Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី អំពាវពលរដ្ឋ​ពិចារណាល្អិតល្អន់ មុនយកវិញ្ញាបនបត្រអចលនវត្ថុ បញ្ចាំធានាគារ

បានផុស

នៅ

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋរៀបចំផែនការគ្រួសារឱ្យបានច្បាស់លាស់ ពោលគឺត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធានាគារ បើមិនដូច្នេះ នឹងជួបបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅ ជាមួយនឹងបំណុលធានាគារ។ ការអំពាវបែបនេះធ្វើឡើងនារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ជាង ១ ០០០ ប័ណ្ណ នៅបរិវេណ សាលាសង្កាត់ពន្សាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង មានប្រសាសន៍ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅនាពេលនេះ គឺជាសមិទ្ឋផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងជាអគ្គមគ្គុទ្ទេស៍ដ៏ឆ្នើម សំដៅផ្តល់កម្មសិទ្ឋិស្របច្បាប់ជូនប្រជាពលរដ្ឋ និងកាត់បាននូវភាពក្រីក្ររបស់ពួកគាត់។

លោក ឃួង ស្រេង មានប្រសាសន៍ថា៖ “បងប្អូនប្រជាពលរដ្ឋយើង មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធានាគារ ត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ កុំឱ្យមានបញ្ហាពាក់ព័ន្ធបំណុលធានាគារ។ បំណុលធានាគារយកលុយមកចាយវាយមិនត្រឹមត្រូវ វានាំឱ្យមានបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅ ជាមួយនឹងបំណុលនេះ។ សម្រាប់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺចង់ឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់រីកចម្រើន ក្នុងមុខរបរក្រោមម្លប់សន្តិភាព ពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដោយប្រែក្លាយកម្ពុជា មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ”។

លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ មានប្រសាសន៍ថា ពាក់ព័ន្ធនឹងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ៥សង្កាត់ នៅខណ្ឌព្រែកព្នៅ មាន ២សង្កាត់ បានចុះបញ្ជីដីធ្លី និងចែកប័ណ្ណរួចហើយ គឺសង្កាត់ព្រែកព្នៅ និងសង្កាត់គោករកា។ សង្កាត់ពន្សាំង ជាសង្កាត់ ទី៣ ដែលកំពុងដំណើរការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ឋ ក្នុងចំណោម ២៤ភូមិ បានចែកប័ណ្ណ រួចហើយចំនួន ១១ភូមិ រួមទាំងភូមិចំបក់ធំ និងភូមិកន្លែងគល់ ដែលកំពុងប្រារព្ធពិធីនៅពេលនេះ ចំណែក ១៣ភូមិទៀត កំពុងដំណើរការនីតិវិធីចុះបញ្ជី ឈានទៅចែកប័ណ្ណកម្មសិទ្ឋិក្នុងពេលឆាប់ៗនេះ។ រីឯ ២សង្កាត់ទៀត គឺសង្កាត់ពញាពន់ និងសង្កាត់សំរោង ក៏ស្ថិតក្នុងផែនការចុះបញ្ជីក្នុងឆ្នាំ២០២៣ នេះដែរ។

លោក សារិន វណ្ណ ប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ មានប្រសាសន៍ថា រាជធានីភ្នំពេញ ត្រូវបានជ្រើសរើសជាក្រុងអទិភាពក្នុងការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ក្នុងចំណោមខេត្ត-ក្រុងទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ គម្រោងរៀបចំដែនដី និងរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ បានចាប់ផ្ដើមនៅខែតុលា ឆ្នាំ២០០៣ រហូតមកទល់បច្ចុប្បន្ន។ គម្រោងចុះបញ្ជីដីធ្លីបាន ៨៨ សង្កាត់ ក្នុងចំណោម ១០៥ សង្កាត់ ក្នុងរាជធានីភ្នំពេញ។ គំរោង ប្រមូលទិន្នន័យសរុបបាន ៣៧៧ ២៤៦ ក្បាលដី និងចេញប័ណ្ណជូនប្រជាពលរដ្ឋបាន ២៥៦ ១៥៣ ប័ណ្ណ។ ក្នុងខណ្ឌព្រែកព្នៅ គម្រោងបានចេញប័ណ្ណជូនប្រជាពលរដ្ឋបាន ២ សង្កាត់ គឺសង្កាត់ព្រែកព្នៅ និងសង្កាត់គោករកា ចំនួន ២៣ភូមិ ចេញប័ណ្ណសរុបបានចំនួន ៧ ១០៦ ប័ណ្ណ និងនៅក្នុងសង្កាត់ពន្សាំង ចេញប័ណ្ណបាន ១១ភូមិ មានចំនួន ៦ ៣៤៨ ប័ណ្ណ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម