោក សត្វស្វាកន្ទុយស ជាដើម ហើយក៏ថតជាប់សត្វខ្លាភ្ញីថ្មកែវមួយក្បាលដែលឃើញមានកូនផងដែរ។


លោក នេត្រ ភក្ត្រា អះអាងថា លទ្ធផលដ៏គួរឱ្យរំភើបទាំងនេះនឹងត្រូវបានប្រើប្រាស់ដើម្បីជួយជាព័ត៌មានដល់ការពិភាក្សាជុំវិញការកំណត់ និងបែងចែក តំបន់គ្រប់គ្រងនៃឧទ្យានជាតិវីរៈជ័យ និងរបៀងអភិរក្សជីវចម្រុះ ក្នុងខែមិថុនាខាងមុខ ដើម្បីធានាថាសត្វព្រៃសំខាន់ៗទាំងអស់ត្រូវបានការពារ៕
ប្រភព៖ នេត្រ ភក្ត្រា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់