ព័ត៌មានជាតិ
ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តលើកកម្ពស់ស្មារតី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាខប លីមីធីត បានបន្តប្ដេជ្ញាជួយលើកកម្ពស់ស្មារតី នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី ១២ ដែលបានរៀបចំដំណើរទស្សនកិច្ច ២ លើកបន្ថែមទៀត សម្រាប់កុមារ ១១៤ នាក់ មកពីអង្គការមិនស្វែងរកប្រាក់ចំណេញ។ គំនិតផ្ដួចផ្ដើមនេះ មានគោលបំណងលើកកម្ពស់ស្មារតី នៃព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ត្រ និងគាំទ្រដល់ប្រទេសកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាលើកដំបូង។

ដើម្បីគាំទ្រ និងអបអរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ណាហ្គាវើលដ៍ បានធ្វើការតុបតែងសួនច្បារសម្ដេចតេជោ ហ៊ុន សែន ជាមួយការលម្អបែបស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដ៏ស្រស់ស្អាត រួមទាំងផ្ទាំងសម្រាប់សាធារណជនថតរូប និងព្រះអគ្គីជ័យ ដែលបង្កើតជាបរិយាកាសដ៏ទាក់ទាញ។ ការតុបតែងលម្អដ៏អស្ចារ្យនេះ ត្រូវបានដាក់ដំឡើងក្នុងខែឧសភា និងតាំងបង្ហាញរហូតដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣។

កាលពីថ្ងៃទី ១ និងទី ២ ខែមិថុនា ឆ្នាំ ២០២៣ ថ្មីៗនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំដំណើរទស្សនកិច្ច ២ បន្ថែមទៀត មកកាន់សួនច្បារសម្ដេចតេជោ ហ៊ុន សែន សម្រាប់កុមារមកពី “អង្គការជួយសង្គ្រោះជនអស់សង្ឃឹម” និង “អង្គការបែងចែកមូលនិធិ” រួមទាំងកុមារដែលមានពិការភាពរាងកាយផងដែរ។ ទស្សនកិច្ចនេះ មានគោលបំណងចង់ឲ្យកុមារសិក្សាស្វែងយល់អំពីកីឡា ស្រឡាញ់កីឡា និងមានមោទកភាពចំពោះជាតិកាន់តែខ្លាំង។ បន្ទាប់ពីទស្សនកិច្ច ពួកគេត្រូវបាននាំទៅសាលប្រជុំនៅក្នុងអគារណាហ្គាវើលដ៍ ដើម្បីស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងកីឡាអាស៊ានប៉ារ៉ាហ្គេម និងឆ្លើយសំណួរដើម្បីឈ្នះរង្វាន់។ ពួកគេបានបង្ហាញអំពីអារម្មណ៍រីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានចំណេះដឹងអំពីកីឡាអាស៊ានប៉ារ៉ាហ្គេម ទទួលបានសម្ភារៈសិក្សា និងឈ្នះរង្វាន់ពីណាហ្គាវើលដ៍។

លោក ឆាត ថុន នាយកអង្គការជួយសង្គ្រោះជនអស់សង្ឃឹម បាននិយាយថា “កុមាររបស់យើងពិតជារីករាយយ៉ាងខ្លាំងចំពោះការទស្សនកិច្ច និងការធ្វើបទបង្ហាញដែលរៀបចំយ៉ាងពិសេសសម្រាប់ពួកគេ។ វាជាបទពិសោធន៍ថ្មី ហើយខ្ញុំសូមថ្លែងអំណរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលបានបង្កើតឱកាសនេះដល់ពួកយើង។ យើងសង្ឃឹមថា នឹងមានសកម្មភាពបែបនេះជាច្រើនទៀតក្នុងពេលអនាគត”។
សកម្មភាពបែបអប់រំនេះ បានបញ្ចប់ប្រកបដោយភាពរីករាយជាមួយនឹងការថតរូបជុំគ្នានៅលើសួន ខណៈកុមារទាំងអស់ទទួលបានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ពេលត្រឡប់ទៅអង្គការរបស់ពួកគេវិញ។
សូមរំឭកថា កាលពីចុងខែឧសភានេះថ្មីៗនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំដំណើរទស្សនកិច្ចលើកទី ១ ដើម្បីជួយលើកកម្ពស់ស្មារតី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាមួយកុមារ ១៤៩ នាក់ មកពីអង្គការគ្រួសារថ្មី អង្គការខូលត៍ មណ្ឌលកុមារទឹកដីសប្បាយ មណ្ឌលកុមារដើមឈើសប្បាយ និងវិទ្យាស្ថានអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ។
ក្នុងខណៈពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តគាំទ្រដោយធានាថាកុមារដែលមានប្រវត្តិផ្សេងៗគ្នាមានឱកាសស្មើៗគ្នាក្នុងការចូលរួមសកម្មភាពបរិយាបន្ន។
គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បាន និងកំពុងដំណើរការការងារសង្គមដោយផ្ដោតទៅលើសសរស្ដម្ភចំនួន ៤ គឺ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការលើកកម្ពស់វិស័យអប់រំ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានកុមារ និងប្រជាពលរដ្ឋនៅតាមសហគមន៍ជាង ៤៩៨.០០០ នាក់ បានទទួលប្រយោជន៍ពីគំនិតផ្ដួចផ្ដើមទាំងនេះ។
ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុនដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្ដម្ភសំខាន់ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៤៩៨.០០០ នាក់ បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ៕

-
KPT+៥ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់