ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ក្នុងនាមយុវជនបច្ចុប្បន្ន ត្រូវចងចាំពីអ្វីដែលយុវជនរៀមច្បងបង្កើតជាស្នាដៃយ៉ាងធំធេងសម្រាប់ជាតិ និងប្រជាជន
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានលើកឡើងថា ក្នុងនាមជាយុវជនបច្ចុប្បន្ន និងតទៅមុខ គឺត្រូវចងចាំអំពីអ្វីដែលយុវជនរៀមច្បង និងជាថ្នាក់ដឹកនាំបច្ចុប្បន្ន បានបង្កើតជាស្នាដៃយ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ និងប្រជាជន។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/001-1-1024x610.jpg)
ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ខាងលើនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/002-2-682x1024.jpg)
នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនេះជំរុំទេវតាក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញប្រយុទ្ធជាថ្មី ដើម្បីយកជ័យជម្នះសម្រាប់ទទួលបានឱកាសក្នុងការបម្រើជាតិ និងប្រជាជនបន្តទៀត តាមរយៈចូលរួមក្នុងការបោះឆ្នោត នាថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ខាងមុខ ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បីនឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វិបុលភាព សន្តិភាព និងការអភិវឌ្ឍ ជាពិសេសបន្តបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ស្របតាមបុព្វហេតុដ៏ជាក់លាក់ និងឥតងាករេរបស់គណបក្សប្រជាជនកម្ពុជា គឺកើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/008-1024x450.jpg)
ឯកឧត្តមបណ្ឌិត បានលើកឡើងថា ក្នុងបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស, ថ្នាក់ដឹកនាំជាយុវជនរៀមច្បងបានខិតខំតស៊ូ លះបង់ និងយកជីវិតជាដើមទុន ដើម្បីសម្រេចបានសមិទ្ធផលមហាសាលជូនសង្គមជាតិដូចបច្ចុប្បន្ននេះ។ ទាំងនេះ គឺជាគុណតម្លៃ និងគុណបំណាច់មិនអាចកាត់ថ្លៃបាន សម្រាប់យុវជនជំនាន់បច្ចុប្បន្ន ដែលកំពុងរស់នៅក្រោមដំបូលសុខសន្តិភាព ស្ថិរភាព និងពោរពេញដោយឱកាស និងសិទ្ធិសេរីភាពពេញលេញគញគ្រប់បែបយ៉ាង។ ពិតណាស់ថា យុវជន គឺជាកម្លាំងបន្តវេនដែលមានសក្តានុពលយ៉ាងសំខាន់របស់ប្រទេសជាតិ ហើយក៏រឹតតែចាំបាច់បំផុតក្នុងការណ៍ ដែលយុវជនអាចចូលរួមចំណែកជាមួយនឹងសង្គមជាតិ តាមរយៈការចូលរួមក្នុងជីវភាពនយោបាយ និងក្លាយជាកម្លាំងគាំទ្រយ៉ាងសកម្មក្នុងការបន្តការពារថែរក្សាសមិទ្ធផល និងឱកាសសម្រាប់ខ្លួនឯងផង ក្រុមគ្រួសារផង និងសង្គមជាតិផង។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/005-1024x437.jpg)
ឯកឧត្ដមប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងបន្តថា ក្នុងន័យនេះ អ្វីដែលយុវជនកំពុងទទួលបានពីគណបក្សប្រជាជនកម្ពុជា រួមមាន៖ ទី១. ក្នុងក្របខណ្ឌជាប្រជាពលរដ្ឋ គឺជាការចងចាំនូវគុណបំណាច់ និងការដឹងគុណពីព្រោះគណបក្សប្រជាជនកម្ពុជា ជាអ្នករំដោះប្រទេសពីសង្គ្រាម សង្គ្រោះជីវិត កសាងប្រទេសពីបាតដៃទទេ ប្រកាន់ខ្ជាប់នយោបាយបង្រួបបង្រួមជាតិ ខ្មែរតែមួយ ហើយបាននាំមកនូវសន្តិភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ សិទ្ធិសេរីភាព និងការបណ្តុះបណ្តាលសមត្ថភាពដល់យុវជន ដោយអាចសិក្សារៀនសូត្រដើម្បីពង្រឹងខ្លួន ហើយចាប់យកអាជីពការងារ ធុរកិច្ច សម្រាប់លើកកម្ពស់ជីវភាពរស់នៅល្អប្រសើរ និងថ្លៃថ្នូរ។ ទី២. ក្របខ័ណ្ឌជាយុវជនបក្ស, គឺត្រូវចូលរួមដើម្បីការពារអ្វីដែលជាភាពវិជ្ជមានរបស់ប្រទេសជាតិ ដើម្បីជាការធានាបាននូវអ្វីដែលយុវជនកំពុងមានកុំឲ្យបាត់បង់។ យុវជនគណបក្ស គឺជាប្រតិបត្តិករក្នុងការរួមចំណែកអនុវត្តគោលនយោបាយរបស់គណបក្សឲ្យសម្រេចបាន និងជាមនុញ្ញផលពិតប្រាកដសម្រាប់ជាតិ និងប្រជាជន។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/003-1-671x1024.jpg)
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀថថា ក្នុងនាមជាយុវជនបច្ចុប្បន្ន និងតទៅមុខ គឺត្រូវចងចាំអំពីអ្វីដែលយុវជនរៀមច្បង និងជាថ្នាក់ដឹកនាំបច្ចុប្បន្ន បានបង្កើតជាស្នាដៃយ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ និងប្រជាជន តាមរយៈការយកឈ្នះលើសមរភូមិសំខាន់ពីរ៖ ទី១. សមរភូមិប្រដាប់អាវុធ គឺការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាតិ ដើម្បីផ្តួលរំលំរបបប៉ុលពត, ការទប់ស្កាត់ការវិលមកវិញនៃរបបប៉ុលពត និងអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី និងទី២. សមរភូមិនយោបាយទាំងក្រៅប្រទេស និងក្នុងប្រទេស។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/004-2-1024x816.jpg)
នយោបាយក្រៅប្រទេស គឺការខិតខំជម្នះរហូតអង្គការសហប្រជាជាតិ ទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា ជំនួសឲ្យក្រុមប៉ុលពត និងបានដាក់បញ្ចូលកម្ពុជា ជាសមាជិកអង្គការអន្តរជាតិជាច្រើនលើពិភពលោក ដើម្បីផលប្រយោជន៍សង្គមជាតិ និងកិត្យានុភាពជាតិ, ប្រកាន់ខ្ជាប់គោលនយោបាយឯករាជ្យ ម្ចាស់ការ ដោយមិនយកអធិបតេយ្យទៅប្តូរនឹងជំនួយ និងមិនយកប្រទេសណាជាសត្រូវឡើយ។ នយោបាយក្នុងប្រទេស គឺយើងឈ្នះបេះដូងរបស់ប្រជាពលរដ្ឋ តាមរយៈសន្លឹកឆ្នោត ហើយជាសន្លឹកឆ្នោតដែលបានមកពីទំនុកចិត្តរបស់ប្រជាជន ដែលផ្ញើជោគវាសនារបស់ខ្លួនមកលើគណបក្សប្រជាជនកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/006-1024x531.jpg)
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ដូច្នេះ ក្នុងនាមយុវជនបក្ស សូមបន្តជឿលើបុព្វហេតុ និងការលះបង់របស់យុវជនជំនាន់រៀមច្បង និងគណបក្សក្នុងការបម្រើជាតិ និងប្រជាជន ដោយអនុវត្តភារកិច្ចសំខាន់ពីរ៖ ទី១. រួមគ្នាថែរក្សាសមិទ្ធផលវិជ្ជមានរបស់យុវជនជំនាន់រៀមច្បង ដែលបានខិតខំកសាងសម្រាប់យើងបច្ចុប្បន្ន និងចូលរួមថែរក្សាសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ និងទី២. ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមសម្រាប់អនាគតរបស់សង្គមជាតិយើង៕
![](https://www.kampucheathmey.com/wp-content/uploads/2023/06/007-1-1024x481.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច