Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យកាល់ម៉ែត ប្រើពេលជិត ៣ម៉ោង ចាប់គ្រាប់ម៉ាក់ប្រាង ៧៣គ្រាប់ ពីពោះវៀនបុរសម្នាក់

បានផុស

នៅ

បុរសវ័យ ៤៨ឆ្នាំម្នាក់ មកពីខេត្តតាកែវ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត រកឃើញថា មានជាប់គ្រាប់ផ្លែឈើមួយ​គ្រាប់ នៅនឹងគល់ពោះវៀនតូច (Bulbe) បង្កឲ្យគ្រាប់ជាច្រើនផ្សេងទៀតចាល់ក្នុងក្រពះ បន្ទាប់ពីទទួលទានផ្លែម៉ាក់ប្រាង ដោយលេបទាំងគ្រាប់។ ប្រភពមន្ទីរពេទ្យបានឲ្យដឹងដែរថា ក្នុងការសង្គ្រោះនោះ គឺក្រុមគ្រូពេទ្យប្រើពេលដល់ទៅជិត ៣ម៉ោង និងបានចាប់យកគ្រាប់ផ្លែឈើទាំងនោះចេញ ដែលមានចំនួនដល់ទៅ ៧៣គ្រាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការគូសបញ្ជាក់ បុរសខាងលើ បានពិសាផ្លែម៉ាក់ប្រាងជាច្រើនគ្រាប់តាំងពីដើមខែមេសា និងបន្តទទួលទានជាបន្ត​បន្ទាប់ ដោយពុំបានយកគ្រាប់ចេញនោះទេ ហើយក៏បន្តទទួលទានបែបនេះប្រហែលជា ៤ ទៅ ៥ថ្ងៃ ។ លុះក្រោយមក គាត់ក៏ចាប់ផ្តើមមានអាការៈឆ្អល់នៅចុងដង្ហើម និងក្អួតជាច្រើនដង ដែលអាការៈនេះបន្តមានរហូតដល់ជិត ១ខែឯណោះ។

ប្រភពដដែលបន្តថា ក្រោយកើតមានអាការៈបែបនេះ ភ្លាមៗ បុរសរូបនេះមិនបានស្វែងរកការសង្គ្រោះពីគ្រូពេទ្យជំនាញឡើយ ដោយគាត់បានព្យាយាមលេបថ្នាំដើម្បីបន្ធូរបន្ថយអាការៈ ប៉ុន្តែដោយពុំមានការធូរស្រាលទាល់តែ ទើបគាត់ក៏សម្រេច​រកការសង្គ្រោះ​ពីមន្ទីរពេទ្យកាល់ម៉ែត​ នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ ។
ក្រោយការសាកសួរពីស្ថានភាពជំងឹ ជាមួយពេទ្យជំនាញ​យ៉ាងហ្មត់ចត់ គ្រូពេទ្យក៏បានស្នើសុំធ្វើអេកូពោះ និងស្កេនពោះ អ្នកជំងឺតែម្តង ដើម្បីរកមើលពីបញ្ហាកាន់តែច្បាស់។ ជាលទ្ធផល ក៏ឆ្លុះឃើញមានគ្រាប់ម៉ាក់ប្រាងមួយគ្រាប់ ជាប់នៅនឹង គល់ពោះវៀនតូច (Bulbe) ដែលជាមូលហេតុចម្បង នាំឲ្យគ្រាប់ជាច្រើនផ្សេងទៀតចាល់នៅពេញក្រពះ និងធ្វើឲ្យគាត់ មានអាការៈបែបនេះ។

ប្រភពដដែលបន្ថែមទៀតថា ក្រោយពីបានពិភាក្សាគ្នាយ៉ាងម៉ត់ចត់ រវាងគ្រូពេទ្យឯកទេសរួចមក ក្រុមគ្រូពេទ្យក៏សម្រេចចិត្ត ដើម្បីចាប់គ្រាប់ទាំងនោះចេញភ្លាមៗ ហើយក្រុមគ្រូពេទ្យបានព្យាយាមចាប់គ្រាប់ម៉ាក់ប្រាងទាំងនោះចេញម្តងមួយៗ បានដោយជោគជ័យ សរុបចំនួន ៧៣ គ្រាប់ និងប្រើពេលដល់ទៅជិត ៣ម៉ោង។

គួរបញ្ជាក់ថា ករណីខាងលើនេះ អាចកើតមានផលវិបាកធ្ងន់ធ្ងរ ប្រើសិនបើមិនបានព្យាបាលទាន់ពេលវេលា ព្រោះថា​គ្រាប់​ដែល​កកស្ទះយូរក្នុងពោះវៀនធំនោះ អាចនៅលាយឡំនឹងលាមកក្ដៀន បង្កឲ្យពោះវៀនបាត់បង់សមត្ថភាព​រុញកាកសំណល់ចេញមកក្រៅ ធ្វើឲ្យអ្នកជំងឺមិនអាចជុះលាមកច្រើនថ្ងៃ រហូតដល់តឹងពោះខ្លាំង ហូបមិនបាន និងមានការក្អួត​ខ្លាំង​ក្រោយ​ហូបអាហារ។

លើសពីនេះ គ្រាប់ដែលកកស្ទះយូរក្នុងពោះវៀន នឹងកកិតជាមួយភ្នាស ពោះវៀនដែលកំពុងរលាក ហើយបង្កឲ្យមានការចាក់មុតធ្លុះដាច់ធ្លាយពោះ វៀនសាយភាយលាមក​និងមេរោគ បណ្ដាលឲ្យរលាកស្រោមពោះធ្ងន់ធ្ងរ (Péritonite)។ មួយវិញទៀត បើសិនជាអ្នកជំងឺយឺតយ៉ាវក្នុងការមក កាន់មន្ទីរពេទ្យ នឹងធ្វើឲ្យលំបាកក្នុងការសង្រ្គោះអាយុជីវិតផងដែរ បើទោះបីជាបានព្យាបាលដោយការវះកាត់ក៏ដោយ។ ហេតុនេះ ក្រុមពេទ្យជំនាញ ណែនាំ កុំទទួលទានផ្លែឈើទាំងគ្រាប់ ពិសេសផ្លែឈើដែលមានគ្រាប់ធំៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម