Connect with us

ព័ត៌មានជាតិ

មុនក្លាយជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនាពេលនេះ បណ្ឌិត សូ ណារ៉ូ មានអតីតកាលជាអ្នកកាសែត

បានផុស

នៅ

លោកបណ្ឌិត សូ ណារ៉ូ ដែលទើបនឹងត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ គឺកាលពីអតីតកាល លោកក៏ជាអ្នកសារព័ត៌មានជាន់ខ្ពស់មួយរូបផងដែរនៅក្នុងប្រទេសកម្ពុជា។ លោកបណ្ឌិត សូ ណារ៉ូ បា​នប្រាប់ឲ្យដឹងពីអតីតភាពជាអ្នកសារព័ត៌មាននេះនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព៖ ហ្វេសប៊ុកហ្វេក So Naro

លោកបណ្ឌិត សូ ណារ៉ូ បានសរសេរពីរឿងនេះនៅលើគណនីហ្វេសប៊ុក ដោយអមជាមួយរូបថតដែលថតជាមួយសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងខ្លឹមសាររំឮកអនុស្សាវរីយ៍កាលពី៣០ឆ្នាំមុន។ នៅគ្រានោះ លោកកំពុងបម្រើការងារជាអ្នកសារព័ត៌មាន ហើយសម្ដេចតេជោ បានផ្ដល់កិត្តិយសអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម ហើយសម្ដេចបានអរគុណលោកដែលបានជួយផ្សព្វផ្សាយពីយុទ្ធនាការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នាពេលនោះ។ លោកបណ្ឌិត សូ ណារ៉ូ បានរំឮកថា កាលណោះ សម្ដេចតេជោ មានភាពភ្ញាក់ផ្អើលមែនទែន នៅពេលដឹងថា រូបលោក ជាចាងហ្វាងកាសែតគោកធ្លក ដែលមានអាយុត្រឹមតែ ២៨ឆ្នាំប៉ុណ្ណោះ។

លោកបណ្ឌិត សូ ណារ៉ូ បានរំលេចពីអត្តចរិតរបស់សម្ដេចតេជោ ថាតាមចរិតពីធម្មជាតិរបស់សម្ដេចតេ​ជោ សម្ដេចមិនប្រកាន់នឹងអាយុលោកឡើយ ហើយសម្ដេចទាំងទ្វេ បានទទួលពួកលោកយ៉ាងកក់ក្ដៅ ហើយថែមទាំងបានអនុញ្ញាតឱ្យរូបលោក និងលោក ឡុង ផា ថតរូបទុកជាអនុស្សាវរីយ៍ជាមួយថែមទៀត។ លោកថា ដោយសារតែកម្រិតជីវភាពលោកកាលណោះ មានកម្រិត ប្រើត្រឹមកាមេរ៉ាដែលគ្មានគុណភាព និងសល់ហ្វីលតែ៣តែប៉ុណ្ណោះ ទើបថតរូបបានតែ៣ប៉ុស្ដិ៍ ហើយ២ប៉ុស្ដិ៍សស្កុះខូចគុណភាពមើលមិនយល់ តែក៏សំណាងដែលមានមួយប៉ុស្ដិ៍បានក្លាយជារូបដែលមានអនុស្សាវរីយ៍ប្រចាំជីវិតមិនអាចបំភ្លេចបានទោះគុណភាពមិនល្អក្ដី។

រូបភាព៖ ហ្វេសប៊ុកហ្វេក So Naro

សូមបញ្ជាក់ជូនថា លោកបណ្ឌិត សូ ណារ៉ូ មុនពេលតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ លោកក៏ធ្លាប់បម្រើការនៅទីស្ដីការគណរដ្ឋមន្ត្រី និងនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីក្នុងនាមជាជំនួយការផ្ទាល់របស់សម្ដេចតេជោផងដែរ។ ប៉ុន្តែ ក្រោយមក រូបលោក និងក្រុមគ្រួសារ ក៏បានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០១២។

រូបភាព៖ Google

ដោយឡែក បើនិយាយពីការមានអតីតភាពជាអ្នកសារព័ត៌មាននេះ មិនមែនមានលោកបណ្ឌិត សូ ណារ៉ូ តែមួយនោះទេ ពោល គឺមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត ក៏មានអតីតភាពជាអ្នកសារព័ត៌មាន​ដូចនេះផងដែរ។ មន្រ្តីទាំងនោះ រួមមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់ធ្វើជាអ្នកសារព័ត៌មាននៅកាសែតពន្លឺបូព៌ា ក្នុងសម័យសង្គ្រាមនៅកម្ពុជា។ លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្លាប់បម្រើការងារប្រធាន​ផ្នែក​និពន្ធ​កាសែត​កងទ័ពនៅឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៨៦ និងនៅឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩២ ជានិពន្ធ​នាយក​រង​កាសែត​កងទ័ព។

រូបភាព៖ Google

ចំណែក លោកស្រី ឃួន សុដារី គឺជា​​អនុ​ប្រធានទី២ រដ្ឋសភាជាតិ ធ្លាប់ធ្វើជានិពន្ធនាយកសារព័ត៌មានប្រជាជន នៅក្នុងឆ្នាំ១៩៨៧ ខណៈលោក​ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននាពេលបច្ចុប្បន្ននេះ ក៏ធ្លាប់ជាអ្នកសារព័ត៌មានមួយរូបតាមរយៈតួនាទីជានិពន្ធនាយកកាសែតកម្ពុជា នៅឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៥ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម